ព័ត៌មាន
ឯកឧត្ដម ខូយ រីដា អញ្ជើញពិនិត្យវឌ្ឍនភាពការងារសាងសង់គម្រោងវារីអគ្គិសនីស្ទឹងមេទឹក អនុភាព១៥០មេហ្គាវ៉ាត់
ពោធិ៍សាត់៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំមន្រ្តីពាក់ព័ន្ធ រួមនិងអាជ្ញាធរស្រុកវាលវែង ចុះពិនិត្យការដ្ឋានសាងសង់គម្រោងទំនប់វារីអគ្គិសនីស្ទឹងមេទឹក ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង។
គួរជម្រាបជូនថា គម្រោងវារីអគ្គិសនីស្ទឹងមេទឹក មានអនុភាព១៥០មេហ្គាវ៉ាត់ ប្រើទុនវិនិយោគប្រមាណ៤០០លានដុល្លារ ដោយក្រុមហ៊ុនស្ទឹងមេទឹក ហាយដូផៅវ័រ មានទីតាំងស្ថិតក្នុងភូមិសាស្ត ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ក្នុងគម្រោងវារីអគ្គិសនីស្ទឹងមេទឹកនេះ គឺមានទំនប់វារីអគ្គិសនីចំនួន៣រួមបញ្ជូលគ្នា ដោយទំនប់វារីអគ្គិសនីទី១ មានអនុភាព ៥៧មេហ្គាវ៉ាត់ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយទំនប់វារីអគ្គិសនីទី២មានអនុភាព ៥៣មេហ្គាវ៉ាត់ និងទំនប់វារីអគ្គិសនីទី៣មានអនុភាព ៤០មេហ្គាវ៉ាត់គឺស្ថិតក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ ក្នុងគម្រោងវារីអគ្គិសនីស្ទឹងមេទឹកនេះ ក៏មានអាងស្តុបទឹកចំនួន៣ផងដែរនៅតាមទំនប់វារីអគ្គិសនីទាំង៣ ដែលគ្របដណ្តប់លើផ្ទៃដីទំហំ ២៥៧៦ហិកតាក្នុងខេត្តពោធិ៍សាត់ និង៨៧២ហិកតាទៀតក្នុងខេត្តកោះកុង។
ក្នុងឱកាសនោះ ឯកឧត្ដម ខូយ រីដា បានប្រសាសន៍លើកឡើងថា ក្រោមម្លប់នៃសន្តិភាព និងក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល សមិទ្ធផលតូចធំលើគ្រប់វិស័យ បាននឹងកំពុងលេចវត្តមានជាបន្តបន្ទាប់ ជាក់ស្តែងគម្រោងទំនប់វារីស្ទឹងមេទឹកនេះ ដែលក្រោយពេលស្ថាបនារួចរាល់ នឹងផ្តល់អត្ថប្រយោជន៍ផលិតបានថាមពលអគ្គីសនី ជាទំនប់ជួយកាត់បន្ថយគ្រោះទឹកជំនន់ ហើយក៏មានសក្តានុពលទាក់ទាញទេសចរណ៍ទៅថ្ងៃអនាគត់ផងដែរ ដែលអត្ថប្រយោជន៍ទាំងនេះនឹងចូលរួមចំណែកជួយជំរុញផ្នែកសេដ្ឋកិច្ចសង្គមជាតិ និងប្រជាជនកម្ពុជា៕



















-
PR NEWS3 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ