ព័ត៌មាន
ក្រសួងអភិវឌ្ឍន៍ជនបទ ស្ថាបនាផ្លូវបេតុងជាបន្តបន្ទាប់ ដើម្បីលើកកម្រិតគុណភាពផ្លូវនៅជនបទឲ្យស្របតាមការរីកចម្រើនរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន
ក្រសួងអភិវឌ្ឍន៍ជនបទ បានចាប់ផ្ដើមស្ថាបនាផ្លូវចាក់បេតុង ចំនួន១ខ្សែប្រជាង ១ពាន់ម៉ែត្រ ដើម្បីជួយលើកកម្ពស់កម្រិតជីវភាព របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងជាចំណែកក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ ។
ដោយផ្លូវបេតុង១ខ្សែនេះ ចែកចេញជា២កំណាត់ ដែលមានទទឹង៦ម៉ែត្រ កម្រាស២តឹក រួមជាមួយនឹងការដាក់លូមូល ដោយផ្លូវ១កំណាត់ធ្វើនៅភូមិក្រោលគោ និងមួយកំណាត់ទៀតនៅភូមិពោង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលស្ថាបនាដោយកងវិស្វកម្ម នៃក្រសួងការពារជាតិ ដឹកនាំដោយឧត្តមសេនីយ៍ទោ សោម សុដេត ។
ក្នុងឱកាសតំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ សម្ពោធបើកការដ្ឋានស្ថាបនាផ្លូវបេតុង នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា រាជរដ្ឋាភិបាល បាននឹងកំពុងខិតខំអភិវឌ្ឍន៍ប្រទេសជាតិ លើគ្រប់វិស័យឱ្យកាន់តែមានភាពរីកចម្រើន ដោយបានដាក់ចេញ នូវយុទ្ធសាស្ត្របញ្ចកោណ ដែលកំណត់អាទិភាពគន្លឹះ៥ រួមមានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ជាបាវចនា ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ។
ឯកឧត្តមបណ្ឌិតបន្តថា ទន្ទឹមនេះ ក្រសួងអភិវឌ្ឍន៍ជនបទកំពុងពន្លឿនកិច្ចអភិវឌ្ឍន៍ និងជំរុញការអនុវត្តនូវយុទ្ធសាស្ដ្រសំខាន់ៗ គឺទី១. អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ខិតខំលើកកម្ពស់កម្រិតគុណភាពផ្លូវពីផ្លូវដីស និងផ្លូវដីល្បាយក្រួស ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ និងផ្លូវបេតុង, ទី២. លើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ តាមរយៈជំរុញអត្រាគ្របដណ្ដប់ នៃការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ១០០%, ទី៣. ការជំរុញអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ តាមរយៈការជំរុញអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ ដែលជាការអភិវឌ្ឍភូមិចម្រុះឱ្យប្រែក្លាយទៅជាភូមិគំរូ, ទី៤. លើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្តាលជំនាញមូលដ្ឋានបំណិនជីវិត និងទី៥. ការពង្រឹងស្ថាប័ន និងកិច្ចការតាមរយៈបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់, ការរៀបចំនូវសណ្ដាប់ធ្នាប់ និងការពង្រឹងសាមគ្គីភាព ដើម្បីចូលរួមចំណែកអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ ។
ជាមួយនេះ ឯកឧត្តមរដ្ឋលេខាធិការ បានអំពាវនាវ ដល់ប្រជាពលរដ្ឋសូមជួយសម្របសម្រួល ក្នុងការស្ថាបនាផ្លូវនេះ ឲ្យបានចប់តាមផែនការ ជាមួយនឹងការសូមយោគយល់ ពីការស្ថាបនានេះ នៅពេលមានការរំខានណាមួយ ។
អាជ្ញាធរ និងប្រជាពលរដ្ឋ ក្នុងឃុំសំបួរមាស បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុង ក្នុងមូលដ្ឋានរបស់ពួកគេ ដែលការអភិវឌ្ឍន៍នេះ គឺត្រូវចំចំណុចត្រូវការជាចាំបាច់ ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច ជាមួយនឹងការប្ដេជ្ញាចូលរួមធ្វើយ៉ាងណាឲ្យផ្លូវនេះ ដំណើរការស្ថាបនាដោយរលូន និងឆាប់បានប្រើប្រាស់ ដើម្បីធ្វើដំណើរទៅកាន់ទីកន្លែងផ្សេងៗបានស្រួល សុវត្ថិភាព និងឆាប់រហ័ស ៕ អត្ថបទ បាន សុខរិទ្ធិ









-
PR NEWS3 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ