ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បង្ហាញបច្ចុប្បន្នភាពបរិបទសេដ្ឋកិច្ច និងសង្គមកម្ពុជា ពិសេសសក្តានុពលវិនិយោគ និងបរិយាកាសធុរកិច្ចអំណោយផលដល់ក្រុមអ្នកសារព័ត៌មានបារាំង
នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនក្រុមអ្នកសារព័ត៌មានបារាំង និងជាក្រុមអ្នកផលិតភាពយន្តឯកសារ រួមមាន លោក Michael Damon និងលោក Yves Deria ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ផ្តោតលើគម្រោងក្នុងការរៀបចំថតភាពយន្តឯកសារនៅកម្ពុជា ដែលនឹងបង្ហាញអំពីការវិវឌ្ឍន៍របស់កម្ពុជា លើផ្នែកនយោបាយ និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយចីរភាព។
នៅក្នុងជំនួបនាព្រឹកនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបអំពីបច្ចុប្បន្នភាពនៃបរិបទសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ដោយបានគូសបញ្ជាក់អំពីសក្តានុពលវិនិយោគ និងបរិយាកាសធុរកិច្ចដ៏អំណោយផល។ ឯកឧត្តម ក៏បានឆ្លៀតឱកាសពន្យល់បន្ថែមអំពី គោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ និងការប្តេជ្ញាចិត្តក្នុងការសម្រេចឱ្យបាននូវ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។
ក្រុមអ្នកសារព័ត៌មានបារាំង បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះ វឌ្ឍនភាពគួរឱ្យកត់សម្គាល់របស់កម្ពុជា និងបានថ្លែងអំណរគុណចំពោះការផ្តល់ព័ត៌មានយ៉ាងសម្បូរបែប ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ខ្លឹមសារជាក់ស្តែង និងស៊ីជម្រៅ នៃភាពយន្តឯកសាររបស់ពួកគេ ដើម្បីផ្សព្វផ្សាយអំពីកម្ពុជាដល់ទស្សនិកជនអន្តរជាតិ។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈពាក់ព័ន្ធនឹងទំនាក់ទំនងការទូត និងសេដ្ឋកិច្ច រវាងកម្ពុជា និងប្រទេសបារាំង ក៏ដូចជាសហគមន៍អន្តរជាតិនានា ពិសេស។ ជាពិសេស អំពីការចូលរួមរបស់ភាគីបារាំងក្នុងការជំរុញឱ្យមាន ការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ផងដែរ។ជំនួបនេះបានបង្ហាញពីការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការផ្សព្វផ្សាយព័ត៌មានវិជ្ជមាន និងកំណែទម្រង់ជាផ្លែផ្កាដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងយកចិត្តទុកដាក់ តាំងពីដើមរៀងមក៕





-
PR NEWS3 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ