ព័ត៌មាន
ឯកឧត្តម ទ្រី ដាលុច អញ្ជើញជាអធិបតីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥ -២០២៦ នៅអនុវិទ្យាល័យត្បែង
កណ្តាល៖ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ទ្រី ដាលុច ប្រធានក្រុមការងារយុវជនគណបក្សចុះមូលដ្ឋានឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានអញ្ជើញជាគណៈអធិបតីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥ -២០២៦ នៅអនុវិទ្យាល័យត្បែង ស្ថិតនៅក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ កម្មវិធីនេះ ក៏មានការនិមន្ត និងចូលរួមផងដែរពីព្រះសង្ឃ ក្រុមប្រឹក្សាឃុំ មន្ត្រីថ្នាក់ស្រុក-ភូមិ ព្រមទាំងលោកគ្រូនាយក-នាយករង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបប្រមាណជិត ១១៨០ អង្គ/នាក់។
ថ្លែងក្នុងឱកាសនេះឯកឧត្តម ទ្រីដាលុច បានសម្តែងនូវអំណរសាទរដល់ប្អូនៗដែលបានបន្តឡើងថ្នាក់ពីឆ្នាំសិក្សាកន្លងមក។ឯកឧត្ដមបានរំលេចអំពីអត្ថប្រយោជន៍ដ៏មហាសាលនៃការអប់រំល្អដែលនឹងនាំមកនូវការផលិតធនធានមនុស្ស និងកម្លាំងពលកម្ម ប្រកបដោយចំណេះដឹង ជំនាញវិជ្ជាជីវៈដែលអាចឆ្លើយតបបានទៅនឹងទីផ្សារការងារ និងតម្រូវការអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ច-សង្គមជាតិ។
អាស្រ័យហេតុនេះទើបរាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យអប់រំជាវិស័យអាទិភាពគន្លឹះជានិច្ច ដោយផ្តោតលើ “ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា” ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍមូលធនមនុស្សប្រកបដោយសមត្ថភាពខ្ពស់ ភាពច្នៃប្រឌិត វប្បធម៌ជ្រៅជ្រះ និងក្រមសីលធម៌ល្អ សំដៅរួមចំណែកដល់ការឈានទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់។
ក្នុងស្មារតីនេះ ឯកឧត្ដមបានបន្តលើកឡើងអំពីកត្តាមូលធនមនុស្សដែលអាចចាត់ទុកជាកូនសោរសម្រាប់ដោះស្រាយនូវរាល់បញ្ហារបស់ប្រទេសជាតិ។ ជាក់ស្តែងស្ថិតក្នុងសភាពការណ៍ប៉ុន្មានខែមុនមកនេះដែលប្រទេសយើងមានភាពតានតឹងព្រំដែនជាមួយប្រទេសជិតខាង យើងមិនអាចប្រកែកបានទេថាមូលធនមនុស្សគឺជាធនធានដែលមិនអាចខ្វះបានរបស់សង្គមជាតិ ព្រោះក្រៅពីវីរៈកងទ័ពរបស់យើងដែលបានឈរជើងនិងបានបូជាសាច់ស្រស់ ឈាមស្រស់នៅសមរភូមិមុខក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី យុវជនដែលមានចំណេះដឹង សមត្ថភាព និងក្រមសីលធម៌ខ្ពស់នេះហើយគឺជាកម្លាំងសមរភូមិក្រោយក្នុងការកសាងភាពធន់របស់ប្រទេសជាតិ និងការឯកភាពជាតិ។
ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា ការប្រារព្ធកម្មវិធីបើកបវេសនកាលនាថ្ងៃនេះនឹងជួយដាស់ស្មារតីប្អូនៗសិស្សានុសិស្សឱ្យយកចិត្តទុកដាក់ខ្ពស់លើការសិក្សារៀនសូត្រជានិច្ច ដើម្បីអភិវឌ្ឍសមត្ថភាពជំនាញនាពេលអនាគតបន្តទៀតដោយគ្មានទីបញ្ចប់ ស្របនឹងមតិមួយតែងលើកឡើងថា “ការសិក្សាពេញមួយជីវិតគឺជារបៀបនៃការអប់រំក្នុងសតវត្សរ៍ទី២១”។ ឯកឧត្តមក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈនាយក លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់នៃអនុវិទ្យាល័យត្បែង ដែលបានខិតខំក្នុងការបន្តរួមចំណែកកសាងធនធានមនុស្សរបស់សង្គមជាតិ ដើម្បីសិស្សានុសិស្សអាចអភិវឌ្ឍខ្លួនក្លាយជាធនធានមនុស្សពោរពេញដោយសមត្ថភាព និងសក្តានុពលនាពេលអនាគត។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ទ្រី ដាលុច ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាពប្រគេន និងប្រគល់ជូន ព្រះសង្ឃ ក្រុមប្រឹក្សាឃុំ មន្ត្រីថ្នាក់ស្រុក-ភូមិ ព្រមទាំងគណៈនាយក-នាយករង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ សរុបជាទឹកប្រាក់ប្រមាណ ៤៨ លានរៀល៕





















-
PR NEWS3 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ