ព័ត៌មាន
សម្ដេចធិបតី អរគុណមិត្តចិនដែលបានផ្ដល់ការគាំទ្រឥតងាករេចំពោះបទឈប់បាញ់រវាងកម្ពុជា និងថៃ
ភ្នំពេញ៖ ថ្លែងក្នុងឱកាសចូលរួម កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៨ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី សម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណមិត្តចិនដែលបានផ្ដល់ការគាំទ្រឥតងាករេចំពោះបទឈប់បាញ់រវាងកម្ពុជា និងថៃ។ នេះបើតាមយោងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។
ក្នុងឱកាសនោះ សម្ដេចធិបតីបាន គូសបញ្ជាក់បន្ថែមទៀតថា កិច្ចសម្របសម្រួលរបស់មិត្តចិនឱ្យមានការប្រាស្រ័យទាក់ទងគ្នាក្រៅផ្លូវការ គឺបានរួមចំណែកដល់ការកសាងទំនុកចិត្តគ្នាទៅវិញទៅមក និងបានជំរុញដល់កិច្ចសន្ទនា ដែលឆ្លុះបញ្ចាំងអំពីបំណងប្រាថ្នារួមរបស់យើង សម្រាប់សន្តិភាពជានិរន្តរ៍ និងស្ថិរភាពតំបន់។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៨នេះ ថ្នាក់ដឹកនាំអាស៊ាន បានស្វាគមន៍ការចុះហត្ថលេខាលើពិធីសារស្តីពីការដំឡើងកម្រិតកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ៣.០ (ACFTA 3.0) ដែលមានសក្តានុពលធំធេងក្នុងការបង្កើតកាលានុវត្តភាពថ្មីៗ និងឆ្លើយតបទៅនឹងការវិវឌ្ឍនៃថាមវ័ន្តពាណិជ្ជកម្ម។ ថ្នាក់ដឹកនាំបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរួមក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន (CSP) ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ ថ្នាក់ដឹកនាំបានស្វាគមន៍ការអនុម័តផែនការសកម្មភាពថ្មីដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន ដើម្បីសន្តិភាព និងវិបុលភាព (ឆ្នាំ២០២៦-២០៣០) និងសំណើរបស់ចិនក្នុងការកំណត់ឆ្នាំ២០២៦ ជាឆ្នាំអាស៊ាន-ចិន សម្រាប់ខួបអនុស្សាវរីយ៍៥ឆ្នាំ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីតួនាទីយ៉ាងសកម្មរបស់ចិន នៅក្នុងដំណើរការអន្តរកម្មថាមពលអាស៊ាន ជាពិសេសការរួមចំណែកក្នុងការជំរុញបណ្តាញអគ្គិសនីអាស៊ាន តាមរយៈអន្តរតំណភ្ជាប់ គ្នាទៅវិញទៅមកក្របខ័ណ្ឌសម្រាប់ការធ្វើពាណិជ្ជកម្មឆ្លងដែន និងកម្មវិធីបណ្តុះបណ្តាលសមត្ថភាពនានា និងបានអះអាងជាថ្មីអំពីការគាំទ្ររបស់កម្ពុជាចំពោះសំណើរបស់ចិនក្នុងការបង្កើតមជ្ឈមណ្ឌល សហប្រតិ បត្តិការថាមពលស្អាតអាស៊ាន-ចិន ដើម្បីកសាងអនាគតថាមពលមួយក្នុងតំបន់ប្រកបដោយសុវត្ថិភាព ភាពធន់ និងមានកម្រិតឧស្ម័នកាបូនទាប។
សម្តេចធិបតីក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការផ្លាស់ប្តូរ រវាងប្រជាជន និងប្រជាជនដែលជាមូលដ្ឋានគ្រឹះនៃភាពជាដៃគូអាស៊ាន-ចិន ដែលស្ថិតស្ថិរ ព្រមទាំងបាន កោតសរសើរចំពោះវឌ្ឍនភាពក្រោមឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនអាស៊ាន-ចិន (២០២៤-២០២៥) និងបានសម្តែងការគាំទ្រដ៏មុតមាំចំពោះការបង្កើតឱ្យមានកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-ចិន៕







-
ព័ត៌មាន5 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន6 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន5 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន7 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត