ព័ត៌មាន
និស្សិតសិក្សានៅចិនប្ដេជ្ញាខំរៀនដើម្បីយកចំណេះចូលរួមអភិវឌ្ឍជាតិ និងផ្សាយវប្បធម៌ខ្មែរដល់បរទេស
ភ្នំពេញ៖ សិស្សនិស្សិតដែលទទួលបានអាហារូបករណ៍ ទៅសិក្សានៅប្រទេសចិន បានប្ដេជ្ញាចិនខិតខំរៀនសូត្រ និងយកចំណេះដឹងមកចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន ហើយមិនត្រឹមតែប៉ុណ្ណោះ នឹងជួយផ្សព្វផ្សាយពីវប្បធម៌ខ្មែរ ទៅកាន់មិត្តរួមថ្នាក់ជាជនបរទេស ឲ្យពីគេដឹកពីអរិយធម៌ និងតំបន់ទេសចរណ៍នានារបស់កម្ពុជា ។
ក្នុងពេលត្រៀមឡើងយន្តហោះ ដើម្បីធ្វើដំណើរទៅសិក្សា នៅសាកលវិទ្យាល័យឈានណា នៃប្រទេសចិន នៅយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ និស្សិតអាហារូបករណ៍ បានឲ្យដឹងថា ជាឱកាសដ៏ល្អ សម្រាប់ពួកគេ ដែលបានទៅសិក្សារៀនសូត្ររយៈពេល ៥ឆ្នាំ នៅប្រទេសចិន ដែលជាប្រទេសមានការរីកចម្រើនទាំងសេដ្ឋកិច្ច និងបច្ចេកវិទ្យាជាដើមនោះ ។
ពួកគេបន្តថា ក្រៅពីការខិតខំប្រឹងប្រែងរៀនសូត្រ ក៏មិនភ្លេចផងដែរ ក្នុងការផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ និងតំបន់ទេសចរណ៍ទាក់ទាញនានារបស់កម្ពុជា ទៅកាន់បរទេស ពិសេសប្រាសាទអង្គរវត្តដ៏ល្បីល្បាញក្នុងពិភពលោក ព្រមទាំងសក្ដានុពលផ្សេងៗទៀតរបស់កម្ពុជា ហើយពួកជឿជាក់ថា នឹងទទួលបានចំណេះដឹងមួយច្បាស់លាស់ មកចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ហើយក៏សូមថ្លែងអំណរគុណ ដល់សាលាអន្តរជាតិស្ទេបហ្វរវើដអន្តរជាតិ ដែលជួយសម្របសម្រួល ដើម្បីឲ្យពួកគេបានទទួលអាហារូបករណ៍នេះ ។
ឯកឧត្តមបណ្ឌិត ស្រេង វង្សហៀង ប្រធានកិត្តិយសសាលាអន្តរជាតិស្ទេបហ្វរវើដអន្តរជាតិ បានថ្លែងថា នេះជាឆ្នាំទី៥ហើយ ដែលសាលាបានជួយសម្របសម្រួលដល់និស្សិតកម្ពុជា បានទៅសិក្សានៅប្រទេសចិន ដែលសរុបមកដល់ពេលនេះមានជាង ២៥០នាក់ ដោយពួកគេសិក្សាទៅលើជំនាញគ្រប់គ្រងពាណិជ្ជកម្ម សេដ្ឋកិច្ចអន្តរជាតិ អក្សរសាស្ត្រចិន វិទ្យាសាស្ត្រចិន ស្ថាបត្យកម្ម ឱសថសាស្ត្រ និងជំនាញជាច្រើនទៀត ។
ឯកឧត្តមបានបន្តថា ការជួយដល់និស្សិតកម្ពុជានេះ គោលបំណង ដើម្បីបង្កើតឱកាសជាវិជ្ជមានក្នុងសង្គម សម្រាប់សិស្ស-និស្សិតកម្ពុជា ក្នុងការបន្តថ្នាក់ឧត្តមសិក្សានៅក្រៅប្រទេស ដើម្បីឲ្យយុវជនជំនាន់ក្រោយ មានចំណេះដឹង ជំនាញ និងសមត្ថភាពខ្ពស់ ក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិ សង្គមជាតិ និងសេដ្ឋកិច្ចជាតិ ឲ្យកាន់តែមានភាពប្រសើរឡើង ហើយក៏ស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងការបណ្ដុះមូលធនមនុស្ស ។
ក្នុងពេលជូនដំណើរកូនចៅ ទៅសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសចិននេះ ឪពុកម្ដាយ និងអាណាព្យាបាលសិស្ស សម្ដែងនូវការអរគុណដល់អ្នកពាក់ព័ន្ធនានា ដែលបានជួយកូនចៅពួកគាត់បានទៅរៀនបន្តនៅស្រុកក្រៅ ហើយក៏ជំរុញដល់និស្សិតទាំងនោះ ត្រូវខិតខំរៀនសូត្រ ឆ្លើយតបទៅនឹងការជ្រោមជ្រែងនេះ ៕ អត្ថបទ បាន សុខរិទ្ធិ















-
PR NEWS3 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ