ព័ត៌មាន
ឯកឧត្តម ឌី វិជ្ជា បញ្ជាឱ្យសមត្ថកិច្ចបន្តបង្ក្រាបគ្រឿងញៀន ល្បែងស៊ីសង និងត្រៀមជួយពលរដ្ឋជួបគ្រោះផ្សេងៗ
ឯកឧត្ដម ឌី វិជ្ជា ដាក់ចេញបញ្ជាបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារប៉ុស្តិ៍រដ្ឋបាលចំនួន៥ នៅក្នុងខេត្តស្វាយរៀង នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិបានបញ្ជាដល់អាជ្ញាធរពាក់ព័ន្ធ កងកម្លាំងគ្រប់លំដាប់ថ្នាក់នៅមូលដ្ឋាន ត្រូវបន្តបង្ក្រាបបញ្ហាបទល្មេីសគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ និងល្បែងស៉ីសងជាដេីម ក្នុងនោះត្រូវត្រៀមជាប់ជានិច្ចនូវវិធានអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា នៅពេលមានគ្រោះថ្នាក់ផ្សេងៗកើតឡើង។ ឯកឧត្ដម ឌី វិជ្ជា ដាក់ចេញបញ្ជាបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារប៉ុស្តិ៍រដ្ឋបាលចំនួន៥ នៅក្នុងខេត្តស្វាយរៀង នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។


បន្ថែមពីនេះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បានដាស់តឿនកងកម្លាំងទាំងអស់ត្រូវតែមានការបេជ្ញាចិត្តខ្ពស់បំផុត ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងធានាឲ្យបាននូវ ការថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសើ។
គួរឱ្យដឹងថា អគារប៉ុស្តិ៍រដ្ឋបាលទាំង៥ខ្នង ដែលដាក់សម្ពោធនាពេលនេះ គឺស្ថិតនៅប៉ុស្តិ៍រដ្ឋបាល ធ្លក, ប៉ុស្តិ៍រដ្ឋបាល ឈើទាល, ប៉ុស្តិ៍រដ្ឋបាល គ្រួស, ប៉ុស្តិ៍រដ្ឋបាល ព្រះពន្លា និងប៉ុស្តិ៍រដ្ឋបាលថ្នាធ្នង់។ អគារប៉ុស្តិ៍រដ្ឋបាលទាំង៥នេះ គឺជាចំណាយថវិកាសាងសង់ប្រមាណ៧ ៥០០០ដុល្លារ ជាអំណោយរបស់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឌី វិជ្ជា ព្រមទាំងលោកជំទាវ ហ៊ុន ម៉ាណា។

ក្នុងឱកាសចូលរួមដាក់សម្ពោធឱ្យប្រើប្រាស់អគារប៉ុស្តិ៍រដ្ឋបាលទាំង៥ នាព្រឹកនេះ ឯកឧត្តម ឌី វិជ្ជា បាននាំយកអំណោយជាសម្ភារៈឧបត្ថម្ភដល់ប៉ុស្តិ៍នគរបាលទាំង០៥ ក្នុង០១ប៉ុស្តិ៍ទទួលបានកុំព្យូទ័រលើតុ០១គ្រឿង និងម៉ាស៊ីនព្រីនធ័រ០១គ្រឿង៕




អត្ថបទពី៖ កម្ពុជាថ្មី
-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន6 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS3 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន6 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត