ព័ត៌មាន
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ មូលធនមនុស្ស ត្រូវមានចំណេះដឹង មានសុខភាព អត្តចរិតថ្លៃថ្នូរ និងការទទួលខុសត្រូវ
ឆ្លៀតនៅក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅក្នុងប្រទេសហុងគ្រី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ ជាមួយសិស្សនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅក្នុងប្រទេសហុងគ្រី នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
នៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹកបំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ជូនដល់ក្មួយសិស្សនិស្សិត ក៏ដូចជាប្រជាពលរដ្ឋខ្មែរទំាងអស់ដែលកំពុងរស់នៅ ប្រកបការងារ នៅក្នុងប្រទេសហុងគ្រី ។ សម្តេចបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំរបស់យើងទំាងអស់ តែងតែយកចិត្តទុកដាក់ នឹករលឹកដល់ពលរដ្ឋនៅគ្រប់ទីកន្លែងមិនថានៅក្នុងឬក្រៅប្រទេសនោះឡើយ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន គឺជាអគ្គមគ្គទេសក៍ និងប្រតិបត្តិករសន្តិភាព ដែលបានយកអាយុជីវិតជាដើមទុន ដើម្បីសន្តិភាព និងការផ្សះផ្សារជាតិ តាមរយៈនយោបាយឈ្នះ-ឈ្នះ ។ កម្ពុជាពិតជាមានសំណាងដែលបានសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសជាតិឆ្ពោះមកកាន់វឌ្ឍនភាព វិបុលភាព ហើយកេរ្ដិ៍ឈ្មោះ និងតួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិក៏មានការទទួលស្គាល់ ស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសនានា៕




-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ