ព័ត៌មាន
កម្ពុជាគាំទ្រសេចក្តីប្រកាសថ្នាក់រដ្ឋមន្ត្រី នៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នៅសន្និសីទអង្គការសហប្រជាជាតិ
នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥នេះ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានធ្វើសេចក្តីថ្លែងការណ៍ក្នុងនាមកម្ពុជានៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) នៅអំឡុងកិច្ចប្រជុំលើកទី១៦ នៃសន្និសីទអង្គការសហប្រជាជាតិ ស្តីពី ពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD 16) នៅការិយាល័យអង្គការសហប្រជាជាតិ ទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។

ថ្លែងនៅក្នុងកិច្ចប្រជុំ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ លោកជំទាវរដ្ឋលេខាធិការ បានបង្ហាញនូវជំហររបស់កម្ពុជាក្នុងការគាំទ្រលើសេចក្តីប្រកាសថ្នាក់រដ្ឋមន្ត្រី នៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ព្រមទាំងបានចែករំលែកនូវទស្សនៈលើបញ្ហាប្រឈមដែល LDCs ជួបប្រទះ និងបានលើកជាដំណោះស្រាយមួយចំនួនផងដែរ។

បន្ថែមពីលើនេះ លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងអំពីការត្រៀមខ្លួនជាបន្តបន្ទាប់របស់កម្ពុជាសម្រាប់ការចាកចេញពីចំណាត់ថ្នាក់ LDC និងបានអំពាវនាវដល់អង្គការ UNCTAD, ដៃគូអភិវឌ្ឍន៍, និងម្ចាស់ជំនួយ បន្តផ្តល់ និងពង្រឹងកញ្ចប់ជំនួយ ដើម្បីធានាបាននូវការចាកចេញប្រកបដោយភាពរលូន។

ជាលទ្ធផល រដ្ឋមន្ត្រីនៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួចបានសម្រេចអនុម័ត សេចក្តីប្រកាសថ្នាក់រដ្ឋមន្ត្រី ដែលសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់អង្គការ UNCTAD ក្នុងការគាំទ្រ និងជួយដល់ LDCs ក្នុងការដោះស្រាយបញ្ហាប្រឈមដែលពួកគេជួបប្រទះក្នុងដំណើរអភិវឌ្ឍរបស់ពួកគេ៕



-
ព័ត៌មាន5 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន6 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន5 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន7 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត