ព័ត៌មាន
កម្ពុជារៀបចំវេទិកាទីផ្សារហិរញ្ញវត្ថុសកល សម្រាប់ជាទុនរៀបចំគោលនយោបាយហិរញ្ញវត្ថុផ្សេងៗ
ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា រៀបចំវេទិកាទីផ្សារហិរញ្ញវត្ថុសកលជាលើកដំបូង ដើម្បីចែករំលែកព័ត៌មានអំពីស្ថានភាពទីផ្សារ និងសេដ្ឋកិច្ច សកល បញ្ហាប្រឈម ទស្សនៈវិស័យទីផ្សារសកល និងទិសដៅទីផ្សារហិរញ្ញវត្ថុនាពេលអនាគត សម្រាប់ជាទុនរៀបចំគោលនយោបាយ ហិរញ្ញវត្ថុផ្សេងៗ។
ឯកឧត្តម រ័ត្ន សុវណ្ណនរ: ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតទេសាភិបាល លើក ឡើងនៅក្នុងវេទិកាទីផ្សារហិរញ្ញវត្ថុសកល ក្រោមប្រធានបទ “ហានិភ័យសកល និងទស្សនវិស័យទីផ្សារ ក្នុងអំឡុងពេលនៃការផ្លាស់ប្តូរ បរិបទពិភពលោក” នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា វេទិកានេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់ធនាគារជាតិនៃកម្ពុជា ព្រោះវាជាលើកទីមួយ ដែលនេះជាលើកដំបូង ដែលមានការអញ្ជើញចូលរួមពីអ្នកបង្កើតគោលនយោបាយ អ្នកដឹកនាំផ្នែកហិរញ្ញវត្ថុ និងអ្នកគ្រប់គ្រងទ្រព្យសម្បត្តិសកល ដើម្បីស្វែងរកចម្លើយដែលអាចអនុវត្ត បានចំពោះហានិភ័យ និងទស្សនវិស័យទីផ្សារសកល។
ក្នុងវេទិកានេះដែរ ឯកឧត្តម បានលើកឡើងជាសង្ខេបពីបរិបទក្នុងស្រុកថា កម្ពុជាគឺមានសេដ្ឋកិច្ចតូច និងបើកចំហ តែមាន ការប្រុងប្រយ័ត្ន ចំពោះការផ្លាស់ប្តូរទិដ្ឋភាពហិរញ្ញវត្ថុសកល។ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងពង្រីកក្នុងកម្រិតមធ្យមនៅក្នុងឆ្នាំ២០២៥នេះ ដែលឆ្លុះបញ្ចាំងពីការថមថយ ដោយពន្ធពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក និងភាពតានតឹងតាមព្រំដែន ខណៈដែល វិស័យកាត់ដេរ និងទេសចរណ៍ ត្រូវបានរំពឹងថា នឹងមានកម្រិតមធ្យម បន្ទាប់ពីមានកំណើនខ្លាំងក្នុងឆមាសទី១នៃឆ្នាំនេះ ខណៈវិស័យសំណង់ និងកសិកម្ម បន្តបង្ហាញពីភាពធន់។ កំណើនទាំងនេះនៅតែរឹងមាំក្នុងរង្វង់ ៥ ភាគរយ ដែលគាំទ្រដោយការធ្វើពិពិធកម្ម ផលិតកម្ម និងមូលដ្ឋានកសិកម្មដ៏រឹងមាំ ខណៈអតិផរណា និងអត្រាប្តូរប្រាក់នៅតែមានស្ថេរភាព ដោយផ្តល់នូវមូលដ្ឋានគ្រឹះម៉ាក្រូ សេដ្ឋកិច្ចដ៏ល្អ សម្រាប់ការងើបឡើងវិញនាពេលអនាគត។
ឯកឧត្តម លើកឡើងបន្ថែមថា ទោះជាយ៉ាងណាក៏ដោយ ប្រទេសកម្ពុជានៅតែប្រឈមមុខនឹងហានិភ័យពីខាងក្រៅ ដោយ សារតែសមាហរណកម្ម ដែលកំពុងរីកចម្រើនទៅក្នុងសេដ្ឋកិច្ចពិភពលោក ធ្វើឱ្យវាកាន់តែមានភាព រសើបចំពោះការអភិវឌ្ឍន៍ហិរញ្ញវត្ថុ អន្តរជាតិ។ ដូច្នេះការយល់ដឹងអំពីសក្ដានុពលទីផ្សារសកល លំហូរមូលធន ការផ្លាស់ប្តូរអត្រាការប្រាក់ និងអារម្មណ៍វិនិយោគិន គឺមិន អាចខ្វះបាន សម្រាប់ការបង្កើតគោលនយោបាយ ស្ថិរភាពផ្នែកហិរញ្ញវត្ថុ និងកំណើនប្រកបដោយនិរន្តរភាពរយៈពេលវែង ជាក់ស្តែង ការរៀបចំវេទិកាទីផ្សារហិរញ្ញវត្ថុសកលនាពេលនេះ គឺមានគោលបំណង ដើម្បីចែករំលែកព័ត៌មាន អំពីស្ថានភាពទីផ្សារ និងសេដ្ឋកិច្ច សកល បញ្ហាប្រឈម ទស្សនៈវិស័យទីផ្សារសកល និងទិសដៅទីផ្សារហិរញ្ញវត្ថុនាពេលអនាគត ក្រោមកិច្ចពិភាក្សាអំពីអ្វីដែលនៅខាង មុខសម្រាប់ទីផ្សារសកល? “What Lies Ahead for Global Markets?” ដែលវាគ្មិននឹងជជែកវែកញែកអំពីយុទ្ធសាស្រ្តវិនិយោគ សម្រាប់ជាទុនដល់អ្នកចូលរួម អាចធ្វើការសម្រេចចិត្តឱ្យបានកាន់តែប្រសើរឡើង៕
អត្ថបទ៖ សុន រ៉ាឌី









-
PR NEWS3 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ