ព័ត៌មាន
ឯកឧត្តម វង សូត អញ្ជើញទៅចូលរួមសន្និសីទសភាអន្តរជាតិរំលឹកខួបលើកទី៣០ នៃការអនុម័តរដ្ឋធម្មនុញ្ញសាធារណរដ្ឋអាស៊ែបៃហ្សង់
ភ្នំពេញ÷ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ ឯកឧត្តម កែវ ពិសិដ្ឋ លេខាធិការគណៈកម្មការនីតិកម្ម និងយុត្តិធម៌(គណៈកម្មការទី៦)នៃរដ្ឋសភា និងជាអនុប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-អាស៊ែបៃហ្សង់ និងឯកឧត្តម សន សារ៉ាណា សមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន(គណៈកម្មការទី៥) នៃរដ្ឋសភា នៅល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញចាកចេញពីមាតុប្រទេស ទៅចូលរួមសន្និសីទសភាអន្តរជាតិរំលឹកខួបលើកទី៣០ឆ្នាំ នៃការអនុម័តរដ្ឋធម្មនុញ្ញសាធារណរដ្ឋអាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ តបតាមការអញ្ជើញរបស់លោកជំទាវ សាហ៊ីបា កាហ្វារ៉ូវ៉ា(Sahiba Gafarova) ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់។
សន្និសីទសភាអន្តរជាតិរំលឹកខួបលើកទី៣០ នៃការអនុម័តរដ្ឋធម្មនុញ្ញសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រារព្ធធ្វើពីថ្ងៃទី២៧ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នៅរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូសភា និងស្ថាប័នអន្តរសភា ប្រមាណ ២០ប្រទេស/ស្ថាប័ន អញ្ជើញចូលរួម។ ចូលរួមក្នុងសន្និសីទនេះ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា នឹងថ្លែងសុន្ទរកថា ស្តីពី “រដ្ឋធម្មនុញ្ញជាមូលដ្ឋានគ្រឹះនៃឯករាជ្យភាព និងអធិបតេយ្យភាព ក្នុងពិភពលោកសហសម័យ” ផងដែរ។ វត្តមានគណៈប្រតិភូរដ្ឋសភាកម្ពុជានៅក្នុងសន្និសីទសភាអន្តរជាតិនេះ មិនត្រឹមជាការរួមចំណែកពង្រឹងយន្តការការទូតសភា និងលើកកម្ពស់គោលការណ៍ពហុនិយមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនឱកាសដល់រដ្ឋសភាកម្ពុជាដើម្បីពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ជាមួយបណ្តាប្រទេសដៃគូអភិវឌ្ឍន៍នានា ដើម្បីនាំមកនូវផលប្រយោជន៍ជូនជាតិ និងប្រជាជនទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ និងទេសចរណ៍ ជាពិសេសការភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនទាំងក្នុងតំបន់ និងសកលលោក។
អំឡុងពេលស្នាក់នៅក្នុងទីក្រុងបាគូ ឯកឧត្តម វង សូត គ្រោងនឹងជួបពិភាក្សាការងារ ជាមួយប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ និងថ្នាក់ដឹកនាំគណៈប្រតិភូសភាបណ្តាប្រទសមួយចំនួនទៀត ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងកម្ពុជាជាមួយប្រទេសជាមិត្ត ឱ្យកាន់តែសកម្មនិងគ្រប់ជ្រុងជ្រោយថែមទៀត ដោយតម្កល់នូវផលប្រយោជន៍ពលរដ្ឋជាអាទិភាព។
អញ្ជើញជូនដំណើរគណៈប្រតិភូដល់អាកាសយានដ្ឋានអន្តរជាតិតេជោ នាពេលនោះ មាន ឯកឧត្តម លោកជំទាវអនុប្រធានគណៈកម្មការ ឯកឧត្តម លោកជំទាវ សមាជិក សមាជិការដ្ឋសភា ឯកឧត្តម លោកជំទាវ ទីប្រឹក្សា ជំនួយការខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២រដ្ឋសភា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាផងដែរ ៕ អត្ថបទ ៖ បាន សុខរិទ្ធិ





-
PR NEWS3 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ