ព័ត៌មាន
សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹងនឹងចាប់ផ្តើមការដាំដុះនាពាក់កណ្តាលខែវិច្ឆិកាខាងមុខនេះ
សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង នឹងចាប់ផ្ដើមការដាំដុះម្ទេសនាពាក់កណ្ដាល ខែវិច្ឆិកា ឆ្នាំ ២០២៥ ខាងមុខនេះ ដែលនេះជាជំហានដំបូងនៃផែនការចងក្រងសហគមន៍កសិកម្មទំនើបក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ជាភូមិដ្ឋានអតីតយុទ្ធជន និងនិវត្តជន ក្នុងភូមិសាស្រ្ត ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ឯកឧត្តម ឈឿង គិរីរ័ត្ន ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ក្រុមការងារព័ត៌មានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា កាលពេលថ្មីៗកន្លងទៅនេះថា បន្ទាប់ពីចុះពិនិត្យទីតាំងភូមិសាស្រ្តដើម្បីសិក្សាផ្ទៃដីដាំដុះ និងប្រមូលចងក្រងសមាជិកសហគមន៍ ព្រមទាំងបណ្ដុះបណ្ដាលបច្ចេកទេសដាំដុះរួចមក ពោលគឺនៅពាក់កណ្ដាលខែវិច្ឆិកានេះ សមាជិកសហគមន៍របស់យើងនឹងអនុវត្តការងារដាំកូនម្ទេស លើផ្ទៃដីសរុប ៣០ហិកតា ហើយគ្រោងប្រមូលផលចាប់ពីខែមីនា ដល់ខែកញ្ញា ឆ្នាំ២០២៦ខាងមុខ។
ឯកឧត្តម ឈឿង គិរីរ័ត្ន បានបន្តឱ្យដឹងថា សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង គឺការអនុវត្តផែនការធ្វើពិពិធកម្មបង្វែរចេញពីការដាំដំឡូងមី ទៅរកផលិតកម្មម្ទេស បន្លែស្លឹក និងការចិញ្ចឹមមាន់ ហើយបច្ចុប្បន្នសហគមន៍កំពុងតែរីកចម្រើនទៅមុខជាបន្តបន្ទាប់តាមផែនការអាជីវកម្មដែលបានគ្រោងទុកដើម្បីក្លាយជាគំរូនៃសហគមន៍កសិកម្មទំនើប ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើន ប្រាក់ ចំណូលកសិករក្នុងមូលដ្ឋាន ការបង្កើតការងារជនបទ និងផ្គត់ផ្គង់ម្ទេស បន្លែ ស៊ុតមាន់ និងសាច់មាន់។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា ការចងក្រងជាសហគមន៍កសិកម្មទំនើប នឹងផ្ដល់ផលប្រយោជន៍ជាច្រើនដល់ពុកម៉ែបងប្អូនប្រជាកសិករយើង ជាពិសេសការជួយកាត់បន្ថយថ្លៃដើមតាមការប្រមូលទិញដុំ ការធានាទីផ្សារនិងតម្លៃ តាមរយៈការចុះកិច្ចសន្យាលក់ទុកមុន និងជួយសម្រួលដល់ការអន្តរាគមន៍របស់រាជរដ្ឋាភិបាល ជាក់ស្ដែងនៅសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង បានទទួលការអភិវឌ្ឍន៍រួមតាមរយៈយន្តការត្រីវិស័យ ដែលមានការចូលរួមពីក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ, ក្រសួងធនធានទឹក និងឧត្តុនិយម ព្រមទាំងក្រសួងអភិវឌ្ឍន៍ជនបទ។
គួរជម្រាបថា សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង ត្រូវបានបង្កើតឡើងនាថ្ងៃទី ៦ ខែមិនា ឆ្នាំ២០២៥ ដែលចងក្រងសមាជិកដែលជាគ្រួសារអតីតយុទ្ធជន និងនិវត្តជន ចំនួន១៦៣ គ្រួសារ ដែលកំពុងរស់នៅបង្កបង្កើនផលក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង៕










-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ