ព័ត៌មាន
បេក្ខជនប្រឡងជាប់គ្រូផ្អែកលើកិច្ចព្រមព្រៀងការងារ ចាប់ប៉ុស្តិ៍សាលារៀនសម្រាប់ចេញទៅបង្រៀនឆ្នាំសិក្សាថ្មីនេះ
បេក្ខជនប្រឡងជាប់គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ទាំង ៣ ០២៤នាក់នៅខេត្តគោលដៅទាំង៥ នៅថ្ងៃនេះបានចាប់ផ្ដើមចាប់ប៉ុស្តិ៍សាលារៀន សម្រាប់ការចេញទៅបង្រៀននៅក្នុងបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦នេះ។ ការចាប់ប៉ុស្តិ៍សាលារៀននេះ គឺផ្ដល់អទិភាពមុនចំពោះបេក្ខជនដែលទទួលបានពិន្ទុខ្ពស។

នៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៥នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក៏ដូចជាតំណាងមកពីក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីមកពីអង្គភាពប្រឆាំងអំពើពុករលួយ បានជួបសំណេះសំណាលជាមួយបេក្ខជនប្រឡងជាប់គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងទាំង ៣ ០២៤នាក់។ ភ្ជាប់ជាមួយការសំណេះសំណាលនេះ បេក្ខជនទាំងអស់ ក៏ត្រូវចាប់ប៉ុស្តិ៍សាលារៀន ដើម្បីចេញទៅបង្រៀននៅថ្ងៃចន្ទ ដើមសប្ដាហ៍ខាងមុខផងដែរ។ ការចាប់ប៉ុស្តិ៍សាលារៀននៅថ្ងៃនេះ ជាភាពចាំបាច់។ បេក្ខជនដែលខកខាន ក្នុងការចាប់ប៉ុស្តិ៍នាថ្ងៃនេះ មានន័យថាបោះបង់។ ការចាប់ប៉ុស្តិ៍សាលារៀននេះដែរ គឺផ្ដល់អទិភាពជូនបេក្ខជន ដែលមានពិន្ទុខ្ពស់ជាងគេជ្រើសរើសមុន។

ក្នុងថ្ងៃចាប់ប៉ុស្តិ៍សាលារៀននេះដែរ ពួកគាត់ជាបេក្ខជនដែលបានប្រឡងជាប់ បានលើកឡើងពីក្ដីសប្បាយរីករាយ ក្នុងការសម្រេចបំណងធ្វើជាគ្រូបង្រៀន។ អ្នកខ្លះមានបទពិសោធន៍ បង្រៀនកន្លងមក អ្នកខ្លះពុំទាន់មានបទពិសោធន៍បង្រៀននោះទេ តែភាពជារួមមួយគឺ ពួកគេនឹងខិតខំបំពេញតួនាទីជាគ្រូបង្រៀនឱ្យបានល្អបំផុត ដើម្បីជាផ្នែកមួយជួយបណ្ដុះធនធានមនុស្ស តាំងពីនៅវ័យក្មេង។

ឯកឧត្តម ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងកាលពីថ្ងៃប្រកាសលទ្ធផលដែរថា ភ្ជាប់ជាមួយការចេញទៅបង្រៀន អ្នកប្រឡងជាប់ទាំងអស់ក៏ត្រូវទទួលការបណ្ដុះបណ្ដាលផងដែរ។ បណ្ដុះបណ្ដាលតាមរយៈ អនឡាញ និងទទួលការបណ្ដុះបណ្ដាលផ្ទាល់នៅតាមសាលាគរុកោសល្យ។
ការបណ្ដុះបណ្ដាលនេះ អាចផ្តោតសំខាន់លើ វិធីសាស្ត្របង្រៀន។ មួយវិញទៀត ពួកគេអាចសិក្សាបន្ថែម ពីគ្រូបង្រៀនរៀមច្បង ដែលកំពុងបង្រៀននៅតាមសាលារៀនជាក់ស្ដែងផងដែរ។
ឯកឧត្តមបញ្ជាក់ដែរថា អ្នកប្រឡងជាប់ជាគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ សុទ្ធតែមានកម្រិតចំណេះដឹងខ្ពស់ រៀនចប់ថ្នាក់បរិញ្ញាបត្រ។

វត្តមានគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ជាការដោះស្រាយការបង្រៀនផ្គួបថ្នាក់ដែលមានសិស្សច្រើនហួសកំណត់ក្នុងថ្នាក់រៀន។គួរបញ្ជាក់ដែរថា គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារនេះ ត្រូវចុះកិច្ចព្រមព្រៀងបំពេញការងាររយៈពេល ១ឆ្នាំ។ ការវាយតម្លៃ ត្រូវធ្វើនៅចុងឆ្នាំ ករណីបំពេញការងារបានល្អ គឺអាចបន្តកិច្ចព្រមព្រៀងការងារ ករណីមិនបំពេញការងារបានល្អ អាចឈានដល់ការបញ្ចប់កិច្ចព្រមព្រៀងការងារ៕ អត្ថបទ៖ គឹម ហុក



-
PR NEWS3 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ