ព័ត៌មាន
ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការថែទំាផ្លូវជាការចាំបាច់ សម្រាប់ជំរុញចលនាសេដ្ឋកិច្ចនៅជនបទ
ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការស្ថាបនាផ្លូវ ការស្តារ ថែទំា និងការកែលម្អហេដ្ឋរចនាសម្ព័ន្ធផ្សេងៗជាការចាំបាច់បំផុត សម្រាប់ជំរុញ ចលនាសេដ្ឋកិច្ចនៅតំបន់ជនបទ តាមរយៈការតភ្ជាប់ផ្លូវជនបទឱ្យមានភាពប្រទាក់ក្រឡា សម្រួលដល់ការដឹកជញ្ជូន និងទៅកាន់តំបន់ ផលិតកម្ម កសិកម្មផ្សេងៗ។
ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានដឹកនាំគណៈកម្មការអន្តរ ក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី២ លើការងារថែទាំ ប្រចាំផ្លូវចំនួន ៤ខ្សែ ក្រាលកៅស៊ូ DBST ប្រវែងសរុបជាង ១១៦ គីឡូម៉ែត្រ ទទឹង ៥ ម៉ែត្រ និង ៦ ម៉ែត្រ ស្ថិតក្នុងស្រុកចំនួន៥ នៅខេត្តកំពង់ធំ ក្នុងនោះឯកឧត្តមក៏បានលើកឡើងអំពីគុណបំណាច់របស់ រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧, ក្រោមការដឹកនាំប្រកបដោយការឈ្លាសវៃ និងប៉ិនប្រសព្វ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បាននិងកំពុងបន្តកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ សំដៅលើកកម្ពស់ការផ្តល់សេវាសង្គមនានា រួមមាន៖ សេវាអប់រំ, សុខាភិបាល, អនាម័យ, ទូរគមនាគមន៍, ពង្រឹងកិច្ចសហប្រតិបត្តិការ, ការសម្របសម្រួល និងការគៀងគរធនធាន ជាដើម ដើម្បីពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាត និងវិស័យផ្សេងៗទៀតនៅតាមជនបទ ឱ្យឆ្លើយតបនិងការប្រើប្រាស់របស់ ប្រជាពលរដ្ឋ។
ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងបន្ថែមថា ជាក់ស្តែងបណ្តាញផ្លូវខាងលើនេះ គឺជាផ្លូវតភ្ជាប់មានភាពប្រទាក់ក្រឡាគ្នា សម្រាប់ ការធ្វើដំណើររបស់ប្រជាពលរដ្ឋ មិនថាប្រជាពលរដ្ឋនៅមូលដ្ឋាន ឬប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់នោះឡើយ, នេះជាការបង្ករភាពងាយ ស្រួល ការកាត់បន្ថយពេលវេលា និងចំណាយលើការដឹកជញ្ជូនកសិផល និងទំនិញផ្សេងៗជាដើម ពោលគឺការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ នៅតាមជនបទនេះឃើញថា នៅគ្រប់អាណត្តិទាំងអស់ ត្រូវបានរាជរដ្ឋាភិបាលវិនិយោគដោយចំណាយថវិកាយ៉ាងច្រើន ដើម្បីលើកកម្ពស់ ជីវភាពរស់នៅប្រជាពលរដ្ឋនៅតាមជនបទឱ្យកាន់តែប្រសើរ។
ជុំវិញផ្លូវខាងលើនេះ, ឯកឧត្តមរដ្ឋលេខាធិការបានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងលើការងារថែទាំប្រចាំផ្លូវ របស់នាយក ដ្ឋានផ្លូវលំជនបទ រហូតផុតសុពលភាព ដោយរក្សានូវគុណភាពល្អប្រសើរ ធានាដល់ការធ្វើដំណើរ និងកាដឹកជញ្ជូន ជំរុញដល់ការធ្វើ ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ដើម្បីបង្កើនប្រាក់ចំណូលប្រចាំថ្ងៃនៅតាមសហគមន៍ជនបទរបស់គ្រួសារនីមួយៗ ឱ្យមានជីវភាព សមរម្យ ស្របតាមបំណងប្រាថ្នារបស់រាជរដ្ឋាភិបាល នៃការប្រែក្លាយជនបទឱ្យទៅជាតំបន់ដែលមានភាពរីកចម្រើន និងស៊ីវីល័យ ស័ក្តិសម ជាជនបទនៃប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០៕
អត្ថបទ៖ សុន រ៉ាឌី













-
PR NEWS3 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ