ព័ត៌មាន
ក្រសួងបរិស្ថានផ្សព្វផ្សាយសៀវភៅណែនាំស្តីពីការចូលរួមរបស់កម្ពុជា ក្នុងសន្និសីទនៃរដ្ឋជាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP1-COP30)
សៀវភៅនេះគឺជាការចងក្រងព័ត៌មានសំខាន់ៗ ស្តីពីសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុUNFCCC ដែលកម្ពុជាបានចូលរួមចាប់ពីពេលដែលចាប់ផ្តើមដំបូងCOP1 រហូតដល់កិច្ចប្រជុំកំពូលលើកទី COP29 និងការត្រៀមខ្លួនចូលរួមបង្ហាញការប្រេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលបន្ថែមទៀតនៅក្នុង កិច្ចប្រជុំកំពូល COP30 ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Belém ប្រទេសប្រេស៊ីល នៅក្នុងខែវិច្ឆិកានេះ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថានបានរៀបចំចងក្រសៀវភៅនេះឡើង ដើម្បីផ្សព្វផ្សាយ ដល់អ្នកពាក់ព័ន្ទទាំងអស់ ស្តីពីការប្រែប្រួលអាកាសធាតុ ហើយសៀវភៅនឹងបានបង្ហាញអំពីគោលបំណង នៃកិច្ចប្រជុំកំពូលនីមួយៗ ជាមួយនឹងលទ្ធផលសម្រេចបានក៏ដូចជាសេចក្តីសម្រេចផ្សេងៗ ដែលបានសម្រេចឡើងនៅក្នុងកិច្ចប្រជុំនាពេលកន្លងមក។
ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា អ្នកពាក់ព័ន្ទ អាចប្រើប្រាស់ព័ត៌មាននៅក្នុងសៀវភៅនេះ សម្រាប់ជាផលប្រយោជន៍ដល់ស្ថាប័នរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ កៀរគរធនធាន ទប់ស្កាត់ផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុផង និងបង្កើនភាពធន់ផងដែរ។ ឯកសារនេះ បានបង្ហាញអំពីអត្ថន័យសំខាន់ៗនៃ អនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ UNFCCC ដ៏ដូចជាកិច្ចព្រមព្រៀងទីក្រុងបារីស៍ស្តីពីការប្រែប្រួលអាកាសធាតុ Paris agreement of climate change និងពិធីសារ Kyoto Protocol ដែលជាកិច្ចព្រមព្រៀងអន្តរជាតិដំបូងគេបង្អង់ ស្តីពីការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ក៏មាននៅក្នុងនឹងដែរ។
សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានដាក់ផ្សព្វផ្សាយសៀវភៅណែនាំស្តីពីសន្និសីទនៃរដ្ឋជាភាគី នៃអនុសញ្ញាសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ ចាប់ពីលើកទី១ ដល់លើកទី៣០ (COP1-COP30) ខណៈពេលពិភពលោក កំពុងរៀបចំស្និសីទនេះ នៅទីក្រុង Belém ប្រទេសប្រេស៊ីល ប្រទេសប្រ៊េស៊ីល ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលក្នុងនោះប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នឹងអញ្ជើញចូលរួម ជាមួយបណ្តាមេដឹកនាំមកពីជុំវិញពិភពរួម និងប្រតិភូអ្នកចូលរួម តំណាងដៃគូអភិវឌ្ឍន៍ អង្គការមិនមែនអន្តរដ្ឋាភិបាល និងវិស័យឯកជន ជាច្រើនម៉ឺននាក់ ដើម្បីពិនិត្យអំពីវឌ្ឍនភាព នៃការឆ្លើយតបចំពោះវិបត្តិអាកាសធាតុសកល។
គួរបញ្ជាក់ផងដែរថា កម្ពុជាចូលរួមជាសមាជិកពេញមុខពេញមាត់ជាមួយសហគមន៍អន្តរជាតិ ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ប្រទេសកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញា UNFCCC នៅថ្ងៃទី ១៨ ខែធ្នូឆ្នាំ ១៩៩៥។ អនុសញ្ញានេះបានចូលជាធរមានសម្រាប់ប្រទេសកម្ពុជានៅថ្ងៃទី ១៧ ខែមីនាឆ្នាំ ១៩៩៦។ ជារៀងរហូតមក កម្ពុជាបានរួមចំណែកយ៉ាងច្រើនទៅលើកិច្ចប្រឹងប្រែងដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុនៅក្នុងប្រទេស និងចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ប្រទេសកម្ពុជាបានដាក់ចេញនូវគោលបំណងច្បាស់លាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ជាក់ស្តែងនៅឆ្នាំ២០២៥នេះ កម្ពុជាបានរៀបចំនិងដាក់ជូនទៅអង្គការសហប្រជាជាតិ របាយការណ៍រួមចំណែកជាតិលើកទី៣ ស្តីពីការប្រែប្រួលអាកាសធាតុ NDC3.0 ដោយបង្ហាញពីគោលដៅកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ យ៉ាងច្បាស់លាស់ រហូតដល់ ៥៥% នៅត្រឹមឆ្នាំ២០៣៥ ដោយផ្តោតលើវិស័យថាមពល (រួមទាំងការដឹកជញ្ជូន និងការផលិតនិងសំណង់) ដំណើរការឧស្សាហកម្មនិងការប្រើប្រាស់ផលិតផល (IPPU) កសិកម្ម ព្រៃឈើ និងការប្រើប្រាស់ដីផ្សេងទៀត (FOLU) និងវិស័យសំណល់ សម្រាប់ចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ៕



-
PR NEWS3 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ