ព័ត៌មាន
ឯកឧត្តម ហេង សួរ អញ្ជើញបើកវេទិកាអន្តរជាតិអ្នកលក់ដូរតាមដងផ្លូវ លើកទី១៣ ក្រោមប្រធានបទ «គាំពារសង្គមដើម្បីអន្តរកាលយុត្តិធម៌ បរិស្ថាន និងបរិបទឌីជីថល»
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាទិវាអន្តរជាតិអ្នកលក់ដូរតាមដងផ្លូវ ១៤ វិច្ឆិកា លើកទី១៣ ក្រោមប្រធានបទ ស្តីពី“គាំពារសង្គមដើម្បីអន្តរកាលយុត្តិធម៌ បរិស្ថាន និងបរិបទឌីជីថល” នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសណ្ឋាគារ Raffles Hotel Le Royal ដោយមានអ្នកចូលរួមប្រមាណជាង ២០០នាក់ ដែលជាអ្នកលក់ដូរតាមផ្លូវ តំណាងមកពីវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍ និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ។
វេទិកាអន្តរជាតិនេះ មានគោលបំណង បន្តផ្សព្វផ្សាយ និងរម្លឹកទិវាអន្តរជាតិអ្នកលក់ដូរតាមដងផ្លូវ ដើម្បីលើកកម្ពស់សិទ្ធិការងារ និងការទទួលស្គាល់ចំពោះអ្នកលក់ដូរតាមដងផ្លូ, ពង្រឹងប្រសិទ្ធភាព និងពង្រីកវិសាលភាពប្រព័ន្ធគាំពារសង្គមសម្រាប់អ្នកលក់ដូរតាមដងផ្លូវ និងស្ថាប័នពាក់ព័ន្ធ, ពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ្នកលក់ដូរតាមផ្លូវជាមួយអ្នកផ្តល់សេវា ជាពិសេស ផ្ដល់ឱកាសដល់អ្នកលក់ដូរតាមដងផ្លូវចូលរួមកិច្ចពិភាក្សានិងចែករំលែកពីស្ថានភាពការងារ និងបញ្ហា និងលើកជាសំណូមពរទៅកាន់អ្នកពាក់ព័ន្ធនានា។
ថ្លែងក្នុងវេទិកានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគំនិតផ្តួចផ្តើម និងការចូលរួមគាំទ្រក្នុងការរៀបចំទិវានេះជារៀងរាល់ឆ្នាំ ជាពិសេស ឆ្នាំ២០២៥នេះ តាមរយៈកិច្ចសហការដ៏ល្អ រវាងសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) អង្គការអុកស្វាម (OXFAM) ដៃគូអភវិឌ្ឍ អង្គការសង្គមស៊ីវិល និងនិងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ។
តាមរយៈប្រធានបទដ៏មានសារសំខាន់នាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចូលរៀនជំនាញការលក់តាមអនឡាញនៅតាមសាលាបណ្តុះបណ្តាលមុខជំនាញវិជ្ជាជីវៈ និងបច្ចេកទេសក្រោមឱវាទក្រសួងទាំង៣៧នៅទូទាំងប្រទេសព្រោះថា ឌីជីថល បដិវត្តន៍ឧស្សាហកម្មបានជ្រាបចូលទៅគ្រប់ផ្នែក នៃសកម្មភាពសេដ្ឋកិច្ច ក្នុងនោះរួមទាំងសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ។
ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ការប្រែប្រួលអាកាសធាតុបានក្លាយជាបញ្ហាប្រឈមដល់អ្នកលក់ដូរតាមដងផ្លូវ ប៉ុន្តែទន្ទឹមនេះការប្រែប្រួលចំណង់ចំណូលចិត្តរបៀបរស់នៅនិងធ្វើការងារក៏ទាមទារចាំបាច់ឱ្យអ្នកលក់ដូរតាមដងផ្លូវ ត្រូវតែផ្លាស់ប្តូរទៅតាមរបៀបរស់នៅតាមបែបធូរធារជាងមុន បើទោះបីនៅមានអ្នកលំបាកខ្លះ ប៉ុន្តែការលំបាកនោះបើប្រៀបធៀបក្នុងរយៈពេលជាច្រើនឆ្នាំមុនគឺងាយស្រួលជាងមុនច្រើន។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បាន រំលេចអំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ របស់រាជរដ្ឋាភិបាល និងលើកទឹកចិត្តអ្នកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធចាប់ឱកាសចូលសិក្សារៀនសូត្រដើម្បីមានជំនាញបន្ថែម ព្រមទាំងមានចំណេះដឹងដើរតម្រូវការសង្គម។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តអ្នកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅចុះបញ្ជិកាដើម្បីកំណត់អត្ថសញ្ញាណអ្នកលក់ដូរតាមដងផ្លូវ ដើម្បីមានភាពងាយស្រួលសម្រាប់រដ្ឋាភិបាលអាចជួយបានកាន់តែចំគោលដៅ។
ជាមួយគ្នានេះ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានសរសើរប្រព័ន្ធគាំពារសង្គម តាមរយៈប្រព័ន្ធសន្តិសុខសង្គម ឬប្រព័ន្ធជំនួយសង្គមរបស់រាជរដ្ឋាភិបាល ប៉ុន្តែប្រព័ន្ធទាំងនោះបានអនុវត្តនៅកម្រិតនៅឡើយ។
ដោយឡែក លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម គូសបញ្ជាក់ពីសារៈសំខាន់ នៃការទទួលស្គាល់អ្នកលក់តាមដងផ្លូវថា ជាអ្នករួមចំណែកដ៏សំខាន់ដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ អ្នកលក់តាមផ្លូវគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់ប្រទេស ជាអ្នកធ្វើការច្រើនម៉ោងក្នុងស្ថានភាពលំបាកដើម្បីផ្តល់អាហារ ទំនិញ និងសេវាកម្មដែលទ្រទ្រង់ប្រទេសជាតិ៕










-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋបន្តរក្សាស្មារតីសាមគ្គីជាតិ គាំទ្ររាជរដ្ឋាភិបាល ដើម្បីប្រែក្លាយការគំរាមកំហែង និងបញ្ហាប្រឈមនានា ទៅជាឱកាសពង្រឹងសេដ្ឋកិច្ច និងខឿនការពារជាតិ