ព័ត៌មាន
សម្ដេចធិបតី៖ ការពង្រីកសមាជិកភាពកិច្ចព្រមព្រៀង RCEP ជាកម្លាំងចលករដ៏សំខាន់នៃកំណើនប្រកបដោយចីរភាព និងស្ថិរភាពក្នុងតំបន់
ភ្នំពេញ៖ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) លើកទី៥ នៅទីក្រុងកូឡាឡាំពួប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានគាំទ្រយ៉ាងខ្លាំងចំពោះការពន្លឿនការចូលជាភាគីថ្មីរបស់ RCEP ស្របតាមនីតិវិធីដែលបានព្រមព្រៀងគ្នា។ សម្ដេចបានសង្កត់ធ្ងន់ថា ការពង្រីកសមាជិកភាពនេះនឹងបង្កើនភាពជឿជាក់ និងបរិយាបន្នរបស់កិច្ចព្រមព្រៀងដែលជាកម្លាំងចលករដ៏សំខាន់នៃកំណើនប្រកបដោយចីរភាព និងស្ថិរភាពក្នុងតំបន់។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំរបស់ក្រសួងការបរទេសកម្ពុជា។
តាមសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា ក្នុងកិច្ចប្រជុំនេះថ្នាក់ដឹកនាំនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់នៃកិច្ចព្រមព្រៀង RCEP ក្នុងការជំរុញសមាហរណកម្ម សេដ្ឋកិច្ចតំបន់ និងបង្កើនភាពធន់ស្របពេលនៃការកើនឡើងនូវភាពមិនប្រាកដប្រជារបស់សកលលោក។ ថ្នាក់ដឹកនាំអាស៊ានបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាង RCEP ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ដោយធានាទីផ្សារបើកចំហ និងអាចព្យាករណ៍បាន σε សនិងសហប្រតិបត្តិការ ការកាត់បន្ថយរបាំងពាណិជ្ជកម្មដែលមិនចាំបាច់ និងការធ្វើឱ្យប្រសើរឡើងនូវកិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគនៅទូទាំងតំបន់។
ថ្នាក់ដឹកនាំបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀង RCEP ដែលជាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី (FTA) ធំជាងគេបំផុតនៅលើពិភពលោក ដែលមានទីផ្សារប្រមាណ ១ភាគ៣នៃចំនួន ប្រជាជននិងផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងបានបង្ហាញពីមហិច្ឆតាបន្ថែមទៀតក្នុងការប្រើ ប្រាស់ការពិនិត្យឡើងវិញទូទៅនៃកិច្ចព្រមព្រៀង RCEP ដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំ២០២៧ ដើម្បីធ្វើឱ្យ RCEP ក្លាយទៅជាកិច្ចព្រមព្រៀងដែលទំនើប រស់រវើក និងមានស្តង់ដាខ្ពស់ ដោយរួមបញ្ចូលបទប្បញ្ញត្តិ លើបញ្ហាសម័យទំនើប និងដែលកំពុងលេចឡើង រួមមានសេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចឌីជីថល ជាដើម។
ក្នុងឱកាសនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា RCEP គឺជានិមិត្តរូបនៃការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាចំពោះពាណិជ្ជកម្មដែលមានមូលដ្ឋានលើច្បាប់ និងជាឧទាហរណ៍នៃតំបន់និយមបើកចំហ ដែលផ្អែកលើមជ្ឈភាពអាស៊ាន៕







-
PR NEWS3 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ