ព័ត៌មាន
ពលរដ្ឋ និងយុវជនជាច្រើន កំពុងបរិច្ចាគឈាម ដើម្បីផ្តល់ឈាមផ្តល់ក្តីស្រលាញ់សម្រាប់កម្ពុជា
នៅពហុកីឡដ្ឋានជាតិ មានប្រជាពលរដ្ឋ និងយុវជនជាច្រើន បាននឹងកំពុងបរិច្ចាគឈាមក្នុងព្រឹត្តិការណ៍បរិច្ចាគឈាម ដើម្បីផ្តល់ឈាម ផ្តល់ក្តីស្រលាញ់សម្រាប់កម្ពុជា ក្នុងនោះពលរដ្ឋ និងយុវជនសុទ្ធតែបង្ហាញការពេញចិត្តចំពោះសកម្មភាពមនុស្សធម៌មួយនេះ។
ពលរដ្ឋនិងយុវជន បានប្រាប់ថា ពួកគាត់ពេញចិត្តណាស់ ហើយពេញចិត្តដោយភាពសប្បាយរីករាយ ដោយសង្ឃឹមថា ឈាមមួយយកំប្លោកៗរបស់ពួកគាត់ នឹងជួយសង្រ្គោះជីវិតពលរដ្ឋដែលនឹងត្រូវការឈាមជាចាំបាច់ជាក់ជាពុំខាន។
ចំណែកលោក គុជ ឆៃយ៉ា ប្រធានចាត់ការទូទៅក្រុមបាល់ទាត់ពិធិករកីឡាកម្ពុជា ឈាមឱសថ ដែលមានតម្រូវការខ្ពស់ ក្នុងការជួយសង្គ្រោះជីវិតមនុស្សទូទៅដែលត្រូវការឈាមក្នុងមួយថ្ងៃៗ ពិសេស ដើម្បីត្រៀមបង្ការឈាមទុក ក្នុងកាលៈទេសៈណាមួយ ដែលមិនអាចនឹកស្មានដល់ ដើម្បីមានឈាម ជួយប្រជាពលរដ្ឋខ្មែរភ្លាមៗ ហើយក្រុមបាល់ទាត់ពិធិករកីឡាកម្ពុជា បានរួមសហការគ្នា ដើម្បីឱ្យពលរដ្ឋ និងយុវជន រួមគ្នាផ្តល់ក្តីស្រលាញ់សម្រាប់កម្ពុជាទំាងអស់គ្នា ហើយសង្ឃឹមថារយៈពេល២ថ្ងៃ បងប្អូន ប្រជាពលរដ្ឋ និងយុវជន នឹងនាំគ្នាមកបរិច្ចាគឈាមច្រើន។
ជាមួយគ្នានេះ លោក សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល បាន ប្រាប់ដែរថា បច្ចុប្បន្ននេះ តម្រូវការឈាម មានការកើនឡើង ហើយរៀងរាល់៥នាទីម្តង កម្ពុជាត្រូវការឈាមមួយប្លោកដើម្បីជួយសង្គ្រោះជីវិតមនុស្ស ហើយក្នុងមួយថ្ងៃ ត្រូវការឈាមពី ៣៥០ប្លោក ទៅ៤៥០ ប្លោក ហើយក្នុងមួយឆ្នាំកម្ពុជាត្រូវការឈាមប្រមាណជាង១សែន៧ម៉ឺនប្លោក ដូចនេះនៅតែចង់ឱ្យពលរដ្ឋខ្មែរ បន្តបរិច្ចាគឈាមថែមទៀតដើម្បីជួយសង្គ្រោះជីវិតមនុស្ស។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍បរិច្ចាគឈាម ដើម្បីផ្តល់ឈាម ផ្តល់ក្តីស្រលាញ់សម្រាប់កម្ពុជា រៀបចំឡើងដោយក្រុមបាល់ទាល់ពិធីករកីឡាកម្ពុជា នៅពហុកីឡដ្ឋានជាតិអូឡំាពិក ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៤ និងទី១៥ខែវិច្ឆិកា ចាប់ពីម៉ោង ៧កន្លះព្រឹករហូតដល់ម៉ោង៥រសៀល៕










-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ