ព័ត៌មាន
ប្រធានរដ្ឋសភាអាស៊ែប៊ៃហ្សង់ សម្តែងការពេញចិត្តចំពោះ កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាង កម្ពុជា-អាស៊ែបៃហ្សង់ ទោះនៅតំបន់ភូមិសាស្រ្តឆ្ងាយពីគ្នា
ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា នាល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយលោកជំទាវ សាហ៊ីបា កាហ្វារ៉ូវ៉ា (Sahiba Gafarova) ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែប៊ៃហ្សង់ នៅវិមានរដ្ឋសភា នាទីក្រុងបាគូ នៃសាធារណរដ្ឋអាស៊ែប៊ៃហ្សង់។
លោកជំទាវប្រធានរដ្ឋសភាអាស៊ែប៊ៃហ្សង់ បានសម្តែងការពេញចិត្ដយ៉ាងខ្លាំងដែលគណៈប្រតិភូរដ្ឋសភាកម្ពុជា បានអញ្ជើញមកចូលរួមសន្និសីទសភាអន្តរជាតិ ដើម្បីរំលឹកខួបលើកទី៣០ឆ្នាំ នៃរដ្ឋធម្មនុញ្ញសាធារណរដ្ឋអាស៊ែប៊ៃហ្សង់ និងបានថ្លែងសុន្ទរកថាយ៉ាងមានអត្ថន័យ និងស្និទ្ធស្នាលបំផុត។
លោកជំទាវ សាហ៊ីបា កាហ្វារ៉ូវ៉ា ប្រធានរដ្ឋសភាអាស៊ែប៊ៃហ្សង់ បានកោតសរសើរពីភាពជោគជ័យរបស់កម្ពុជាលើការអភិវឌ្ឍប្រទេសជាតិ ដោយសារកត្តាប្រជាជនដែលបានចូលរួមយ៉ាងសកម្ម និងប្រព័ន្ធនយោបាយដែលអនុវត្តសមស្រប ជាពិសេសកម្ពុជាមានថ្នាក់ដឹកនាំប្រកបដោយសមត្ថភាពខ្ពស់និងភាពប៉ិនប្រសប់ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្ថាបនិកសន្តិភាពកម្ពុជា។
ឯកឧត្តម វង សូត មានប្រសាសន៍ថា ដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា មានការមមារញឹកក្នុងបេសកកម្មការងារ ទើបចាត់តាំងឯកឧត្តម ដើម្បីដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា មកចូលរួមសន្និសីទសភាអន្តរជាតិ ជាប្រវត្តិសាស្ត្រនេះ។
ឯកឧត្តមអនុប្រធានទី២រដ្ឋសភា ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា រួមមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ជូនដល់លោកជំទាវប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំទាំងអស់របស់អាស៊ែប៊ៃហ្សង់។
ឯកឧត្តម មានប្រសាសន៍ថា ទោះបីបានអញ្ជើញមកដល់អាស៊ែប៊ៃហ្សង់ជាលើកដំបូង ប៉ុន្តែហាក់ដូចជាមានអារម្មណ៍ស្និទ្ធស្នាល និងកក់ក្តៅបំផុត។ ឯកឧត្តម ក៏បានឆ្លុះបញ្ចាំងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដែលបានត្រួសត្រាយផ្លូវដោយថ្នាក់ដឹកនាំជំនាន់មុនៗ រួមមាន សម្តេចតេជោ ហ៊ុន សែន និងសម្តេចចក្រី ហេង សំរិន ជាដើម។
លោកជំទាវ សាហ៊ីបា កាហ្វារ៉ូវ៉ា បានជំរុញឱ្យបង្កើនកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅថែមទៀតរវាងសភាទាំងពីរ ជាពិសេសតាមរយៈគណកម្មការជំនាញ និងក្រុមមិត្តភាពសភាផងដែរ និងតាមប្រការដែលមានចែងក្នុង MOU ដែលមានស្រាប់។ លោកជំទាវ មានប្រសាសន៍បន្ថែមថា លោកជំទាវមានបំណងនឹងអញ្ជើញក្រុមមិត្តភាពសភាកម្ពុជា ព្រមទាំងគណៈកម្មការជំនាញពាក់ព័ន្ធរបស់រដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ចការងារ នៅអាស៊ែប៊ៃហ្សង់ និងរៀបចំកិច្ចប្រជុំដើម្បីសិក្សាលទ្ធភាពបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នា៕





-
ព័ត៌មាន4 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន5 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន5 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន7 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត