ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកផ្លូវជាសរសៃឈាមដែលតភ្ជាប់ជំរុញគ្រប់អន្តរវិស័យ
មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ កោតសរសើរដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែលបានស្ថាបនា និងថែទាំផ្លូវចំនួន ៣ ខ្សែ ស្ថិតក្នុងខេត្តកណ្តាល កំពង់ឆ្នាំង និងខេត្តសៀមរាប បានល្អប្រសើរ ព្រោះផ្លូវជាសរសៃឈាមដែលតភ្ជាប់ និងមានភាពប្រទាក់ក្រឡា ជំរុញនូវគ្រប់អន្តរវិស័យ ជាពិសេសជំរុញចលនាសេដ្ឋកិច្ចនៅជនបទ។
ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើក ឡើងក្នុងការចុះពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាពផ្លូវចំនួន៣គម្រោង ស្ថិតក្នុងខេត្តកណ្តាល កំពង់ឆ្នាំង និងខេត្តសៀមរាប នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នេះថា ជុំវិញការអភិវឌ្ឍនៅតាមជនបទ ឃើញថារាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ នៃរដ្ឋសភា, ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវ៉ៃ និងប៉ិនប្រសព្វ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបន្តកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការស្តារ, ថែទាំ, ការស្ថាបនា, និងការកែលម្អហេដ្ឋារចនា សម្ព័ន្ធគមនាគមន៍ដឹកជញ្ជូននានានៅតាមនៅជនបទ ក្នុងគោលដៅលើកកម្ពស់ការស់នៅ និងជំរុញការធ្វើពិធកម្មសកម្មភាពសេដ្ឋកិច្ច ជនបទ បង្កើតការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។
ឯកឧត្តមបណ្ឌិត បន្តថា ជុំវិញបញ្ហាផ្លូវនេះ បច្ចុប្បន្នក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងប្រែក្លាយផ្លូវក្រាលក្រួសជាច្រើនខ្សែ ទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុង សំដៅធានាបានការប្រើប្រាស់យូរអង្វែង ធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីជំរុញដំណើរអន្តរកម្មផ្នែកសង្គម-សេដ្ឋកិច្ច និងការផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗ រវាងតំបន់ជនបទនិងទីប្រជុំជន និងការជាការលើកកម្ពស់កម្រិតជីវភាព រស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទឱ្យកាន់តែប្រសើរ។ ជាក់ស្តែងផ្លូវនៅក្នុងខេត្តទាំង៣ខាងលើនេះ បានកំពុងជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ មានផ្លូវល្អសម្រាប់ធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងដំណាំបន្ទាប់បន្សំរបស់ប្រជាពលរដ្ឋមក កាន់ទីផ្សារ និងជួយសម្រួលដល់សិស្សានុសិស្សធ្វើដំណើរទៅកាន់សាលារៀនជាដើម។
ជុំវិញផ្លូវខាងលើនេះដែរ, ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែលបានខិតខំប្រឹងប្រែងនៅលើការងារស្ថាបនា និងការថែទាំរហូតដល់បញ្ចប់សុពលភាព ដោយរក្សានូវគុណភាពផ្លូវល្អប្រសើរ បម្រើដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងសាធារណៈជនទូទៅ។
សូមបញ្ជាក់ថា ផ្លូវដែលគណៈកម្មការចុះពិនិត្យ និងវាយតម្លៃរួមមាន៖ គម្រោងទី១, ការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ ប្រវែង ៤ ៥០០ម៉ែត្រ, ទទឹង ៧ម៉ែត្រ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ គម្រោងទី២, ការងារស្ថាបនា ផ្លូវក្រាលបេតុងចំនួន១ខ្សែ ប្រវែង ១ ៦០០ម៉ែត្រ, ទទឹង ៧ម៉ែត្រ នៅឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (បញ្ចប់សុពលភាព)។ ចំណែកគម្រោងទី៣, ការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួស ចំនួន១ខ្សែ ប្រវែង ១ ២០០ម៉ែត្រ, ទទឹង ៨ម៉ែត្រ និងសំណង់សិល្បការ្យ ផ្សេងៗ ស្ថិតនៅឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប (បញ្ចប់សុពលភាព)៕
អត្ថបទ៖ សុន រ៉ាឌី
















-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 day agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ