ព័ត៌មាន
សម្ដេចធិបតី៖ អាស៊ានកំពុងបន្តដើរទៅទៅមុខ ជាមួយនឹងការឯកភាពគ្នា ភាពធន់ និងគោលដៅច្បាស់លាស់
នៅរសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នេះ ក្រសួងាការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញលទ្ធផល នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ ដោយក្នុងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានកោតសរសើរការដឹកនាំដ៏ល្អឥតខ្ចោះរបស់ម៉ាឡេស៊ី ក្នុង នាមជាប្រធានអាស៊ាន នៅឆ្នាំនេះ ដោយបានគូសបញ្ជាក់ថា តំបន់យើងកំពុងបន្តដើរទៅទៅមុខ ជាមួយនឹងការឯកភាពគ្នា ភាពធន់ និងគោលដៅច្បាស់លាស់។

សម្ដេចធិបតី បានថ្លែងអរគុណ យ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដមនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម សម្រាប់ការដឹកនាំដោយផ្ទាល់ និង ការប្តេជ្ញាចិត្តជួយកម្ពុជា និងថៃ ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា ការប្តេជ្ញាចិត្តដ៏ម៉ឹងម៉ាត់របស់ម៉ាឡេស៊ី ចំពោះសន្តិភាពនិងស្ថិរភាពតំបន់ ត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ តាមរយៈការសម្របសម្រួលប្រកបដោយស្ថាបនា និងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំចរចាចតុភាគី ស្តីពី កិច្ចព្រមព្រៀងសន្តិភាព ដែលបានស្នើឡើងដោយ ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងដែលបានឈានដល់ការចុះហត្ថលេខា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នេះ។

សម្តេចធិបតី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការចូលជា សមាជិកអាស៊ានទី១១ របស់ទីម័រឡេស្តេ ដែលបង្ហាញថា អាស៊ានជាអង្គការតំបន់ដ៏ជោគជ័យបំផុត មួយ។ សម្ដេចធិបតីបានសង្កត់ធ្ងន់បន្ថែមថា សមិទ្ធផលទាំងនេះគឺឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាក ររបស់អាស៊ានចំពោះសមាហរណកម្មតំបន់ពេញលេញ ហើយនឹងបញ្ចូលបន្ថែមនូវថាមពល និង ថាមវន្តថ្មី ទៅក្នុងកិច្ចខិតខំប្រឹងប្រែងចំពោះការកសាងសហគមន៍អាស៊ាន។

ដើម្បីធានាថា អាស៊ាននៅតែមានភាពធន់ និងសម្លឹងឆ្ពោះទៅមុខជានិច្ច សម្ដេចធិបតី បាន លើកឡើងនូវអាទិភាពចំនួន៣៖ ១) ពង្រឹងសមាហរណកម្មតំបន់ឱ្យកាន់តែស៊ីជម្រៅ តាមរយៈការ កាត់បន្ថយរបាំងនានា ការពង្រឹងការតភ្ជាប់ និងការគាំទ្រដល់សហគ្រាសធុនមីក្រូធុនតូចនិងមធ្យម ២) ទាញយកសក្តានុពលនៃសេដ្ឋកិច្ចឌីជីថល តាមរយៈការសម្រេចបាននូវកិច្ចព្រមព្រៀងក្របខ័ណ្ឌ សេដ្ឋកិច្ចឌីជីថលអាស៊ាន និង ៣) ជំរុញកំណើនដ៏លឿននិងប្រកបដោយចីរភាព និងរបៀបវារៈ បៃតង ដោយពង្រីកកិច្ចសហប្រតិបត្តិការស្ដីពីថាមពលកកើតឡើងវិញ និងពន្លឿនការអភិវឌ្ឍបណ្ដាញថាមពលអាស៊ាន។
សម្តេចធិបតី បានគូសបញ្ជាក់បន្ថែមថា ខណៈពេលដែលពិភពលោកកំពុងប្រឈមទៅនឹង ការងើបឡើងវិញនៃជម្លោះនានា និងអស្ថិរភាព អាស៊ាននៅតែបន្តឈរជាតំបន់នៃសន្តិភាព និងស្ថិរភាព ដែលគាំទ្រដល់ការសន្ទនាជាជាងការប្រឈមមុខដាក់គ្នា មធ្យោបាយសន្តិវិធីជាជាងការបង្ខិតបង្ខំ និងការប្រកាន់យកច្បាប់អន្តរជាតិជាជាងសកម្មភាពឯកតោភាគី ដោយបដិសេធការគំរាមកំហែង ឬការ ប្រើប្រាស់កម្លាំង ហើយប្រកាន់ខ្ជាប់នូវគោលការណ៍ស្នូលនៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន៕

-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ