ព័ត៌មាន
កម្ពុជាបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់បោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់អគ្គស្នងការស្តីទី នៃទីភ្នាក់ងារនគរបាលជាតិកូរ៉
នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ ឯកឧត្តម Yoo Jae-Seong អគ្គស្នងការស្តីទីនៃទីភ្នាក់ងារនគរបាលជាតិកូរ៉ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាតាមរយៈការបង្កើតយន្តការ គ.ប.ឆ.ប បន្ថែមលើយន្តការដែលមានស្រាប់ និងបានជម្រាបជូនពីលទ្ធផលនៃសកម្មភាពប្រតិបត្តិការនាពេលកន្លងទៅ។ ឯកឧត្តមសន្តិបណ្ឌិត បានសង្កត់ធ្ងន់ពីសារៈសំខាន់ក្នុងការបន្តពង្រីកការស្រាវជ្រាវក្រោយប្រតិបត្តិការបង្ក្រាប ដើម្បីវែកមុខរកមេក្លោង និងអង្គការចាត់តាំង ក៏ដូចជាប្រព័ន្ធហិរញ្ញវត្ថុរបស់ក្រុមឧក្រិដ្ឋជន ដែលកិច្ចការនេះទាមទារឱ្យមានកិច្ចសហប្រតិបត្តិការល្អ ជិតស្និទ្ធនិងប្រកបដោយភាពជឿជាក់ជាមួយបណ្តាភាគី និងដៃគូពាក់ព័ន្ធ។ ទន្ទឹមនេះ ឯកឧត្តមសន្តិបណ្ឌិត បានសម្តែងការស្វាគមន៍ចំពោះគម្រោងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតក្រុមការងាររួមកម្ពុជា-កូរ៉េ ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មនានាពាក់ព័ន្ធពលរដ្ឋកូរ៉េនៅកម្ពុជា។
ជាកិច្ចឆ្លើយតប ឯកឧត្តមអគ្គស្នងការស្តីទី បានថ្លែងអំណរគុណចំពោះសមត្ថកិច្ចកម្ពុជា ដែលបានអនុវត្តដោយខ្ជាប់ខ្ជួន និងទាន់ពេលវេលា ចំពោះចំណុច ដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរបានឯកភាព ដែលជាលទ្ធផល នាំឱ្យមានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតក្រុមការងាររួមកម្ពុជា-កូរ៉េ នាថ្ងៃនេះ។ ឯកឧត្តមជឿជាក់ថា ក្រុមការងារចម្រុះនេះ នឹងក្លាយជានិម្មិតរូបនៃសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-កូរ៉េ ហើយវាក៏ជាការព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះក្រុមឧក្រិដ្ឋជន។ ទន្ទឹមនេះ ឯកឧត្តមស្នងការស្តីទី បានថ្លែងអំណរគុណចំពោះសមត្ថកិច្ចកម្ពុជា ដែលបានធ្វើការយ៉ាងសស្រាក់សស្រាំ ក្នុងការស៊ើបអង្កេតវែកមុខមេក្លោង និងបក្ខពួក ក៏ដូចជាចំពោះការសម្របសម្រួលបញ្ជូនជនសង្ស័យជនជាតិកូរ៉េ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទៅប្រទេសកូរ៉េដើម្បីអនុវត្តនីតិវិធី បានយ៉ាងឆាប់រហ័ស។
ភាគីទាំងពីរបានបានផ្លាស់ប្តូរទស្សនៈ និងផែនការជំហានបន្ទាប់ ពាក់ព័ន្ធកិច្ចសហការ និងបានឯកភាពគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យកាន់តែជិតស្និទ្ធថែមទៀត៕
-
PR NEWS3 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ