ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញធ្វើបាឋកថាពិសេសក្រោមប្រធានបទ “Nation and People First” ក្នុងកម្មវិធី «វេទិកាយុវជនកម្ពុជា ឆ្នាំ២០២៥»
នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញធ្វើបាឋកថាពិសេស ក្រោមប្រធានបទ “Nation and People First” ក្នុងកម្មវិធី «វេទិកាយុវជនកម្ពុជា ឆ្នាំ២០២៥» ដែលបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលម៉ានី(អាគារ The Kampus)។ អញ្ជើញចូលរួមក្នុងវេទិកានេះរួមមាន ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ លោក លោកស្រី ជាតំណាងមកពីក្រសួងស្ថាប័ន
វិស័យឯកជន អង្គការមិនមែនរាជរដ្ឋាភិបាល សមាគមន៍ពាក់ព័ន្ធ គ្រឹះស្ថានអប់រំនានា ក៏ដូចជា social influencer និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។
ជាកិច្ចចាប់ផ្តើម លោកជំទាវ ស្រូយ សុជាតិ អគ្គលេខាធិកាក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន នៃអគ្គលេខាធិកាដ្ឋាន(ក.ជ.យ.) និងជា សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានចំពោះឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងអ្នកចូលរួមទាំងអស់ដែលបានចំណាយពេលវេលាមកចូលរួមក្នុងកម្មវិធីនាឱកាសនោះ។ ជាមួយគ្នានេះ លោកជំទាវ បានធ្វើរបាយការណ៍សង្ខេបអំពីសមិទ្ធផលសម្រេចបាននាពេលកន្លងមក និងបានបញ្ជាក់អំពី «វេទិកាយុវជនកម្ពុជា ឆ្នាំ២០២៥» ផ្ដោតលើគោលបំណងសំខាន់ៗរួមមាន លើកកម្ពស់ស្មារតីស្នេហាជាតិក្នុងចំណោមយុវជនកម្ពុជា ឱ្យយុវជនបានស្វែងយល់ឱ្យកាន់តែស៊ីជម្រៅ អំពីស្មារតីស្នេហាជាតិ ភាពពាក់ព័ន្ធ និងសារៈសំខាន់ចំពោះប្រទេសជាតិប្រកបដោយទំនួលខុសត្រូវ ដែលជំរុញឱ្យមាន ការឯកភាពជាតិ សន្តិភាព ការអភិវឌ្ឍ ផ្តល់សិទ្ធិអំណាចដល់យុវជនក្នុងការរួមចំណែកការពារអធិបតេយ្យភាព និងពង្រឹង បណ្តាញទំនាក់ទំនងរវាងយុវជន និងថ្នាក់ដឹកនាំ។
ជាកិច្ចបន្ទាប់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងជាអនុប្រធានប្រការក្រុមប្រឹក្សាជាតិកម្ពុជាអភិវឌ្ឍយុវជន បានចូលរួមអបអរសាទរចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ក្នុងការចុះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ និងអបអរសាទរស.ស.យ.ក.ក្នុងការទទួលពានរង្វាន់ ASEAN Prize 2025។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យក៏បានថ្លែងសុន្ទរកថាបើកម្មវិធី «វេទិកាយុវជនកម្ពុជា ឆ្នាំ២០២៥» ដោយបានរំលេចផងដែលថាគ្រប់ប្រទេសទាំងអស់ត្រូវតែមានការផ្លាស់សណ្តាប់ធ្នាប់ពិភពលោក ចំនួន៣ សំខាន់ៗ រួមមាន (១) សណ្តាប់ធ្នាប់នយោបាយ និងសន្តិសុខ (២) សណ្តាប់ធ្នាប់ផ្នែកសេដ្ឋកិច្ច(៣) សណ្តាប់ធ្នាប់ផ្នែកបច្ចេកវិទ្យា ជាពិសេសក្នុងពេលបច្ចុប្បន្ននេះយុវជនទាំងអស់ត្រូវសម្របខ្លួនក្នុងស្ថានភាពបច្ចុប្បន្ន នៅក្នុងការប្រើប្រាស់បញ្ញាសិប្បនិមិត្ត និងការកើនឡើងជំនាញថ្មីៗដូចជា ជំនាញ អ្នកមានឥទ្ធិពលក្នុងបណ្តាញសង្គម (influencer) ជាដើម៕






-
PR NEWS3 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ