ព័ត៌មាន
យោធភូមិភាគទី១ កម្ពុជា និងយោធភូមិភាគទី៥ នៃកងទ័ពប្រជាជនវៀតណាម បើកកិច្ចប្រជុំសហប្រតិបត្តិការប្រចាំឆ្នាំលើកទី២៥
នៅថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីបញ្ជាការយោធភូមិភាគទី១ មានរៀបចំកិច្ចប្រជុំ សហប្រតិបត្តិការប្រចាំឆ្នាំលើកទី ២៥រវាងអង្គភាពយោធភូមិភាគទី១នៃកងយោធពលខេមរភូមិន្ទ កម្ពុជា ជាមួយ យោធភូមិភាគទី៥ នៃកងទ័ពប្រជាជន វៀតណាម ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ មេបញ្ជាការយោធភូមិភាគទី១ និង ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡេ ង៉ុកហាយ មេបញ្ជាការយោធភូមិភាគទី៥ នៃកងទ័ពប្រជាជនវៀតណាម ។
.ឯកឧត្តម ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធមេបញ្ជាការយោធភូមិភាគទី១ ក្នុងនាមជាប្រធានប្តូរវេននៃកិច្ចប្រជុំឆ្នាំនេះបានថ្លែងថា៖ ដោយអនុលោមតាមកិច្ចព្រមព្រៀង រវាង រាជរដ្ឋា ភិ បាល និង ក្រសួងការពារជាតិ របស់ ប្រទេស ទាំងពីរ និងដោយយោង តាមស្មារតី នៃកិច្ចប្រជុំ សហប្រតិបត្តិការ ប្រចាំឆ្នាំ លើកទី២៤ ឆ្នាំ២០២៤ នៅយោធភូមិភាគទី៥ នៃកងទ័ពប្រជាជនវៀតណាម យើងបានធ្វើឲ្យមានការវិវត្តន៍រីកចំរើន លើកិច្ចសហ ប្រតិ បត្តិ ការ រវាងយោធភូមិភាគទាំងពីរ ក្នុង នាម ជាប្រទេាភូមិផង របងជាមួយ រក្សាបាននូវចំណង មិត្តភាព សាមគ្គីភាព និង កិច្ចសហប្រតិបត្តិ ការ ល្អ ទប់ស្កាត់បាននូវអំពើអនាធិប្បតេយ្យគ្រប់់រូបភាព រក្សាសន្តិសុខ សុវត្តិភាព តាមបណ្តោយតំបន់ព្រំដែនប្រទេស ទាំងពីរ ដែលស្ថិតក្នុង ភូមិសាស្ត្រដែល យោធភូមិភាគ ទាំងពីរទទួលខុសត្រូវ ធ្វើឲ្យតំបន់ព្រំដែនក្លាយជាតំបន់សន្តិភាព មិត្តភាព ស្ថិរភាព និងប្រកប ដោយ ការអភិវឌ្ឍន៍ ។
.ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡេ ង៉ុកហាយ មេបញ្ជាការយោធភូមិភាគទី៥ នៃកងទ័ពប្រជាជនវៀតណាម បានថ្លែងអំណរសាទរជាពន្លឹកចំពោះចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏រឹង មាំ រវាងយោធភូមិភាគទី១ នៃកងយោធ ពលខេមរ ភូមិន្ទ និង យោធភូមិ ភាគទី៥ នៃកង ទ័ពប្រជាជនវៀតណាម ស្ថិតស្ថេរ រឹងមាំជានិច្ចនិរន្តន៍តរៀងទៅ ។
នៅក្នុងកិច្ចប្រជុំ.ភាគី ទាំងពីរ ក៏បាន ឯកភាពគ្នារួមមាន៖ បន្តពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ; រាល់សភាពការណ៍ដែល កើតមាន ឡើង តាម បណ្តោយ ព្រំដែន ប្រទេស ទាំងពីរ ស្ថិតក្នុងភូមិសាស្ត្រ ដែលយោធភូមិភាគទាំងពីរទទួលខុសត្រូវ ត្រូវជូនព័ត៌មានឲ្យគ្នា ទៅវិញទៅមក ជាបន្ទាន់ ដើម្បីមាន វិធានការ ដោះស្រាយ ។ សហការគ្នាជួយ ប្រជា ពលរដ្ឋដែលរង គ្រោះ ដោយធម្មជាតិផ្សេងៗ តាម បណ្តាខេត្ត ជាប់ព្រំដែន ស្ថិតក្នុងភូមិសាស្រ្តដែល យោធភូមិភាគ ទាំងពីរ ទទួល ខុសត្រូវ។ បន្តជួយ ដល់ ក្រុមរុករកអដ្ឋិធាតុ កងទ័ព ស្ម័គ្រចិត្ត វៀតណាមដែលកំពុងធ្វើការក្នុ ង ភូមិសាស្ត្រ យោធភូមិ ភាគទី១ ។ សហការគ្នាចូលរួម គាំទ្រ ដល់គណៈកម្មការ វាស់វែងបោះ បង្គោល ព្រំដែន ថ្នាក់ជាតិរបស់ ប្រទេសទាំងពីរ ។
.ភាគី ទាំងពីរ ក៏បាន ឯកភាពគ្នាថា៖ កិច្ចប្រជុំ សហប្រតិបត្តិការប្រចាំឆ្នាំលើក ទី ២៦ រវាងយោធភូមិភាគទី១ នៃកង យោធ ពល ខេមរភូមិន្ទ ជាមួយយោធភូមិភាគទី៥ នៃកងទ័ព ប្រជាជនវៀតណាម នឹងត្រូវធ្វើនៅ យោធភូមិភាគទី៥នៃកងទ័ព ប្រជាជនវៀតណាម អាស្រ័យ ដោយ ភាគីយោធភូមិភាគ ទី៥ ជាម្ចាស់ផ្ទះ ជាអ្នកកំណត់ពេល វេលានិងទីកន្លែង។ បន្ទាប់មកភាគីទាំងពីរ បានចុះហត្ថលេខា លើ កំណត់ ហេតុកិច្ចប្រជុំ និងបានជូននូវវត្តុអនុស្សាវរីយ៍ជូនគ្នាទោវិញទៅមក ប្រកបដោយស្មារតីសាមគ្គីអន្តរជាតិខ្ពស់បំផុត។









-
PR NEWS3 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ