ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី៖ ការជ្រើសរើសគ្រូផ្អែកលើកិច្ចព្រមព្រៀងការងារ គឺដើម្បីបញ្ចប់ការបង្រៀនផ្គួបថ្នាក់មានសិស្សច្រើនហួសកំណត់
ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៥នេះ បានរៀបចំការប្រឡងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ជាលើកដំបូងសម្រាប់វិស័យអប់រំ។ ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារនេះ មានគោលដៅសំខាន់បំផុត គឺឈានទៅបញ្ចប់ការបង្រៀនផ្គួបថ្នាក់ ដែលមានសិស្សច្រើនហួសកំណត់ពិបាកក្នុងការសិក្សា និងដើម្បីជួយសម្រួលភាពនឿយហត់ គ្រូបង្រៀនមួយចំនួនដែលត្រូវបង្រៀនពីរវេនព្រោះតែខ្វះគ្រូ។
បេក្ខជនសរុបចំនួន ៨,៨៩៥នាក់ (ស្រី ៦,១៩៥នាក់) បានចូលរួមប្រឡងប្រជែងដើម្បី ក្លាយជាគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារនៅសាលាបឋមសិក្សា ក្នុងភូមិសាស្ត្រ ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តបាត់ដំបង និងខេត្តតាកែវ។ ការប្រឡងនេះ ជ្រើសរើសត្រឹមតែ ៣២១២កន្លែងប៉ុណ្ណោះ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថាការប្រឡងជ្រើសរើស គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារនេះ គឺដើម្បីដោះស្រាយបញ្ហានៅតាមសាលារៀន ពិសេសផ្តោតលើការបង្រៀនផ្គួបថ្នាក់ ដែលមានសិស្សច្រើនហួសកំណត់ក្នុងមួយថ្នាក់ និងជាការដោះស្រាយទៅលើការបង្រៀនរហូតដល់ពីរវេនសម្រាប់គ្រូបង្រៀននៅតាមសាលារៀនមួយចំនួន។
ឯកឧត្តមបញ្ជាក់ថា បេក្ខជនដែលប្រឡងជាប់ នឹងទៅជួយសម្រួលលើការងារទាំងនេះ ដែលផ្ដល់ជាផលជះវិជ្ជមានសម្រាប់សិស្សក្នុងការក្រេបយកចំណេះដឹង ក៏ដូចជាជួយកាត់បន្ថយភាពនឿយហត់ របស់គ្រូបង្រៀនមួយចំនួន ដែលត្រូវបង្រៀនពីរវេនដោយសារការខ្វះគ្រូ។ បេក្ខជនដែលប្រឡងជាប់ ត្រូវបំពេញការងារភ្លាមៗ ចាប់ពីបវេសនកាលឆ្នាំសិក្សាថ្មី ពីថ្ងៃទី១ ខែវិច្ឆិកា ខាងមុខ។
គួរបញ្ជាក់ថា ការប្រឡងរៀបចំឡើងលើ ៣មណ្ឌលប្រឡងផ្សេងគ្នា គឺនៅវិទ្យាស្ថានជាតិអប់រំ នៅសាកលវិទ្យាភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសាកលវិទ្យាល័យជាតិគ្រប់គ្រង ដោយចាប់ផ្ដើមនៅម៉ោង ១២៖ ៣០ នាទី និងបញ្ចប់នៅត្រឹមម៉ោង ៦៖០០ល្ងាច។
បេក្ខជនទាំងអស់ ត្រូវឆ្លងកាត់វិញ្ញាសាប្រឡងចំនួន៣ រួមមាន៖ វិញ្ញាសាភាសាខ្មែរ រយៈពេល ១ម៉ោង វិញ្ញាសាគណិតវិទ្យា រយៈពេល ១ម៉ោង ៣០នាទី និងវិញ្ញាសាចំណេះដឹងទូទៅ និងភាសាអង់គ្លេស រយៈពេល ១ម៉ោង ៣០នាទី។ ដូចជាការប្រឡងកន្លងទៅផងដែរ ការបង្កើតវិញ្ញាសា ការបោះពុម្ពវិញ្ញាសាប្រឡង និងការប្រឡង ធ្វើឡើងថ្ងៃតែមួយ ដោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាអ្នកជ្រើសរើសវិញ្ញាសា កាត់វិញ្ញាសាប្រឡង ក្រោមការចូលរួមពីតំណាងក្រសួងអប់រំ មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ អ្នកសង្កេតការណ៍ស្ម័គ្រចិត្តចូលរួមសង្កេតក្នុងដំណើរការប្រឡងផងដែរ៕ អត្ថបទ៖ គឹម ហុក







-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ