ព័ត៌មាន
គ.ប.ស. ជួបប្រជុំគ្នាពិនិត្យ និងពិភាក្សាលើសំណើគម្រោងអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈរបស់ក្រសួង-ស្ថាប័ន
ដើម្បីអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ក្នុងរដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាព ស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ (គ.ប.ស.) បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើគម្រោងប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ ដោយមានការអញ្ជើញចូលរួមពី សមាជិកគណៈកម្មការគ្រប់គ្រងប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន៥ រួមមាន៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ក្រសួងអធិការកិច្ច និងក្រសួងផែនការ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងមុខងារសាធារណៈ នៅទីស្តីការក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥។
កិច្ចប្រជុំនារសៀលនេះ ជាកិច្ចប្រជុំលើកទី៤ របស់ គ.ប.ស. ដើម្បីពិនិត្យ ពិភាក្សា និងសម្រេចលើសំណើគម្រោងអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ សម្រាប់ឆ្នាំ២០២៥ របស់ក្រសួង ស្ថាប័ន ព្រមទាំងកំណត់វិធានការអនុវត្ត ដែលរួមទាំងការគិតគូរសម្រាប់ការអនុវត្តឆ្នាំ២០២៦ ដើម្បីប្រសិទ្ធភាព និងទទួលបានលទ្ធផលជាក់ស្តែង។
អង្គប្រជុំបានពិនិត្យ ពិភាក្សាលើសំណើគម្រោង អនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ ដែលបានដាក់ជូនមកគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ ទៅលើផែនការអនុវត្ត ក្នុងការរៀបចំសូចនាករសកម្មភាព និងថវិកាដើម្បីគាំទ្រ ក្នុងក្របខ័ណ្ឌនៃការលើកទឹកចិត្តគាំទ្រសមិទ្ធកម្មគម្រោងនីមួយៗដែលបានថាក់មកតាមមុខសញ្ញាគោលដៅ។
ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ក្នុងរដ្ឋបាលសាធារណៈ នឹងធ្វើឡើងតាមមុខសញ្ញាដូចជា៖ (១)ការដ្ឋានកែទម្រង់ និងពង្រឹងអភិបាលកិច្ច រួមមាន៖ ការកែទម្រង់រដ្ឋបាលសាធារណៈ, ការទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ការកែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ, ការកែទម្រង់ច្បាប់ និងការកែទម្រង់ប្រព័ន្ធយុត្តិធម៌ (២)ការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្ររបស់ក្រសួង ស្ថាប័ន (៣)ការរៀបចំនិងគ្រប់គ្រងផ្នែកស្ថិតិ ទិន្នន័យ និងផែនការរបស់ក្រសួង ស្ថាប័ន (៤)ការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ៖ គម្រោងអនុវត្តដោយនាយកសាលាបឋមសិក្សា (៥)ការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល៖ គម្រោងអនុវត្តដោយប្រធានមណ្ឌលសុខភាព និង (៦)គម្រោងអនុវត្តដោយមន្ត្រីកសិកម្មឃុំ-សង្កាត់៕





-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន7 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន2 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ