ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី ជួបសំណេះសំណាល ថ្លែងអំណរគុណ សមាជិកសមាជិកាខេត្តបាត់ដំបង ក្នុងកិច្ចសហការជួយសម្របសម្រួលការវិលត្រឡប់របស់ពលករ
នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានអញ្ជើញជួបសំណេះសំណាល ថ្លែងអំណរគុណ និងពិសាអាហារសាមគ្គីជាមួយសមាជិក សមាជិកាខេត្តបាត់ដំបង ក្នុងកិច្ចសហការជាមួយរដ្ឋបាលខេត្ត ជួយសម្របសម្រួលការវិលត្រឡប់របស់ប្រជាពលករមកប្រទេសកម្ពុជាវិញ។ ពិធីនេះបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសុភមង្គលនៅខេត្តបាត់ដំបង ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវអនុប្រធាន ស.ស.យ.ក. ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តមប្រធាន អនុប្រធាន ស.ស.យ.ក. ខេត្តបាត់ដំបង ព្រមទាំងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តសរុបប្រមាណ ៥៨៣រូប។

ជាកិច្ចចាប់ផ្ដើម លោក យី សុងគី អនុប្រធានប្រចាំការ ស.ស.យ.ក. ខេត្តបាត់ដំបង បានធ្វើរបាយការណ៍ស្ដីការចូលរួមរបស់ ស.ស.យ.ក. ខេត្ត ក្នុងការសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រដ្ឋបាលខេត្ត និងកងកម្លាំងទាំង៣ ដើម្បីសម្របសម្រួល និងផ្ដល់ភាពងាយស្រួល ក៏ដូចជាផ្ដល់ក្ដីសង្ឃឹមដល់បងប្អូនប្រជាពលករខ្មែរត្រឡប់មកពីប្រទេសថៃ មកកម្ពុជាវិញ។

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ដោយ លោក យី សុងគី រួចមក ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងថ្លែងអំណរគុណចំពោះការលះបង់របស់ ស.ស.យ.ក. ខេត្តបាត់ដំបង ដែលបានចូលរួមយ៉ាងសកម្មមិនខ្លាចនឿយហត់ដើម្បីបំពេញការងារដ៏សំខាន់នេះ ដែលជាការឆ្លុះបញ្ចាំងពីស្មារតីមនុស្សធម៌ និងការទទួលខុសត្រូវចំពោះជាតិមាតុភូមិ។ ទន្ទឹមនឹងនេះ តាមរយៈអ្វីដែលជាសកម្មភាពរបស់ ស.ស.យ.ក. រយៈពេល ១៣ ឆ្នាំកន្លងមកនេះ ពិតជាបានបញ្ជាក់យ៉ាងច្បាស់ថា មិនថាស្ថិតនៅកាលៈទេសៈណា និម្មិតសញ្ញា (ឡូហ្គូ) ស.ស.យ.ក. គឺតែងតែនៅជាមួយប្រជាជនជានិច្ច។

ក្នុងឱកាសនោះ ឯកឧត្តមក៏បានបង្ហាញពីមោទនភាព ដែលថ្មីៗនេះ ស.ស.យ.ក. ទទួលបានពានរង្វាន់អាស៊ានឆ្នាំ២០២៥ ដោយឯកឧត្តមបានគូសបញ្ជាក់ថា សមិទ្ធផលមួយនេះ មិនមែនសម្រាប់តែអង្គភាពនោះទេ ប៉ុន្តែជាពានរង្វាន់របស់សមាជិក សមាជិកាគ្រប់រូប ដែលតំណាងឱ្យយុវជនវ័យក្មេងកម្ពុជាដ៏មានសក្ដានុពល និងបានរួមចំណែកយ៉ាងសំខាន់ក្នុងក្របខណ្ឌជាតិ និងក្របខណ្ឌអាស៊ាន។
សូមជម្រាបថា ពិធីសំណេះសំណាល និងថ្លែងអំណរគុណជូនដល់សមាជិក សមាជិកា ស.ស.យ.ក.ខេត្តបាត់ដំបង ក្នុងកិច្ចសហការជាមួយរដ្ឋបាលខេត្ត ជួយសម្របសម្រួលការវិលត្រឡប់របស់ប្រជាពលករ មកប្រទេសកម្ពុជា តាមច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង បានប្រព្រឹត្តទៅដោយភាតរភាព ស្នាមញញឹមដ៏កក់ក្ដៅ និងភាពស្និទ្ធស្នាលបំផុត៕

-
PR NEWS3 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ