ព័ត៌មាន
ក្រសួងអប់រំ ប្រគល់សម្ភារសិក្សា គ្រឿងឧបភោគបរិភោគ ដល់សាលារៀនរងផលប៉ះពាល់ នៅខេត្តព្រះវិហារ
នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់សម្ភារសិក្សា គ្រឿងឧបភោគបរិភោគ ដល់សាលារៀនរងផលប៉ះពាល់ សម្រាប់ការបើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ នៅខេត្តព្រះវិហារ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ អភិបាលរងខេត្តព្រះវិហារ ប្រធានមន្ទីរខេត្តព្រះវិហារ នាយក នាយិកា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសួរសុខទុក្ខ និងបង្ហាញការយកចិត្តទុកដាក់របស់ក្រសួងអប់រំ យុវជន និងកីឡា ដល់ចំពោះសុខុមាលភាព របស់ នាយក នាយិកា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ជាពិសេស ជនភៀសសឹក និងអ្នកដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន ដោយបានគូសបញ្ជាក់នូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឆ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការនាំយកសុខសន្តិភាពពេញលេញជូនដល់ប្រជាជនកម្ពុជាតាមរយៈ កិច្ចព្រមព្រៀងសន្តិភាព ដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាពេលថ្មីៗនេះ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីការចូលរួមចំណែករបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជួយគាំទ្រដល់សាលាដែលរងផលប៉ះពាល់ ដោយក្រសួងបានប្រើប្រាស់ថវិការផ្ទាល់ ដើម្បីជួសជុល និងសាងសង់អគារសិក្សាដែលខូចខាត ក៏ដូចជា សាងសង់អគារបណ្តោះអាសន្ន ដើម្បីធានាថាការបើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ និងការចូលរៀនអាចប្រព្រឹត្តទៅទាន់ពេលវេលា ដោយមិនឱ្យបាត់បង់ឱកាសសិក្សារបស់សិស្សានុសិស្ស។ ក្រសួងក៏បាននិងកំពុងខិតខំកៀរគរ និងផ្តល់សម្ភារៈចាំបាច់មួយចំនួន សម្រាប់ការរៀន និងបង្រៀន ហើយសូមយកឱកាសនេះដែរថ្លែងអំណរគុណដល់ការចូលរួមរបស់សប្បុរសជននានា ក្នុងការគាំទ្រ ដោយបានផ្តល់នូវគ្រឿងឧបភោគបរិភោគ សម្ភារៈកីឡា ភេសជ្ជៈ និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗមួយចំនួនទៅដល់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែននេះ ដោយគូសបញ្ជាក់ពី ស្មារតីស្នេហាជាតិក្នុងការជួយគាំទ្រឧបត្ថម្ភដល់ បងប្អូន ប្រជាពលរដ្ឋ គ្រប់រូបភាព និងគ្រប់កាលៈទេសៈ។
ជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានជួយឧបត្ថម្ភដល់សាលាដែលរងផលប៉ះពាល់ និងបានផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ បន្តប្រុងប្រយ័ត្នខ្ពស់ចំពោះសំណល់សង្គ្រាមផ្សេងៗ ដើម្បីការពារខ្លួនពីគ្រោះថ្នាក់ដែលអាចកើតមាន និងសូមប្រកាសបើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ នៅខេត្តព្រះវិហារចាប់ពីថ្ងៃស្អែកនេះតទៅ៕








-
ព័ត៌មាន4 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន5 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន5 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន7 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត