ព័ត៌មាន
ក្រសួងអប់ និង ធនាគារពិភពលោក វាយតម្លៃកិច្ចសន្យា និងវឌ្ឍនភាពការងារសំណង់ នៃ គម្រោងកែលម្អការអប់រំឧត្តមសិក្សា
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំ ស្តីពី ការពិនិត្យ វាយតម្លៃកិច្ចសន្យា និងវឌ្ឍនភាពការងារសំណង់ដែលកំពុងដំណើរការ ក្រោមគម្រោងហិរញ្ញប្បទានធនាគារពិភពលោក នៅទីស្ដីការក្រសួង។ កិច្ចប្រជុំនេះ ប្រព្រឹត្តិទៅនារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីមកពីនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងធនាគារពិភពលោក (World Bank) និងភាគីពាក់ព័ន្ធ។
កិច្ចប្រជុំបានពិនិត្យពិភាក្សាផ្លាស់ប្តូរយោបល់ លើវឌ្ឍនភាពគម្រោង និងរបាយការណ៍ពីការអនុវត្តកិច្ចសន្យា (MOEYS-HEIP-ICB-W-001 Lot2-RUA-RUPP) និង (MoEYS-HEIP-ICB-W-002-ITC) និងការផ្តល់យោបល់បច្ចេកទេស ពីខាងធនាគារពិភពលោក និងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (MEF) និងយោបល់បច្ចេកទេសពីក្រុមការងារជំនាញក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា។
គម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP) ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាលរបស់ធនាគារពិភពលោកនាក្នុងឆ្នាំ២០១៨ សម្រាប់ការអនុវត្តរយៈពេល ៦ឆ្នាំ គិតចាប់ផ្តើមនៅខែកក្កដា ឆ្នាំ២០១៨ និងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៤។ អ្នកទទួលផលបឋមនៃគម្រោងនេះ រួមមាន គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនមួយចំនួន និងនាយកដ្ឋានពាក់ព័ន្ធនានាក្រោមក្រសួងអប់រំ យុវជន និងកីឡា។ គ្រឹះស្ថានឧត្តមសិក្សាសាធារណៈដែលត្រូវបានជ្រើសរើស មានចំនួន ៥ ក្នុងនោះមាន ៣ ស្ថិតនៅក្នុងទីក្រុងភ្នំពេញ គឺវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) សាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)និង ចំនួន ២ ស្ថិតនៅតាមបណ្ដាខេត្ត គឺសាកលវិទ្យាល័យស្វាយរៀង (SRU) និងសាកលវិទ្យាល័យបាត់ដំបង (NUBB)។ គម្រោងនេះត្រូវបានបែងចែកជាកញ្ចប់ការងារសាងសង់ធំៗមួយចំនួន ដូចជា កញ្ចប់ការងារតូច (Small Work Packages) ចំនួន ២៥ ដែលបច្ចុប្បន្ន គម្រោងខ្លះត្រូវបានបញ្ចប់រួចរាល់ទាំងស្រុង ខណៈគម្រោងសាងសង់មួយចំនួនកំពុងដំណើរការ។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមការងារបច្ចេកទេសនៃធនគារពិភពលោក និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំពោះការបន្តគាំទ្រ និងសហការអនុវត្តគម្រោង HEIP ប្រកបដោយការយកចិត្តទុកដាក់ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគម្រោងក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងបានផ្តល់អនុសាសន៍ សូមបន្តរៀបចំកិច្ចប្រជុំតាមដានវឌ្ឍនភាពគម្រោងឱ្យបានទៀងទាត់ និងរៀបចំរបាយការណ៍វឌ្ឍនភាព ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនានាទាន់ពេលវេលា សំដៅធានាបាននូវប្រសិទ្ធភាព និងប្រសិទ្ធផលនៃការអនុវត្តគម្រោងឆ្លើយតបនឹងគោលដៅនៃការវិនិយោគ៕








-
PR NEWS3 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ