ព័ត៌មាន
សាលាមត្តេយ្យសិក្សាធនធានក្រុងព្រះសីហនុឈ្នះជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ឆ្នាំ២០២៤ ចំណាត់ថ្នាក់លេខ១
សាលាមត្តេយ្យសិក្សាធនធានក្រុងព្រះសីហនុ ត្រូវបានកសាងឡើងក្នុងឆ្នាំ១៩៨៧ ដែលកាលពីដីមមានឈ្មោះថា សាលាមត្តេយ្យក្រុង រហូតមកដល់ឆ្នាំ២០២២ សាលាត្រូវបានប្ដូរឈ្មោះមកជា សាលាមត្តេយ្យសិក្សាធនធានក្រុងព្រះសីហនុ។ សាលាមានទីតាំងស្ថិតនៅលើវិថីកោះពស់ ក្រុមទី១៤ ភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ បច្ចុប្បន្ន សាលាស្ថិតក្រោមការគ្រប់គ្រងនិងដឹកនាំដោយលោកស្រី គល់ សុភាព ជានាយិកា មានបុគ្គលិកសរុបចំនួន ១៧នាក់ (ស្រី១៥នាក់)។ សាលាមត្តេយ្យសិក្សាធនធានក្រុងព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលវាយតម្លៃនិងទទួលស្គាល់ជាអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ឆ្នាំ២០២៤ ចំណាត់ថ្នាក់លេខ១ (សម្រាប់កម្រិតមត្តេយ្យសិក្សា)។
សមិទ្ធផលលេចធ្លោជាច្រើនដែលសាលាទទួលបាន រួមមាន៖ (១) ពាន «សម្ដេចតេជោសែន» ជាសាលាស្អាតចំណាត់ថ្នាក់លេខ១ ឆ្នាំ២០២២ របស់ក្រសួងអប់រំ យុវជន និងកីឡា (២) ពានរង្វាន់សាលាមត្តេយ្យសិក្សាស្តង់ដាគំរូ ឆ្នាំ២០២៣ របស់ក្រសួងអប់រំ យុវជន និងកីឡា និង (៣) ពាន «អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ឆ្នាំ២០២៤ ចំណាត់ថ្នាក់លេខ១ របស់រាជរដ្ឋាភិបាល។ ក្នុងឆ្នាំសិក្សា២០២៣-២០២៤ សាលាមានអគារ០៣ខ្នង ស្មើនឹង០៧បន្ទប់ មាន១៣ថ្នាក់ (ថ្នាក់កម្រិតទាប ថ្នាក់កម្រិតមធ្យម និងកម្រិតខ្ពស់) ចែកចេញជា២វេនដាច់ដោយឡែក ដែលមានសិស្សសរុប៧២៦នាក់ (ស្រី៣៥៧នាក់)។
ក្នុងដំណើទស្សនកិច្ចនៅសាលាមត្តេយ្យសិក្សាធនធានក្រុងព្រះសីហនុ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ. ព្រមទាំងគណៈប្រតិភូ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានជួបសំណេះសំណាលនិងអបអរសាទរជាមួយលោកស្រីនាយិកា លោកគ្រូ អ្នកគ្រូ បុគ្គលិក និងសហគមន៍មាតាបិតាសិស្ស រួមទាំងអាជ្ញាធរ ដោយបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ្នកពាក់ព័ន្ធទាំងអស់ ដែលមានឆន្ទៈខ្ពស់ក្នុងការដឹកនាំ រួមគ្នាគាំទ្រដល់ការអភិវឌ្ឍសាលារៀន ឈានទៅដល់ការផ្ដល់សេវាអប់រំល្អប្រសើរជូនដល់កូនចៅប្រជាពលរដ្ឋក្នុងមូលដ្ឋាន រហូតបានក្លាយទៅជាម្ចាស់ជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ឆ្នាំ២០២៤ ចំណាត់ថ្នាក់លេខ១ (សម្រាប់កម្រិតមត្តេយ្យសិក្សា)។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ គឺបានបង្ហាញពីឆន្ទៈ មនសិការ និងឧត្ដមភាពមន្ត្រីរាជការ ក្នុងការបម្រើសេវាសាធារណៈបានល្អប្រសើរស្របតាមទស្សនៈនិងចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការកសាងធនធានមនុស្សដ៏មានសមត្ថភាពជូនសង្គមជាតិយើងបន្តទៅអនាគត។








-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ
-
ព័ត៌មាន2 days agoសម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យពិនិត្យមើលលើការបំពេញបន្ថែមចំនួនអនុវិទ្យាល័យនៅតាមបណ្តាឃុំ ក្នុងខេត្តស្វាយរៀង