ព័ត៌មាន
អភិបាលខេត្តកំពង់ស្ពឺ និងតាកែវ ជួបប្រជុំកំណត់ដែនរដ្ឋបាល ដើម្បីផ្តល់ភាពងាយស្រួលដល់ពលរដ្ឋក្នុងការស្វែងសេវាសាធារណៈ
កំពង់ស្ពឺ៖ ដើម្បីកំណត់បានភាពច្បាស់លាស់ កាត់ផ្តាច់ភាពស្រពិចស្រពិល ក្នុងការផ្តល់សេវាសាធារណៈ និងការការពារសុខសុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយជូនប្រជាពលរដ្ឋ រដ្ឋបាលខេត្តតាកែវ និងរដ្ឋបាលខេត្តកំពង់ស្ពឺ បានជួបប្រជុំពិភាក្សា ដើម្បីកំណត់ដែនរដ្ឋបាលទទួលខុសត្រូវនៃខេត្តទាំងពីរ។
ការជួបប្រជុំនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នាសាលាខេត្តតាកែវ ក្រោមវត្តមានឯកឧត្តមបណ្ឌិត វ៉ី សំណាង អភិបាលខេត្តតាកែវ និងឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងមានការចូលរួមពីមន្ទីរ អង្គភាពពាក់ពន្ធ័ និងកងកម្លាំងសមត្ថកិច្ចទាំងបី នៃខេត្តទាំងពីរផងដែរ។
ឯកឧត្តមបណ្ឌិត វ៉ី សំណាង មានប្រសាសន៍ថា ភាពមិនច្បាស់នៃការគ្រប់គ្រងដែនរដ្ឋបាលបានធ្វើឱ្យការផ្តល់សេវាសាធារណៈ ទៅដល់ប្រជាពលរដ្ឋមានការលំបាក ការទប់ស្កាត់បទល្មើសនានា ខ្វះការទទួលខុសត្រូវ និងឆ្លើយដាក់គ្នាក្រោយមានបទល្មើសកើតឡើង។
ឯកឧត្តមរំពឹងថា ក្រោយកិច្ចប្រជុំពិភាក្សាកំណត់ដែនរដ្ឋបាលខេត្តរួចរាល់ និងមានសង្គត់ភាព មន្ត្រីផ្តល់សេវាសាធារណៈ សមត្ថកិច្ចមានភាពងាយស្រួលក្នុងការផ្តល់ទទួល និងបង្ការ បង្ក្រាប ទប់ស្កាត់បាននូវរាល់បទល្មើសដែលកើតមានឡើង ហើយជាមួយនោះ ពលរដ្ឋក៏មានភាពច្បាស់លាស់ ក្នុងការទៅសុំ និងទទួលយកការផ្តល់សេវាក្នុងមូលដ្ឋានរស់នៅរបស់ពួកគាត់ផងដែរ។
ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ បានសាទរចំពោះការកំណត់ភាពច្បាស់លាស់នេះ នឹងគ្មានការឆ្លើយដាក់គ្នាទៀត គ្មានការលូកដែនសមត្ថកិច្ចទៀតទេ ហើយពលរដ្ឋក៏គ្មានភាពស្រពិចស្រពិលក្នុងការស្វែងរកការផ្តល់សេវាសាធារណៈ ដែលខ្លួនរស់ទៀតដែរ។
ឯកឧត្តម បានបន្ថែមថា ការណ៍នេះ ពិតជាបានសម្រួល និងផ្តល់ភាពងាយស្រួលទៅដល់មន្ត្រីពាក់ព័ន្ធ និងសមត្ថកិច្ចក្នុងការផ្តល់សេវា និងការពារនូវសុខសុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយដល់ពលរដ្ឋជាប់ព្រំប្រទល់នៃខេត្តទាំងពីរ។
ទន្ទឹមនោះអភិបាលខេត្តទាំងពីរ បានក្រើនរំឮកដល់ អាជ្ញាធរដែនដីនៅគ្រប់មូលដ្ឋានទាំងអស់ ដែលស្ថិតនៅចំនុចជាប់ព្រំប្រទល់ និងសមត្ថកិច្ចត្រូវបង្កើនការយកចិត្តទុកដាក់ លើកិច្ចការងាររបស់ខ្លួន ឱ្យទទួលបានប្រសិទ្ធិភាពខ្ពស់ ហើយបញ្ឈប់រាល់សកម្មភាព ដែលឆ្លើយដាក់គ្នាដើម្បីយករួចខ្លួនក្រោយមានបទល្មើសកើតឡើង៕ អត្ថបទ បាន សុខរិទ្ធិ












-
PR NEWS3 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ