ព័ត៌មាន
ឯកឧត្តម គីម រិទ្ធី និងលោកជំទាវ អញ្ជើញជាអធិបតីប្រកាសសមាសភាព គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ
នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោកជំទាវ សុខា គងពិសី ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់សមាសភាព របស់គណៈកម្មការសាខាសមាគមនារី កម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ដែលរៀបចំឡើងនៅសាលប្រជុំសាលាខេត្តព្រះវិហារ។
ថ្លែងក្នុងឱកាសនោះ លោកជំទាវ សុខា គងពិសី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ និងសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ជូនដល់បងប្អូនទាំងអស់ដែលបានចូលរួមក្នុងកម្មវិធី។ ជាមួយនេះលោកជំទាវបាន វាយតម្លៃខ្ពស់ ចំពោះគណៈកម្មការសាខាសមាគមនារីខេត្ត ដែលបានបំពេញភារកិច្ចយ៉ាងសកម្ម ស្មោះត្រង់ និងដោយឆន្ទៈក្នុងការចូលរួមការងារសង្គម រហូតទទួលបានលទ្ធផលគួរជាទីមោទនៈ ព្រមទាំងបានថ្លែងអំណរគុណដល់ ឯកឧត្តម គីម រិទ្ធី ដែលបានផ្ដល់នូវអនុសាសន៍ល្អៗ ដើម្បីជំរុញការងារសមាគមនារីខេត្តឱ្យកាន់តែមានភាពជោគជ័យ។
ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម គីម រិទ្ធី បានសម្ដែងនូវការអបអរសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវ សុខា គងពិសី ប្រធានកិត្តិយស ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកាសមាគមទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តដឹកនាំសមាគមយ៉ាងសកម្មរហូតសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនភាព ក្នុងការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល លើកកម្ពស់សមភាពយេនឌ័រ សិទ្ធិរបស់ស្ត្រី និងក្មេងស្រី ក៏ដូចជា បង្កើនចំនួនស្ត្រីនៅក្នុងមុខតំណែងគ្រប់គ្រង ក្នុងរចនាសម្ព័ន្ធរដ្ឋបាល។
ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញ និងលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ និងសមាជិកាសាខាសមាគមនារី ឱ្យបន្តអនុវត្តសកម្មភាពរបស់ខ្លួន ដើម្បីពង្រឹងសមត្ថភាពស្ត្រីជាថ្នាក់ដឹកនាំ នៅតាមក្រុង ស្រុក ឃុំ សង្កាត់ លេីការងារមនុស្សធម៌ ការងារសង្គម និងការងារផ្សព្វផ្សាយសុខភាព អនាម័យ ជូនដល់ស្ត្រី និងប្រជាពលរដ្ឋទូទៅ។
បន្ថែមពីនេះ ឯកឧត្តមក៏បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និងសមាជិកាសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តទាំងអស់ នូវការងារអាទិភាពមួយចំនួនទៀត គឺត្រូវបន្តពង្រឹងរបៀបរបបបំពេញការងារ និងទំនាក់ទំនងល្អ ជាមួយអាជ្ញាធរ សមត្ថកិច្ច មន្ទីរ អង្គភាព និងអង្គការដៃគូអភិវឌ្ឍន៍នានា ព្រមទាំងបន្ត ខិតខំកៀរគរស្វែងរកការគាំទ្រ ដើម្បីធ្វើសកម្មភាពអភិវឌ្ឍន៍ ការងារសង្គម និងមនុស្សធម៌ សម្រាប់ជួយដល់ជនងាយរងគ្រោះ ចាស់ជរា កុមារកំព្រា និងជនក្រីក្រគ្មានទីពឹងឱ្យជាប់ជាប្រចាំ។
ក្នុងឱកាសដ៏សំខាន់នេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដល់ប្រាក់វិភាគទានផ្ទាល់ខ្លួនជួយទ្រទ្រង់ដល់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ ចំនួន ១០លានរៀល។ ជាមួយនេះលោកជំទាវ សុខា គងពិសី ក៏បានប្រកាសឧបត្ថម្ភគាំទ្រនូវទឹកប្រាក់ ១លានរៀលក្នុងមួយខែ សម្រាប់ជាថវិកាប្រតិបត្តិការ និងការងារមនុស្សធម៌របស់សាខាសមាគមផងដែរ។










-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ