ព័ត៌មាន
សម្តេច ឃួន សុដារី៖ ដំណើរទស្សនកិច្ចមកកាន់ប្រទេសហុងគ្រី មិនត្រឹមជាការធ្វើដំណើរមកកាន់ផ្ទះមិត្តចាស់ប៉ុណ្ណោះទេ តែចំពេលដែលពលរដ្ឋកម្ពុជាកំពុងសប្បាយរីករាយ និងស្វាគមន៍កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃផងដែរ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារក្នុងពេលទទួលទានអាហារថ្ងៃត្រង់ជាមួយ ឯកឧត្តម យ៉ាកប អ៊ីស្តវ៉ាន(Jakab Istavan) អនុប្រធានរដ្ឋសភានៃប្រទេសហុងគ្រី នៅរដ្ឋធានីប៊ុយដាប៉ែស នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅក្នុងឱកាសសម្តេចបានកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា បំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅក្នុងប្រទេសហុងគ្រី រយៈពេល៤ថ្ងៃ ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២៥។
សម្តេចរដ្ឋសភាធិបតី បានជម្រាបឯកឧត្តម យ៉ាកប អ៊ីស្តវ៉ាន ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋសភាមកកាន់ប្រទេសហុងគ្រី នៅពេលនេះ ជាពេលវេលាមួយដែលគណៈប្រតិភូមានក្តីសប្បាយរីករាយយ៉ាងក្រៃលែងបំផុត។ ដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាពនេះ ក្រៅពីជាឱកាសដ៏ល្អក្នុងការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយមិត្តចាស់ដែលបានជួយគ្នាក្នុងគ្រាលំបាកនោះ។ នៅថ្ងៃទី២៦ ខែតុលានេះ ប្រជាពលរដ្ឋកម្ពុជាទំាងមូលក៏ដូចជាគណៈប្រតិភូទំាងអស់ មានក្តីសប្បាយរីករាយយ៉ាងក្រៃលែង ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រី ប្រទេសថៃ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព ក្រោមវត្តមានរបស់ឯកឧត្តម Donald J. Trump ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម Dato’ Seri Anwar bin Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ី ដើម្បីឈានទៅបញ្ចប់ជម្លោះព្រំដែនជាមួយគ្នារវាងកម្ពុជា-ថៃ ដែលបានកើតឡើងចាប់ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ មក។
សម្តេចប្រធានរដ្ឋសភា បានលើកឡើងថាសន្តិភាពនេះមានតម្លៃខ្ពស់បំផុត ដែលមិនមែនសម្រាប់ប្រជាពលរដ្ឋខ្មែរទំាងកម្ពុជានិងថៃ ប៉ុណ្ណោះទេតែសម្រាប់តំបន់និងសកលលោកទំាងមូល។
នៅក្នុងឱកាសនោះ ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរបានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងប្រទេសទំាងពីរដែលមានតំាងពីយូរណាស់ហើយ គឺចាប់តាំងពីឆ្នាំ១៩៥៦ មក។ ដំណើរទស្សនកិច្ចគណៈប្រតិភូរដ្ឋសភាមកកាន់ប្រទេសហុងគ្រីនាពេលនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយ ដែលនឹងជំរុញកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យកាន់តែជិតស្និទ្ធ រឹងមាំបន្ថែមទៀត ដោយយកពលរដ្ឋជាស្នូល។ ទំនាក់ទំនាក់ប្រទេសទំាងពីរមានលក្ខណៈប្រវត្តិសាស្រ្តដោយផ្អែកលើការជឿជាក់ ការគោរព និងការផ្តល់តម្លៃគ្នាទៅវិញទៅមក នឹងឈានដល់ខួប៧០ឆ្នាំ នៅក្នុងឆ្នាំ២០២៦ ខាងមុខនេះ។
សម្តេចរដ្ឋសភាធិបតី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពគួរកត់សម្គាល់របស់ប្រទេសហុងគ្រី ក្នុងរយៈពេលចុងក្រោយនេះ បានលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋហុងគ្រីឱ្យមានជីវភាពធូរធារ និងស៊ីវិល័យ។
ឯកឧត្តម អ៊ីស្តវ៉ាន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្តេចរដ្ឋសភាធិបតី ដែលបានដឹកនាំគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រី។ ឯកឧត្តមបានជម្រាបជូនសម្តេចនិងគណៈប្រតិភូពីសក្តានុពលសំខាន់ៗរបស់ប្រទេសហុងគ្រី ក្នុងនោះមានវិស័យ កសិកម្ម ឧស្សាហកម្ម និងធនធានទឹកជាដើម។ ឯកឧត្តមបានគូសបញ្ជាក់ថាហុងគ្រីនឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជានៅក្នុងវិស័យកសិកម្ម និងឧស្សហកម្មអាហារ។ បច្ចុប្បន្ននេះក្នុងចំណោមនិស្សិតកម្ពុជាដែលកំពុងសិក្សានៅហុងគ្រី មានមួយចំនួនតិចតួចបំផុត បានកំពុងសិក្សាវិស័យកសិកម្មនេះ ដែរ។
ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរ មានសុទិដ្ឋិនិយមនិងការជឿជាក់យ៉ាងមុតមាំថាចំណងមិត្តភាព កិច្ចសហប្រតិបត្តិការកម្ពុជា-ហុងគ្រីកាន់តែរីកចម្រើនបន្ថែមទៀត តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូគ្នាទៅវិញទៅមកជាបន្តបន្ទាប់ទំាងក្នុងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។
ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានស្នើប្រទេសហុងគ្រី បង្កើនអាហារូបករណ៍ដល់និស្សិតកម្ពុជា បានមកសិក្សានៅក្នុងប្រទេសហុងគ្រី។ ធនធានមនុស្សជាកត្តាសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថានៅរដ្ឋសភាកម្ពុជាវិញ មានការយកចិត្តទុកជាខ្លំាងលើការងារជ្រាវស្រាវ។ រដ្ឋសភាមានគម្រោងបង្កើតអង្គភាពស្រាវជ្រាវមួយ ដើម្បីសិក្សាស្រាជ្រាវ លើវិស័យនានា សម្រាប់ជួយដល់ការងាររបស់ថ្នាក់ដឹកនាំនិងសមាជិកសមាជិការដ្ឋសភា។
សម្តេចបានគូសបញ្ជាក់ថា អតីតនិស្សិតកម្ពុជា ដែលបានសិក្សានៅប្រទេសហុងគ្រី កាលពីទសវត្សរ៍ឆ្នាំ១៩៨០ មួយចំនួនបានកំពុងកាន់តួនាទីសំខាន់ៗ ក្នុងរាជរដ្ឋាភិបាល។ ចំណែកសម្តេចផ្ទាល់ ដែលជាអតីតនិស្សិតបានសិក្សានៅក្នុងហុងគ្រីដែរនោះ ជាប្រធានរដ្ឋសភា។ លទ្ធផលដ៏ល្អសម្រាប់អតីតនិស្សិតកម្ពុជា ដែលបានសិក្សានៅប្រទេសហុងគ្រី ហើយបានក្លាយជាថ្នាក់ដឹកនាំ មន្រ្តីជាន់ខ្ពស់ នៅកម្ពុជានេះ គឺមោទនភាពមួយរបស់ប្រទេសហុងគ្រី ផងដែរ៕
-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន7 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 day agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ