ព័ត៌មាន
ក្រុមហ៊ុនលំដាប់អន្តរជាតិនៅក្នុងស្រុកមួយ គ្រោងពង្រីកផលិតកម្មគ្រឿងបន្លាស់រ៉ូតដើម្បីការប្រកួតប្រជែងរបស់កម្ពុជា
ប្រធានក្រុមហ៊ុនលំដាប់អន្តរជាតិនដែលកំពុងវិនិយោគនៅក្នុងស្រុក បង្ហាញនូវឆន្ទៈខ្ពស់លើការពិនិត្យ និងសិក្សាស៊ីជម្រៅ អំពីលទ្ធភាពពង្រីកការវិនិយោគ នៃការបង្កើតរោងចក្រផលិតគ្រឿងបន្លាស់រ៉ូត និងផលិតផលផ្សេងទៀតនៅកម្ពុជា នាពេលខាងមុខ។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅចុងសប្តាហ៍កន្លងមកនេះ បានដឹកនាំគណៈប្រតិភូកម្ពុជារួមមាន ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, សមាគមឧកញ៉ាកម្ពុជា និងស្ថានអគ្គកុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំក្រុងម៉ុងត្រេអាល់ បំពេញទស្សនកិច្ចនៅក្រុមហ៊ុន YKK Canada Inc. ដែលជាក្រុមហ៊ុនផលិតគ្រឿងបង្គុំសំលៀកបំពាក់ (រ៉ូត) ដ៏ល្បីល្បាញលើ ពិភពលោក និងជួបសម្តែងការគួរសម ព្រមទាំងពិភាក្សាការងារជាមួយ លោក Hugues Charbonneau ជាប្រធានក្រុមហ៊ុនផងដែរ។
នៅក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសក្តានុពលឧស្សាហកម្មវាយនភ័ណ្ឌកម្ពុជា ដែលឆ្លុះបញ្ចាំង តាមរយៈការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យកាត់ដេរ ស្បែកជើង និងសម្ភារធ្វើដំណើរ ដែលជាបច្ច័យនាំឱ្យមានតម្រូវការខ្ពស់ ចំពោះគ្រឿងបង្គុំដែលមានគុណភាពរូចជា រ៉ូត, ឡេវ ជាដើម។ បន្ថែមពីនោះ ឯកឧត្តមបានលើកឡើងអំពីច្បាប់វិនិយោគ ដែលផ្តល់ ការលើកទឹកចិត្តជាច្រើនដល់ក្រុមហ៊ុនផលិតគ្រឿងបន្លាស់ និងវត្ថុធាតុដើម ដើម្បីមកបណ្តាក់ទុននៅកម្ពុជា និងបានបញ្ជាក់ថា ការវិនិយោគរបស់ក្រុមហ៊ុន YKK នៅកម្ពុជា នឹងមិនត្រឹមតែបំពេញតម្រូវការក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនភាព ប្រកួតប្រជែងរបស់កម្ពុជា ក្នុងទីផ្សារនាំចេញសំលៀកបំពាក់ជាសកលផងដែរ។
លោក Hugues Charbonneau បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះព័ត៌មានលម្អិតដែលបានផ្តល់ជូន និងបាន កោតសរសើរចំពោះការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកបានបញ្ជាក់ថា YKK Canada តែងតែស្វែងរក ឱកាសពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងតំបន់ដែលមានសក្តានុពល និងបានបង្ហាញឆន្ទៈក្នុងការជំរុញឱ្យមាន ការពិនិត្យនិងសិក្សា ស៊ីជម្រៅ អំពីលទ្ធភាពនៃការវិនិយោគលើការបង្កើតរោងចក្រផលិតគ្រឿងបន្លាស់រ៉ូត និងផលិតផលផ្សេងទៀតរបស់ខ្លួន នៅកម្ពុជានា ពេលខាងមុខ។
សូមបញ្ជាក់ថា ចំពោះដំណើរទស្សនកិច្ចនាឱកាសនោះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីសិក្សាស្វែងយល់អំពីហេដ្ឋារចនា សម្ព័ន្ធគ្រប់គ្រងការងារ និងខ្សែចង្វាក់ផលិតកម្មទ្រង់ទ្រាយធំរបស់ក្រុមហ៊ុន YKK Canada សំដៅទាក់ទាញក្រុមហ៊ុនឱ្យពិនិត្យលទ្ធភាព និងសិក្សាឱកាសពង្រីកមូលដ្ឋានផលិតកម្មរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់ឧស្សាហកម្ម វាយនភ័ណ្ឌ និងកាត់ដេរដែលជាវិស័យធំមួយនៅកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី
-
PR NEWS3 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ