ព័ត៌មាន
កម្ពុជាបន្តកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ដើម្បីធ្វើឱ្យក្លាយទៅជាប្រព័ន្ធមួយមានភាពជឿទុកចិត្ត
គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តកែទម្រង់សមាសធាតុគន្លឹះៗ នៃប្រព័ន្ធលទ្ធកម្មសាធារណៈ ដើម្បីធ្វើឱ្យ ប្រព័ន្ធលទ្ធកម្មសាធារណៈនៅកម្ពុជា ក្លាយទៅជាប្រព័ន្ធមួយកាន់តែមានភាពជឿទុកចិត្ត ប្រសិទ្ធភាពប្រកួតប្រជែង និងសន្សំសំចៃ ស្របតាម ឧត្តមានុវត្តន៍អន្តរជាតិ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈ-កម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) នៅថ្ងៃទី២៨ តុលា ម្សិលមិញនេះ បានដឹកនាំកិច្ចប្រជុំ គ.ស.ហ ដើម្បី ពិនិត្យនិងពិភាក្សា លើសេចក្ដីព្រាង “យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈបច្ចុប្បន្នកម្មឆ្នាំ២០២៥-២០២៨” មុននឹងដាក់ “សេចក្តីព្រាងយុទ្ធសាស្ត្រ” ជូនរាជរដ្ឋាភិបាលអនុម័តជាផ្លូវការនាពេលខាងមុខ។
ក្នុងគោលដៅនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ “សេចក្តីព្រាងយុទ្ធសាស្ត្រ” នេះ ត្រូវបានរៀបចំឡើងផ្អែកលើមូលដ្ឋាន ចំនួន៣រួមមាន៖ ១. ផែនការសកម្មភាពរួមដំណាក់កាលទី៤ (CAP-4) បច្ចុប្បន្នកម្មនៃកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៥-២០២៧, ២. យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាបច្ចុប្បន្នកម្មឆ្នាំ២០២៥-២០២៨, និង ៣. ច្បាប់ស្តីពីលទ្ធកម្មសាធារណៈថ្មីឆ្នាំ២០២៣ ដែលជាសមិទ្ធផលគន្លឹះ នៃការអនុវត្តយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ២០១៩-២០២៥ អនុម័ត ដាក់ឱ្យអនុវត្តដោយរាជរដ្ឋាភិបាលកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩។
ជារួម, គឺរក្សានូវទិសដៅដូចយុទ្ធសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ២០១៩-២០២៥ ដដែល។ «យុទ្ធសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈបច្ចុប្បន្នកម្មឆ្នាំ២០២៥-២០២៨» នេះ រៀបចំឡើងដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមពាក់ព័ន្ធ លទ្ធកម្មសាធារណៈដែលតម្រូវឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័នពាក់ព័ន្ធរួមគ្នាដោះស្រាយ ក្នុងគោលដៅពង្រឹងការ គ្រប់គ្រង និងការអនុវត្តលទ្ធកម្មសាធារណៈនៅកម្ពុជាឱ្យកាន់តែមានតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពខ្ពស់។ “សេចក្តីព្រាងយុទ្ធ-សាស្ត្របច្ចុប្បន្នកម្ម” បានកំណត់គោលដៅយុទ្ធសាស្ត្រ និងផែនទីចង្អុលផ្លូវ ដើម្បីបន្តកែទម្រង់សមាសធាតុគន្លឹះៗ នៃប្រព័ន្ធលទ្ធកម្ម សាធារណៈ ក្នុងគោលបំណងគឺដើម្បីធ្វើឱ្យប្រព័ន្ធលទ្ធកម្មសាធារណៈនៅកម្ពុជា “ក្លាយទៅជាប្រព័ន្ធមួយកាន់តែមានភាពជឿទុកចិត្ត ប្រសិទ្ធភាពប្រកួតប្រជែង និងសន្សំសំចៃព្រមទាំងស្របតាមឧត្តមានុវត្តន៍អន្តរជាតិ”។
ជាមួយគ្នានេះ, “យុទ្ធសាស្ត្របច្ចុប្បន្នកម្ម”នេះ នឹងរួមចំណែកដល់ការកសាង និងអនុវត្តប្រព័ន្ធថវិកាសមិទ្ធកម្ម ឱ្យកាន់តែពេញ លក្ខណៈស្របតាមស្តង់ដាអន្តរជាតិ លើការពង្រឹងភាពជឿទុកចិត្តនៃថវិកា, ការពង្រឹងគណនេយ្យភាពហិរញ្ញវត្ថុ, ការផ្សារភ្ជាប់ថវិកាទៅនឹង គោលនយោបាយ, និងជាពិសេសជំរុញការកសាងក្របខ័ណ្ឌគណនេយ្យភាពសមិទ្ធកម្ម នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ៕ អត្ថបទ៖ សុន រ៉ាឌី









-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន7 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 day agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ