ព័ត៌មាន
ក្រសួងការពារជាតិកម្ពុជាបញ្ជាក់បន្ថែម ៦ ចំណុចអំពីវឌ្ឍនភាពការងារ ដោះមីនមនុស្សធម៌ក្នុងតំបន់អាទិភាពនៅព្រំដែនកម្ពុជា និងថៃ
១. ក្នុងគោលបំណងការពារអាយុជីវិតជនស៊ីវិល ព្រមទាំងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និង យោងតាមស្មារតីនៃកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅខេត្តកោះកុង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ភាគីកម្ពុជានិងភាគីថៃបានឯកភាពគ្នា ឱ្យមានការបង្កើតក្រុមការងារសម្របសម្រួលចម្រុះ (Joint Coordinating Task Force-JCTF) កម្ពុជា-ថៃ ដែលដឹកនាំដោយលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែន ទូទៅ (GBC) កម្ពុជា-ថៃ ដោយមានការចូលរួមពីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងមជ្ឈមណ្ឌល សកម្មភាពកំចាត់មីនថៃ (TMAC) ដើម្បីកំណត់ និងឯកភាពលើតំបន់សាកល្បង និងតំបន់អាទិភាពនៅព្រំដែនកម្ពុជា-ថៃ សម្រាប់ធ្វើប្រតិបត្តិការដោះមីនមនុស្សធម៌ ដែលត្រូវបានព្រមព្រៀងដោយក្រុមការងារសម្របសម្រួលចម្រុះ កម្ពុជា-ថៃ (JCTF) ។
២. ការងារដោះមីនមនុស្សធម៌នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ត្រូវស្ថិតក្រោមសមត្ថកិច្ច និងយន្តការក្រុម ការងារសម្របសម្រួលចម្រុះ កម្ពុជា-ថៃ (JCTF) និងមិនអនុញ្ញាតឱ្យធ្វើប្រតិបត្តិការដោះមីនមនុស្សធម៌ ដោយឯកតោ ភាគីឡើយ។ ភាគីកម្ពុជា និងភាគីថៃ ត្រូវគោរពឱ្យបាននូវគោលការណ៍ដែលបានឯកភាពគ្នា និងនិយាមនីតិវិធីប្រតិបត្តិ (Standard Operating Procedures-SOP) ដែលបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។
៣. ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ មានភារកិច្ចកំណត់ និងឯកភាពលើតំបន់សាកល្បង និងតំបន់អាទិភាពនៅព្រំដែន ព្រមទាំងអនុម័តលើផែនការសកម្មភាពសម្រាប់ប្រតិបត្តិការដោះមីនមនុស្សធម៌។ ក្រោយពី ក្នុងតំបន់អាទិភាពនៅព្រំដែនត្រូវបានអនុម័តដោយក្រុម ផែនការសកម្មភាពសម្រាប់ប្រតិបត្តិការដោះមីនមនុស្សធម៌ ការងារសម្របសម្រួលចម្រុះ កម្ពុជា-ថៃ (JCTF) មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងមជ្ឈមណ្ឌល សកម្មភាពកំចាត់មីនថៃ (TMAC) នឹងសម្របសម្រួលជាមួយនឹងប្រតិបត្តិករដោះមីន ដើម្បីធ្វើការដោះមីនមនុស្សធម៌ ដោយឯករាជ្យ និងដាច់ដោយឡែកពីគ្នា ក្នុងតំបន់អាទិភាពដែលត្រូវបានកំណត់ និងឯកភាពនោះ។ ក្រៅពីតំបន់អាទិភាព ដែលត្រូវបានកំណត់ និងឯកភាព គឺមិនអនុញ្ញាតឱ្យមានប្រតិបត្តិការនៃការដោះមីនមនុស្សធម៌ជាលក្ខណៈឯកតោភាគី នៅតំបន់ព្រំដែន ដែលមិនទាន់មានការកំណត់ខ័ណ្ឌសីមាច្បាស់លាស់ឡើយ (not yet demarcated) ដោយរង់ចាំការ សម្រេចពីក្រុមការងារសម្របសម្រួលចម្រុះ កម្ពុជា-ថៃ (JCTF)។
៤. រាល់សកម្មភាពដោះមីនមនុស្សធម៌ និងនិយាមកាពហុកោណចម្ការមីន អាទិភាពនៅព្រំដែន មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោក ថៃឡើយ ឬ មិនត្រូវបង្កើតជាអង្គហេតុនៃការទទួលស្គាល់លើទីតាំង (Faits Accomplis សិទ្ធិលើខ្សែបន្ទាត់ព្រំដែននោះទេ។ ការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែន ជាសមត្ថកិច្ច កម្ពុជា-ថៃ (JBC)។
៥. តំបន់សាកល្បង និងតំបន់អាទិភាពនៅព្រំដែនដែលបានដោះមីនរួច ត្រូវគោរពគោលការណ៍ និងលក្ខខណ្ឌ ក្នុងការរក្សាស្ថានភាពដើម (Status Quo)៖ ក្រោយការបោសសម្អាតមីនមនុស្សធម៌, ភាគីទាំងពីរមិនត្រូវធ្វើសកម្មភាព ណាមួយដែលអាចធ្វើឱ្យមានការប្រែប្រួលបរិស្ថាននៃតំបន់ព្រំដែននោះឡើយ ដូចមានចែងក្នុងមាត្រា ៥ នៃអនុស្សរណៈ នៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោក ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ (MOU ឆ្នាំ២០០០)។
៦. យោងតាមស្មារតីនៃកិច្ចប្រជុំពិសេសលើកទី២ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅទីក្រុងកូឡា-ឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ និងកិច្ចប្រជុំក្រុមការងារសម្របសម្រួលចម្រុះ កម្ពុជា-ថៃ (JCTF) កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានកំណត់តំបន់សាកល្បងក្នុងតំបន់អាទិភាពនៅព្រំដែនដែលស្ថិតនៅ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ទល់មុខ ឃុំណួនម៉ាកម៉ូន ស្រុកគោកស៊ូង ខេត្ត ស្រះកែវ ព្រះរាជាណាចក្រថៃ និងបានប្រគល់ភារកិច្ចជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និង មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) ឱ្យជួបប្រជុំគ្នា និងបន្តការងារបច្ចេកទេសនៅទីតាំងជាក់ស្តែង នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងព្រមព្រៀងគ្នាលើនិយាមកាពហុកោណចម្ការមីននៃតំបន់អាទិភាពនៅ ព្រំដែន។ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) ត្រូវ រៀបចំផែនការសកម្មភាពលម្អិតសម្រាប់ការងារដោះមីនមនុស្សធម៌ នៅតំបន់សាកល្បងក្នុងតំបន់អាទិភាពនៅព្រំដែន ដែលបានកំណត់ ដើម្បីសុំការអនុម័តពីក្រុមការងារសម្របសម្រួលចម្រុះ កម្ពុជា-ថៃ (JCTF) មុននឹងចាប់ផ្តើមអនុវត្ត ការងារដោះមីនមនុស្សធម៌។



-
ព័ត៌មាន4 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន5 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន4 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន6 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត