ព័ត៌មាន
ប្រព័ន្ធផ្សព្វផ្សាយពិភពលោករាយការណ៍ពីភាពតានតឹងរវាងថៃ-កម្ពុជា ក្រោយថៃបាញ់សម្លាប់ពលរដ្ឋកម្ពុជាម្នាក់
សារព័ត៌មានធំៗជាច្រើនលើពិភពលោកបានចុះផ្សាយព្រោងព្រាតពីភាពតានតឹងថ្មីបង្កឡើងដោយភាគីថៃលើកម្ពុជា ក្រោយមានសេចក្ដីរាយការណ៍ថាទាហានថៃបានបើកការបាញ់ប្រហារមកលើជនស៊ីវិលកម្ពុជានៅព្រំដែននៃប្រទេសទាំងពីរ។
សារព័ត៌មាន NHK WORLD របស់ជប៉ុន បានរាយការណ៍អំពីក្រសួងការពារជាតិកម្ពុជា និយាយថា កងទ័ពថៃបានបើកការបាញ់ប្រហារនៅតំបន់ព្រំដែនកាលពីថ្ងៃពុធសប្ដាហ៍នេះ ដោយបានសម្លាប់ជនស៊ីវិលម្នាក់ និង៣នាក់ផ្សេងទៀតរងរបួស។
លោកនាយករដ្ឋមន្ត្រីកម្ពុជា Hun Manet បានថ្កោលទោសថៃនៅលើបណ្តាញសង្គម ដោយនិយាយថា ការវាយប្រហារនេះបានរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ។ លោកបានអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យ។
សារព័ត៌មាន ប្រចាំថ្ងៃ Newsday របស់អាមេរិក ដកស្រង់សម្ដីរបស់នាយករដ្ឋមន្ត្រីកម្ពុជាដោយនិយាយថា អ្នកភូមិម្នាក់ត្រូវបានសម្លាប់ខណៈការបាញ់ប្រហារបានផ្ទុះឡើងកាលពីថ្ងៃពុធតាមបណ្តោយព្រំដែនដ៍តានតឹងជាមួយថៃ ខណៈបទឈប់បាញ់សម្របសម្រួលដោយប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ដែលបានបញ្ចប់ការប្រយុទ្ធគ្នារយៈពេលប្រាំថ្ងៃរវាងប្រទេសទាំងពីរហាក់ដូចជាកំពុងដួលរលំ។
ជាមួយគ្នានោះ សារព័ត៌មាន Anadolu Agency របស់ទួរគី បានរាយការណ៍ថា ជនស៊ីវិលកម្ពុជាប្រាំនាក់បានរងរបួសកាលពីថ្ងៃពុធដោយការបាញ់ប្រហារតាមបណ្តោយព្រំដែនជាមួយប្រទេសថៃ ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីភាគីថៃបានផ្អាកកតិកាសញ្ញាសន្តិភាព។
ចំណែក សារព័ត៌មាន Washington Postរបស់អាមេរិក ក៏រាយការណ៍ផងដែរថា អ្នកភូមិម្នាក់ត្រូវបានសម្លាប់នៅពេលការបាញ់ប្រហារបានផ្ទុះឡើងកាលពីថ្ងៃពុធតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ។
មិនខុសគ្នាដែរ សារព័ត៌មាន Aqreqator របស់ អាស៊ែបៃហ្សង់ បានរាយការណ៍ថា របាយការណ៍បឋមពីអាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា ទាហានថៃបានបាញ់ប្រហារលើជនស៊ីវិលកម្ពុជាក្នុងភូមិព្រំដែនព្រៃចន្ទ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យមនុស្សប្រាំនាក់រងរបួស។
កាសែត Washington Times របស់សហរដ្ឋអាមេរិកដែរ បានរាយការណ៍ថា ជម្លោះព្រំដែនកម្ពុជា -ថៃកាន់តែក្តៅគគុកម្តងទៀត ខណៈអ្នកភូមិកម្ពុជាម្នាក់ត្រូវបានរាយការណ៍ថាបានស្លាប់។
ការស្លាប់ដែលបានរាយការណ៍នេះបានកើតឡើងពីរថ្ងៃបន្ទាប់ពីទាហានថៃម្នាក់បានបាត់បង់ជើងម្ខាងដោយសារដើរជាន់មីន ខណៈកំពុងល្បាតតំបន់មួយផ្សេងទៀតាមព្រំដែន។
Hindustan Times News ដែលជាកាសែតប្រចាំថ្ងៃភាសាអង់គ្លេសរបស់ឥណ្ឌា បានសរសេរថា មនុស្សម្នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់ និងបីនាក់ផ្សេងទៀតរងរបួសនៅកម្ពុជាស្របពេលពេលមានការប៉ះទង្គិចគ្នាឡើងវិញជាមួយថៃតាមបណ្តោយព្រំដែនមានជម្លោះ។
ការសែតជាភាសាអង់គ្លេសរបស់ទីក្រុង ម៉ាកាវ បានរាយការណ៍ថា នាយករដ្ឋកម្ពុជាបាននិយាយនៅលើបណ្ដាញសង្គមFacebook ថា លោកថ្កោលទោសការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃលើជនស៊ីវិលកម្ពុជានៅភូមិព្រៃចន្ទនៅរសៀលថ្ងៃទី ១២ ខែវិច្ឆិកា ២០២៥ ដែលបណ្តាលឱ្យជនស៊ីវិលកម្ពុជាបីនាក់រងរបួស និងម្នាក់ស្លាប់។
សារព័ត៌មាន Reuters ក៏បានរាយការណ៍ផងដែរថា ជនស៊ីវិលកម្ពុជាម្នាក់ត្រូវបានសម្លាប់ ស្រប ភាពតានតឹងកើនឡើងជាថ្មីកាលពីថ្ងៃពុធសប្ដាហ៍នេះ ៕











-
PR NEWS3 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ