ព័ត៌មាន
សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងក្រុមហ៊ុនផលិតគ្រឿងបរិក្ខារអគ្គិសនីរបស់ចិន ចង់វិនិយោគនៅខេត្តកំពង់ធំ
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ បានទទួលពិភាក្សាការងារជាមួយ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងប្រតិភូក្រុមហ៊ុន Guangxi Mingdian Electric Co., Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជុំវិញឱកាសវិនិយោគនៅក្នុងខេត្តកំពង់ធំ។
នៅក្នុងជំនួបនេះ លោក Chen Jun ប្រធានក្រុមហ៊ុន Guangxi Mingdian Electric Co., Ltd. បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងផ្តល់ឱកាសដល់រូបលោក និងក្រុមការងារ បានចូលជួបពិភាក្សាការងារពាក់ព័ន្ធនឹងឱកាសវិនិយោគនៅកម្ពុជា ពិសេសនៅក្នុងខេត្តកំពង់ធំ។ នៅចំពោះមុខ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ថ្នាក់ដឹកនាំក្រុមហ៊ុនរូបនេះ បានបង្ហាញពីគោលបំណងចង់បង្កើតបណ្តុំរោងចក្រឧស្សាហកម្មផលិតគ្រឿងបង្គុំ និងសម្ភារៈបរិក្ខារអគ្គិសនី និងអេឡិចត្រូនិក ដូចជា៖ ត្រង់ស្វូរ សូឡា និងឧបករណ៍សម្រាប់ប្រព័ន្ធវារីអគ្គិសនីនៅក្នុងខេត្តកំពង់ធំ ដើម្បីបំពេញតម្រូវការ និងចន្លោះខ្វះខាតក្នុងវិស័យថាមពល អគ្គិសនីនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាលទ្ធភាពក្នុងការនាំចេញផងដែរ។
ឆ្លើយតបនឹងការលើកឡើងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះ គណៈប្រតិភូរបស់ក្រុមហ៊ុន Guangxi Mingdian Electric Co., Ltd. ដែលបានបើកអាជីវកម្មផ្គត់ផ្គង់គ្រឿងបរិក្ខារអគ្គិសនីនៅកម្ពុជា និងបានបង្ហាញអំពីបំណងក្នុងការវិនិយោគគម្រោងបង្កើតបណ្តុំរោងចក្រឧស្សាហកម្មផលិតគ្រឿងបង្គុំសម្ភារៈបរិក្ខារអគ្គិសនី និងអេឡិចត្រូនិក នៅក្នុងខេត្តកំពង់ធំ ដែលស្ថិតនៅចំចំណុចកណ្តាលនៃប្រទេសកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានបង្ហាញការគាំទ្រ និងសង្ឃឹមថា តាមរយៈការបង្កើតបណ្តុំរោងចក្រឧស្សាហកម្មនេះ ពិតជានឹងជួយធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចខេត្តកំពង់ធំ ពីការពឹងផ្អែកខ្លាំងលើវិស័យកសិកម្ម ងាកមករកវិស័យឧស្សាហកម្ម និងកសិ-ឧស្សាហកម្ម ដែលម្ខាងនឹងជួយជំរុញសេដ្ឋកិច្ចរបស់ខេត្តកំពង់ធំ ក៏ដូចជាទូទាំងប្រទេស និងម្ខាងទៀត ជួយបង្កើតការងារ និងប្រាក់ចំណូលបន្ថែមជូនប្រជាជន។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Guangxi Mingdian Electric Co., Ltd. មានមូលដ្ឋាននៅទីក្រុងណាននីង តំបន់ស្វយ័តខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន និងជាសហគ្រាសផលិតឧបករណ៍ថាមពលដ៏ធំមួយ ដែលរួមបញ្ចូលទាំងការស្រាវជ្រាវ និងការអភិវឌ្ឍ (R&D) ការផលិត ការលក់ សេវាកម្ម និងការដំឡើង។ ក្រុមហ៊ុននេះផលិតជាចម្បងនូវឧបករណ៍អគ្គិសនី ត្រង់ស្វូរ ឧបករណ៍បំប្លែងថាមពល ទូហ្កាសបិទជិត និងអ៊ីសូឡង់ ព្រមទាំងឧបករណ៍ថាមពលផ្សេងៗទៀត ដោយមានមជ្ឈមណ្ឌលសាកល្បងផលិតផល មន្ទីរពិសោធន៍ដ៏ធំទូលាយ និងមជ្ឈមណ្ឌលប្រតិបត្តិការ និងថែទាំឌីជីថលនៅមូលដ្ឋានផលិតកម្មរបស់ខ្លួន និងទទួលបានប៉ាតង់ជាតិជាច្រើន៕








-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ