ព័ត៌មាន
ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបច្ចេកទេសដើម្បីពិនិត្យលើសេចក្តីព្រាងសេចក្តីណែនាំស្តីពីការដោះលែងដោយមានលក្ខខណ្ឌ
នាព្រឹកថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ប្រធានគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ បានអញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេសរបស់គណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ ដើម្បីពិនិត្យលើសេចក្តីព្រាងសេចក្តីណែនាំស្តីពីការដោះលែងដោយមានលក្ខខណ្ឌ។
កិច្ចប្រជុំ បានផ្តោតលើការពិភាក្សាចុងក្រោយអំពីខ្លឹមសារ និងទម្រង់នៃការរៀបចំសេចក្តីព្រាងសេចក្តីណែនាំស្តីពីការដោះលែងដោយមានលក្ខខណ្ឌ និងទម្រង់ដីកា រួមទាំងឯកសារនានាពាក់ព័ន្ធ ដែលបានរៀបចំតាក់តែងឡើងដោយក្រុមការងារបច្ចេកទេសរបស់គណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ ដែលការរៀបចំសេចក្តីណែនេះក្នុងគោលបំណង ដំណោះស្រាយមួយចំនួនលើផ្នែកបច្ចេកទេស ក្នុងក្របខណ្ឌនៃយន្តការដោះលែងដោយមានលក្ខខណ្ឌនេះ ដោយឈរលើមូលដ្ឋានមាត្រា៥១២ ដល់មាត្រា៥១៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ និងគោលការណ៍ណែនាំ ឬសេចក្តីណែនាំរបស់ក្រសួងយុត្តិធម៌ រួមទាំងបទប្បញ្ញត្តិជាធរមាន ដែលមានការពាក់ព័ន្ធ។








-
PR NEWS3 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ