ព័ត៌មាន
McDonald’s ចាប់អារម្មណ៍ពង្រីកទីផ្សារនៅកម្ពុជា ខណៈកម្ពុជាស្វាគមន៍ និងជួយសម្របសម្រួលគ្រប់បែបយ៉ាង
កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាការងារជាមួយក្រុមហ៊ុន Medline ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្តដឹកនាំគណៈប្រតិភូកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Andrew Gregory នាយកប្រតិបត្តិជាន់ខ្ពស់ ទទួលបន្ទុកសិទ្ធិអាជីវកម្ម និងការអភិវឌ្ឍន៍សកល នៃក្រុមហ៊ុនសាជីវកម្ម McDonald’s Corporation ដោយបានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន មានទីតាំងនៅក្នុងទីក្រុងឈីកាហ្គោ រដ្ឋអ៊ីលីណយ នៃសហរដ្ឋអាម៉េរិក។
ក្នុងជំនួបនាឱកាសនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីភាពទាក់ទាញនៃទីផ្សារកម្ពុជា ដោយបានគូសបញ្ជាក់យ៉ាងស៊ីជម្រៅអំពី កត្តាដែលធ្វើឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគសក្តានុពល សម្រាប់អាជីវកម្ម សិទ្ធិអាជីវកម្មម្ហូបអាហារសកល តាមរយៈកំណើនយ៉ាងលឿននៃប្រជាជនក្នុងទីក្រុង និងចំនួនយុវជនដ៏ច្រើនដែលមានចំណូលមធ្យមកើនឡើង និងទទួលយកវប្បធម៌ហូបចុកជាសកល និងបរិយាកាសធុរកិច្ចអំណោយផល ដោយមានការគាំទ្រពីរដ្ឋាភិបាលសម្រាប់ការនាំចូលម៉ាកយីហោល្បីៗ។
ជាការឆ្លើយតប លោក Andrew Gregory បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងជម្រាបដែរថា McDonald’s បានផ្តោតការយកចិត្តទុកដាក់លើធាតុសំខាន់ៗនៃយុទ្ធសាស្ត្រ “កៅអីបីជើង” (The Three-Legged Stool Strategy) ដែលជាកត្តាសម្រេចចិត្តក្នុងការចូលទៅកាន់ទីផ្សារថ្មី ដែលក្នុងនោះមាន៖ (១)ការស្វែងរកដៃគូសិទ្ធិអាជីវកម្ម តាមរយៈការប្រមើមើលថាកម្ពុជាអាចផ្តល់នូវភាពជាដៃគូក្នុងស្រុក ដែលមានបទពិសោធន៍ប្រតិបត្តិការ និងការប្តេជ្ញាចិត្តរយៈពេលវែងដើម្បីរក្សាស្តង់ដារគុណភាព និងបទពិសោធន៍សម្រាប់អតិថិជន, (២)ការធានាអំពីខ្សែច្រវ៉ាក់ផ្គត់ផ្គង់ (Supply Chain Rigor) ដោយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើតប្រភពផ្គត់ផ្គង់ប្រកបដោយស្ថិរភាព តម្លាភាព និងសុវត្ថិភាពម្ហូបអាហារខ្ពស់សម្រាប់គ្រឿងផ្សំសំខាន់ៗ ស្របតាមស្តង់ដារពិភពលោក,និង (៣)ការចូលរួមលើកកម្ពស់បរិយាកាសធុរកិច្ចពីផ្នែករដ្ឋ ពាក់ព័ន្ធនឹងស្ថិរភាពនៃគោលនយោបាយ និងលក្ខខណ្ឌវិនិយោគរយៈពេលវែងសម្រាប់ការបណ្តាក់ទុននេះ។
ជំនួបដែលបានប្រព្រឹត្តទៅក្នុងបរិយាកាសមិត្តភាព និងស្ថាបនានេះ បានបង្កើតមូលដ្ឋានដ៏រឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការបន្តបន្ទាប់។ លោក Andrew Gregory បានបញ្ជាក់អំពី គោលការណ៍របស់ក្រុមហ៊ុននាពេលបច្ចុប្បន្ន និងផែនការផ្សេងៗទាក់ទងនឹងការពង្រីកអាជីវកម្មរបស់ខ្លួន និងបានធ្វើការកត់សម្គាល់នូវសក្តានុពលរបស់ប្រទេសកម្ពុជាសម្រាប់ការពង្រីកទីផ្សាររបស់ខ្លួននាពេលអនាគត។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានផ្តល់ការធានាថា រាជរដ្ឋាភិបាល នឹងសម្របសម្រួលជ្រោមជ្រែងគ្រប់បែបយ៉ាង សម្រាប់រាល់ការវិនិយោគរបស់ក្រុមហ៊ុន McDonald’s នៅកម្ពុជា ដែលនឹងនាំមកនូវប្រយោជន៍ផ្នែកការងារ បទពិសោធន៍ធុរកិច្ច និងការអភិវឌ្ឍស្តង់ដារម្ហូបអាហារនៅកម្ពុជា៕








-
PR NEWS3 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ