ព័ត៌មាន
ពលរដ្ឋនៅតំបន់អតីតជម្លោះបង្ហាញភាពរីករាយ និងសាទរក្រោយយោធាកម្ពុជា និងថៃសម្រេចដកអាវុធធុនធ្ងន់ទៅមូលដ្ឋានដើមវិញ
បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅតាមតំបន់អតីតជម្លោះរហូតដល់ឈានដល់ការផ្ទុះអាវុធរវាងកងទ័ពកម្ពុជា និងថៃ សម្តែងការសាទរ និងរីករាយជាខ្លាំងក្រោយកងទ័ពប្រទេសទាំងពីរ សម្រេចកែសម្រួលដោយដកអាវុធ និងយុទ្ធោបករណ៍ធុនធ្ងន់វិលទៅរកមូលដ្ឋានដើមវិញ ហើយពួកគាត់រំពឹងថា នឹងគ្មានជម្លោះបែបនេះបន្តទៅទៀតផងដែរ។

ថ្លែងប្រាប់ទូរទស្សន៍BTV នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បន្ទាប់ពីកងទ័ពកម្ពុជា និងថៃធ្វើការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់នោះ បងប្អូនប្រជាពលរដ្ឋដែលរស់នៅសង្កាត់អូរគ្រាល និងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានលើក ឡើងថា ពួកគាត់ពិតជាសប្បាយខ្លាំងណាស់ ហើយថែមទាំងលែងមានការភ័យខ្លាចទៀតដែរ ដោយបានដឹងថាកងទ័ពកម្ពុជា និងថៃសម្រេចដកអាវុធធុនធ្ងន់ទៅវិញ ហើយពួកគាត់ក៏សូម បួសសួងកុំឲ្យសង្រ្គាមផ្ទុះអាវុធនេះកើតមានបន្តទៀតផងដែរ។
តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTVនេះដែរ បងប្អូនប្រជាពលរដ្ឋ ដែលកំពុង រស់នៅតាមព្រំដែនកម្ពុជា និងថៃនេះ ក៏បានបង្ហាញការការជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែននេះដោយសន្តិវិធី និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំប្រទេសគ្រប់ លំដាប់ថ្នាក់ ដែលបានខិតខំយ៉ាងសកម្មក្នុងការចរចា កែប្រែស្ថានការណ៍ពីការជម្លោះប្រដាប់ អាវុធ មកពិភាក្សាគ្នាដោយសន្តិវិធីរហូតបានធ្វើឲ្យគាត់បានវិលត្រឡប់មកផ្ទះសម្បែងវិញ អាចប្រកបមុខរបររកស៊ីចិញ្ចឹមជីវិតដោយគ្នានការភ័យខ្លាចនោះ។

សូមរំលឹកថា ដើម្បីជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីកម្ពុជា និងភាគីថៃក្នុងការគោរព និងអនុវត្តនូវអ្វីដែលបានឯកភាពគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រមទាំងស្មារតីនៃកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ទើបនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានរៀបចំកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ដោយបានឯកភាពគ្នាលើផែនការជាដំណាក់កាល នៃការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់។

តាមរយៈផែនការដែលបានឯកភាពគ្នានេះ ភាគីទាំងពីរបានកំណត់យកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ម្សិលមិញ គឺជាថ្ងៃចាប់ផ្តើមនៃការអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់សម្រាប់ដំណាក់កាលទី១ ដែលភាគីទាំងពីរត្រូវអនុវត្តដូចគ្នា នៅក្រោមការត្រួតពិនិត្យ និងអ្នកសង្កេតការណ៍ និងការផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)ផងដែរ៕ អត្ថបទ៖ បាន ចក់
















-
PR NEWS3 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ