ព័ត៌មាន
កម្ពុជា-កូរ៉េនឹងបន្តពង្រឹងកិច្ចសហការបង្ការ ទប់ស្កាត់ និងប្រឆាំងបទឧក្រិដ្ឋនានាពាក់ព័ន្ធជនជាតិកូរ៉េនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ឌឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ អញ្ជើញសម្ពោធដាក់ឲ្យដំណើរការវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ត និងឧស្សាហកម្មថាមពលថ្មីនៅកម្ពុជា ។
វិទ្យាស្ថាននេះ គឺជាផ្លែផ្កា នៃកិច្ចសហការរវាង ក្រុមហ៊ុន GTV Motor Co., Ltd., សាកលវិទ្យាល័យបច្ចេកវិទ្យា ឆុងឈីង និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ដែលបានចុះហត្ថលេខាកាលនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយបានទទួលការណែនាំ និងគាំទ្រយ៉ាងសកម្មពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។
ឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានថ្លែងថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ មានគោលបំណងអភិវឌ្ឍការស្រាវជ្រាវ និងការអប់រំខាងយានយន្តថាមពលថ្មី បច្ចេកវិទ្យាឧស្សាហកម្ម និងផលិតកម្មបែបឧស្សាហម្ម ដើម្បីចូលរួមជំរុញការផ្លាស់ប្តូររបស់កម្ពុជា ទៅរកសេដ្ឋកិច្ចបៃតង និងបច្ចេកវិទ្យាខ្ពស់ ហើយ NPIC ប្តេជ្ញាផ្តល់ការអប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស ឆ្លើយតបតាមតម្រូវការឧស្សាហកម្មថ្មីៗ ។
ឯកឧត្តមបន្តថា ការបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ត និងឧស្សាហកម្មថាមពលថ្មីនៅកម្ពុជា នឹងក្លាយជាវេទិកាសំខាន់មួយ សម្រាប់ការផ្លាស់ប្តូរចំណេះដឹង, ការផ្ទេរបច្ចេកវិទ្យា, និងការអភិវឌ្ឍទេពកោសល្យ ដើម្បីជំរុញឲ្យនិស្សិត អ្នកស្រាវជ្រាវ និងវិស្វករកម្ពុជាចូលរួមយ៉ាងសកម្មក្នុងចលនាផ្លាស់ប្តូរ បៃតងរបស់ពិភពលោក ។
ឯកឧត្តម ហែម វណ្ឌឌី មានប្រសាសន៍ថា ការខិតខំប្រឹងប្រែងបង្កើតឱ្យមានគម្រោងវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ត និងឧស្សាហកម្មថាមពលថ្មីនៅកម្ពុជានេះឡើង គឺជាកត្តាចូលរួមចំណែកដ៏សំខាន់ ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានកំណត់យកអាទិភាពគន្លឹះចំនួន៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” និងក៏ជាទឡ្ហីករណ៍សំខាន់ក្នុងការឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ ក្នុងការចាប់យកនវានុវត្តន៍ និងបច្ចេកវិទ្យា ការកាត់បន្ថយការបំភាយកាបូន ព្រមជាមួយតម្រូវការ នៃការលើកកម្ពស់ផលិតភាព និងពិពិធកម្មសេដ្ឋកិច្ច ដែលជាគ្រឹះជំរុញឱ្យសម្រេចបាន នូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
ឯកឧត្តមបន្ថែមថា គម្រោងវិទ្យាស្ថាននេះ ជាចំណែកឈានទៅបំពេញបានយុទ្ធសាស្ត្រ នៃប្រជាជាតិទាំងពីរ គឺសហគមន៍កម្ពុជា-ចិន មានអនាគតរួមគ្នា និងជាគំរូសម្រាប់កិច្ចទំនាក់ទំនងអន្តរជាតិថ្មីមួយ។ ប្រទេសទាំងពីរ បានឯកភាពពន្លឿនការអនុវត្ត គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ដែលស្នើឡើងដោយប្រទេសចិន និងបំពេញការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ របស់ កម្ពុជា ដោយបង្កើតផែនការកិច្ចសហប្រតិបត្តិការ កម្មវិធីរបៀងអភិវឌ្ឍឧស្សាហកម្ម ។
ឯកឧត្តមរដ្ឋមន្ត្រី បានគាំទ្រការបង្កើត គម្រោងវិទ្យាស្ថាននេះ ដែលនឹងជួយបំពេញហេដ្ឋារចនាសម្ព័ន្ធ គាំទ្រការអភិវឌ្ឍវិស័យយាន្តយន្ត និងស្របតាម “គោលនយោបាយជាតិអភិវឌ្ឍវិស័យរថយន្តអគ្គិសនី ឆ្នាំ២០២៤-២០៣០” ហើយសង្ឃឹមថានឹងទទួលបានលទ្ធផលល្អសម្រាប់ការអនុវត្តជាក់ស្តែង និងរីកចំរើនទៅអនាគត ។
បើតាមតំណាងក្រុមហ៊ុន GTV Motor Co., Ltd., បានអះអាងថា នេះមិនមែនគ្រាន់តែជាការបើកសម្ពោធវិទ្យាស្ថានស្រាវជ្រាវមួយប៉ុណ្ណោះទេ តែជានិមិត្តរូបនៃជំហានដ៏ម៉ឺងម៉ាត់ របស់កម្ពុជា ឆ្ពោះទៅរកការធ្វើទំនើបកម្មឧស្សាហកម្ម និងយុគសម័យយានយន្តថាមពលថ្មី៕ អត្ថបទ បាន សុខរិទ្ធិ
-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ