ព័ត៌មាន
កម្ពុជា-បែលហ្ស៊ិក លើកកម្ពស់ទំនាក់ទំនងទ្វេភាគី កាន់តែប្រសើរឡើង
នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម នង សាកល អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្ដែងការគួរសម របស់ ឯកឧត្តម Michel PARYS ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ដភាព នៃព្រះរាជាណាចក្របែលហ្ស៊ិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នៅទីស្តីការក្រសួង។
ភាគីទាំងពីរ បានផ្លាស់ប្ដូរយោបល់អំពីវឌ្ឍនភាពសំខាន់ៗក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ពិសេស ក្នុងវិស័យសុខាភិបាល អប់រំ និងការដោះមីន ព្រមទាំងកិច្ចសហប្រតិបត្តិការពហុភាគី និងអំពីការបន្ដពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ សំដៅលើកកម្ពស់ទំនាក់ទំនងឱ្យកាន់តែប្រសើរឡើងរវាងកម្ពុជា និងបែលហ្ស៊ិក។
ភាគីទាំងពីរ ក៏បានពិភាក្សាអំពីព័ត៌មានទូទៅ ស្ដីពី កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីឆ្នាំ២០២៦ នៅកម្ពុជា ដែលនាឱកាសនោះ បែលហ្ស៊ិកនឹងមានគណៈប្រតិភូជាន់ខ្ពស់អមដោយក្រុមពាណិជ្ជករបែលហ្សិកចូលរួម។
គួរបញ្ជាក់ថា ក្នុងកិច្ចពិភាក្សាផងដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានចែករំលែកអំពីការវិវត្ដថ្មីៗទាក់ទងនឹងស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃ ពិសេសការអនុវត្តសេចក្តីថ្លែងការណ៍រួម ទីក្រុងគួឡាឡាំពួ ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥។



-
PR NEWS3 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ