ព័ត៌មាន
សម្តេចធិបតី បានអំពាវនាវឱ្យសហរដ្ឋអាម៉េរិកគាំទ្រអាស៊ានក្នុងការពង្រឹងសមាហរណកម្មឌីជីថល
ភ្នំពេញ ៖ នៅរសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នេះ ក្រសួងាការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញលទ្ធផល នៃកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាម៉េរិកលើកទី១៣ ដោយក្នុងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី បានអំពាវនាវឱ្យសហរដ្ឋអាម៉េរិកគាំទ្រអាស៊ានក្នុងការពង្រឹងសមាហរណកម្មឌីជីថល។
ក្នុង កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាម៉េរិកលើកទី១៣ ថ្នាក់ដឹកនាំអាស៊ាន បានត្រួតពិនិត្យឡើងវិញនូវទំនាក់ទំនងដៃគូសន្ទនាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ និងអះអាងជាថ្មីពីការប្តេជ្ញាចិត្តរួម ដើម្បីពង្រឹងបន្ថែមដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ជាទិសដៅទៅមុខ ថ្នាក់ដឹកនាំបានអនុម័តសេចក្តីប្រកាសចក្ខុវិស័យរួមដើម្បីលើកកម្ពស់ អាស៊ាន និងសហរដ្ឋអាម៉េរិក ឱ្យកាន់តែខ្លាំងក្លា សុវត្ថិភាព និងវិបុលភាព ហើយទន្ទឹងរង់ចាំការអនុវត្ត ប្រកបដោយប្រសិទ្ធភាព ស្របតាមអាស៊ាន ឆ្នាំ២០៤៥៖ អនាគតរួមរបស់យើង និងផែនការយុទ្ធសាស្ត្រ។
ក្នុងនាមជាប្រទេសសម្របសម្រួលសម្រាប់ឆ្នាំ២០២៤-២០២៧ សម្តេចធិបតី បានអះអាងយកថ្មី នូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការរក្សាសន្ទុះវិជ្ជមានបច្ចុប្បន្ន និងធ្វើការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាម៉េរិក និងប្រទេសសមាជិកអាស៊ានទាំងអស់ ដើម្បីពង្រឹងសន្តិភាព ស្ថិរភាព និងវិបុណ្យភាព ក្នុងតំបន់។
អាស្រ័យដោយ សហរដ្ឋអាម៉េរិកជាប្រទេសឈានមុខគេលើពិភពលោកក្នុងវិស័យបច្ចេកវិទ្យា និងនវានុវត្តន៍ សម្តេចធិបតី បានអំពាវនាវឱ្យសហរដ្ឋអាម៉េរិកគាំទ្រអាស៊ានក្នុងការពង្រឹងសមាហរណកម្មឌីជីថល ជាពិសេសកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA)។ សម្ដេចធិបតី ក៏បានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើងលើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនរួមមាន តាមរយៈការសម្របសម្រួលយ៉ាងជិតស្និទ្ធលើការពង្រឹងការអនុវត្តច្បាប់ ការចែករំលែកព័ត៌មាន ទាន់ពេលវេលា និងការកសាងសមត្ថភាព។
នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តមប្រធានាធិបតី ដូណាល់ ជេ ត្រាំ បានសម្តែងនូវក្តីរីករាយ និងកិត្តិយសក្នុងការធ្វើជាសាក្សីនៃការចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ដោយអបអរសាទរថ្នាក់ដឹកនាំទាំងពីរចំពោះការប្តេជ្ញាចិត្តជាប្រវត្តិសាស្ត្រលើសន្តិភាពជានិរន្តរ៍។ ឯកឧត្តមប្រធានាធិបតី ក៏បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការពង្រឹងភាពជាដៃគូ ជាមួយអាស៊ាន និងការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាង សហរដ្ឋអាមេរិក និងតំបន់ សម្រាប់ជំនាន់ក្រោយៗទៀត។
សម្ដេចធិបតីក៏បានឆ្លៀតឱកាសសម្តែងការដឹងគុណចំពោះឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ចំពោះការដឹកនាំដ៏មោះមុត និងតួនាទីដ៏មានតម្លៃក្នុងការសម្របសម្រួលបទឈប់បាញ់រវាងកម្ពុជា និងថៃ ក៏ដូចជាការបន្តការចូលរួមដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព ដែលបញ្ជាក់ពីការ ប្តេជ្ញាចិត្តពិតប្រាកដរបស់ឯកឧត្តម ចំពោះសន្តិភាព និងស្ថិរភាព ក្នុងតំបន់៕




-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន7 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 day agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ