ព័ត៌មាន
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ លើកិច្ចការងារសន្តិសុខសុវត្ថិភាព
កាលពីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំបូកសរុបវាយតម្លៃសភាពការណ៍ និងលទ្ធផល នៃកិច្ចប្រតិបត្តិការប្រចាំខែ តុលា លើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៥ និងប្រកាសកែសម្រួលសមាសភាព ក្រុមការងារ ( HOTLINE ) ជនបរទស ។

ក្នុងកិច្ចប្រជុំខាងលើនេះដែរ ក៏មានការរៀបចំពិធីប្រកាសតែងតាំងភារកិច្ច ជូនមន្ត្រីនគរបាលចំនួន០២រូប ៖ លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងទទួលផែនការងារនគរបាលចរាចរណ៍ និងលោកឧត្តមសេនីយ៍ទោ ញ៉ុង រស់មេត្តា ជាស្នងការរង ទទួលជួយការងារស្នងការ ដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ តាមប្រកាសរបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងពីសភាពការណ៍បទល្មើស និងធ្វើការវាយតម្លៃចំពោះសភាពការណ៍នីមួយៗ ដើម្បីបន្តតាមដាន និងគ្រប់គ្រងសភាពការណ៍ ឲ្យបានកាន់តែល្អប្រសើរ ដើម្បីធានាបានភាពសុខសាន្ត ក្នុងរាជធានីភ្នំពេញ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបន្តដាក់បទបញ្ជា ឲ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ ត្រូវបន្តពង្រឹងឲ្យខ្លាំងបន្ថែមទៀតលើ បញ្ហាក្រុមក្មេងទំនើង ពិសេសក្មេងទំនើងពេលរាត្រី ដែលក្រុមទាំងនេះ នៅតែបន្តគគ្លើន និងពុំខ្លាចរអាជាមួយវិធានការណ៍ច្បាប់នៅឡើយនោះទេ ។ ទន្ទឹមនឹងបញ្ហាជាអាទិ៍ខាងលើនេះ ឯកឧត្តមស្នងការ ក៏បន្តជម្រុញ ឲ្យកម្លាំងនគរបាល បង្កើនការយកចិត្តបន្ថែមទៀត លើកិច្ចការងារបង្ក្រាបគ្រឿងញៀន , ល្បែងស៊ីសង , អំពើឆបោកតាមប្រព័ន្ធអនឡាញ ឬកម្ចីអនឡាញខុសច្បាប់ ពិសេសការបន្តបញ្ចេញកម្លាំងចុះទៅសម្រួលលំហូរចរាចរណ៍ធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋ តាមដងផ្លូវនានា ដែលប្រឈមនឹងការកកស្ទះ ។
ពាក់ព័ន្ធនឹងលំហូរចរាចរណ៍នេះដែរ ឯកឧត្តមស្នងការ ក៏បានដាក់បញ្ជាឲ្យកម្លាំងជំនាញចរាចរណ៍ ត្រូវពង្រឹងចុះហាមឃាត់រាល់រថយន្តធុនធំៗដែលបើកបរចូលក្នុងរាជធានីភ្នំពេញខុសពេលវេលាដែលត្រូវហាមឃាត់នោះ ៕ តារ៉ាវុទ្ធី





-
ព័ត៌មាន5 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន6 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន5 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន7 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត