ព័ត៌មាន
ពលរដ្ឋនៅព្រំដែនកម្ពុជា-ថៃ ខេត្ដព្រះវិហារ ទទូចដល់សហគមន៍អន្តរជាតិជំរុញថៃឱ្យដោះលែងកងទ័ពកម្ពុជា ១៨រូប
ប្រជាពលរដ្ឋខ្មែរ នៅស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ បានបន្ដអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យជំរុញថៃឱ្យដោះលែងកងទ័ពកម្ពុជា១៨រូបមកកម្ពុជាវិញ ដើម្បីបានជួបក្រុមគ្រួសារពួកគាត់ ខណៈដែលប្រទេសទាំងពីរ បានចុះហត្ថលេខាកិច្ចព្រមព្រៀងសន្ដិភាព ដែលមានសាក្សីច្បាស់លាស់ពីសហគមន៍អន្ដរជាតិ ជាពិសេសសហរដ្ឋអាមេរិក។
ប្រជាពលរដ្ឋដែលទើបត្រឡបម់មកពីមណ្ឌលភៀសសឹក ដែលកំពុងរស់នៅភូមិត្រពាំងសង្កែលិច ឃុំជាំក្សាន្ដ បានលើកឡើងថា វីរកងទ័ពរបស់កម្ពុជា បានសាទរនឹងកិច្ចព្រមព្រៀងសន្ដិភាព ដែលផ្ដល់សុខសន្ដិភាពដល់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ។ ប្រជាពលរដ្ឋបានលើកឡើងថា ការពន្យាពេលដោះលែងកងទ័ពកម្ពុជានេះ ធ្វើឱ្យគ្រួសារពួកគាត់មានការព្រួយបារម្ភខ្លាចពីសុខភាពកងទ័ព ខណៈដែលកម្ពុជាចង់បានតែសន្ដិភាព។ ពួកគាត់ទទូចឱ្យសហគមន៍អន្ដរជាតិ ជំរុញទៅភាគីថៃ ដោះលែងដល់វីរកងទ័ពទាំង១៨រូបប្រគល់ឱ្យកម្ពុជា និងធានាបាននូវសុខសុវត្ថិភាពដល់កងទ័ពទាំង១៨រូបនោះ។ ពលរដ្ឋបានលើកឡើងថា ជម្លោះនេះ នាំឱ្យបាត់បង់ទ្រព្យសម្បត្ដិ និងប៉ះពាល់ដល់ការសិក្សារបស់កូនៗផងដែរ។ ជាក់ស្ដែងពួកគាត់ភៀសខ្លួនទៅកាន់ទីតាំងសុវត្ថិភាពជាច្រើនខែមកហើយទើបវិលត្រឡប់មកវិញនេះទេ។
សូមបញ្ជាក់ថា កម្ពុជា ថៃ បានសម្រេចកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ចេញពីព្រំដែនកម្ពុជា-ថៃជាផ្លូវការ បន្ទាប់ពីកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលប្រព្រឹត្តនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ។ការចាប់ផ្តើមដក និងកែសម្រួលអាវុធធុនធ្ងន់ ចេញពីតំបន់ព្រំដែននេះ មានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលត្រូវបានចាត់ទុកថា ជាជំហានវិវត្តន៍ដ៏សំខាន់មួយសម្រាប់កម្ពុជា និងថៃ ដែលបានបញ្ជាក់ឡើងវិញនូវការជឿជាក់រួមគ្នានៃប្រទេសទាំងពីរថា សន្តិភាពនៅតែអាចមានដរាបណាប្រជាជាតិនានាមានសេចក្តីក្លាហាន និងសុភវិនិច្ឆ័យក្នុងការបន្តស្វែងរកសន្តិភាពជាមួយគ្នា៕

-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ
-
ព័ត៌មាន2 days agoសម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យពិនិត្យមើលលើការបំពេញបន្ថែមចំនួនអនុវិទ្យាល័យនៅតាមបណ្តាឃុំ ក្នុងខេត្តស្វាយរៀង