ព័ត៌មាន
យុវជនត្រៀមខ្លួនជាស្រេចដើម្បីចូលរួមពិព័រណ៍ការងារ និងផលិតភាពជាតិនៅដើមខែវិច្ឆិកាខាងមុខ ខណៈមានឱកាសការងារជាង៣ម៉ឺនកន្លែងមកពីគ្រប់វិស័យ
ក្រុមនិស្សិតដែលកំពុងរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (ធីវ៉េត) បញ្ជាក់ថា ពួកគេបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិនៅថ្ងៃទី១ និងទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខដើម្បីទៅស្វែងយល់ព័ត៌មានថ្មីៗបន្ថែម ជាពិសេសស្វែងយល់អំពីឱកាសការងារដ៏សម្បូរបែបនៅក្នុងព្រឹត្តការណ៍នេះ។
នៅក្នុងបទសម្ភាសន៍ជាមួយក្រុមនិស្សិតនៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) នៅព្រឹកថ្ងៃទី៣០ ខែតុលានេះ ពួកគាត់បានប្រាប់ថា មូលហេតុដែលត្រៀមខ្លួនដើម្បីទៅចូលរួមកម្មវិធីពិព័រណ៍ការងារ និងផលិតភាពជាតិនាពេលខាងមុខនេះ ដោយជាឱកាសដ៏ល្អមួ ដើម្បីបានទៅមើលឃើញដោយផ្ទាល់ជាមុន ដើម្បីងាយស្រួលសម្រេចចិត្តក្នុងការជ្រើសរើសក្រុមហ៊ុនណាមួយដែលពេញចិត្ត ព្រោះមានក្រុមហ៊ុនចូលរួមច្រើន និងមានឱកាសការងាររាប់ម៉ឺនកន្លែង ដែលនឹងត្រូវដាក់តាំងបង្ហាញអំពីតម្រូវការទីផ្សារការងារ។
ក្រុមនិស្សិតទាំងនេះបានលើកឡើងទៀតថា ពួកគេបានរៀបចំនូវឯកសារប្រវត្តិរូបរបស់ខ្លួន (CV) រួចរាល់ហើយដើម្បីត្រៀមយកដាក់ពាក្យស្វែងរកការងារជាមួយក្រុមហ៊ុនដែលស្រឡាញ់ពេញចិត្ត និងត្រូវតាមជំនាញដែលពួកគេកំពុងរៀន។
សូមជម្រាបថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥នេះ ធ្វើឡើងក្រោមប្រធានបទ «វិថីឆ្ពោះទៅរកផលិតភាព៖ ផ្សារភ្ជាប់ជំនាញ បច្ចេកវិទ្យា និងឱកាសការងារ» មានរយៈពេល២ថ្ងៃ គឺថ្ងៃទី១-២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅអគារមជ្ឈមណ្ឌលពិព័រណ៌កោះពេជ្រ។ ពិព័រណ៍ការងារនេះមានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលប្រមាណ១៥០ ដែលមានស្តង់សរុបជាង១៨០ ដែលនឹងដាក់តាំងបង្ហាញពីឱកាសការងារយ៉ាងច្រើនសំបូរបែប ដែលនឹងផ្តល់ឱកាសការងាររហូតដល់ជាង ៣ម៉ឺនកន្លែង មកពីគ្រប់វិស័យ៕អត្ថបទ៖ ឈិត បូរ៉ាវី






-
ព័ត៌មាន4 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន5 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន5 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន7 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត