ព័ត៌មាន
ឯកឧត្តម ប៉េង ពោធិ៍នា អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី ”បច្ចេកទេសក្នុងការប្រើប្រាស់បណ្ដាញសង្គម” ដល់សមាជិកក្រុមជំនួយការផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម
នៅវិមាន៧មករា៖ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិកអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកវគ្គបណ្តុះបណ្តាលស្តីពី ”បច្ចេកទេសក្នុងការប្រើប្រាស់បណ្ដាញសង្គម” ដល់សមាជិកក្រុមជំនួយការ ផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម ដោយអមដំណើរដោយឯកឧត្តមអនុប្រធាន និងសមាជិកផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម ចំនួន ៣០០នាក់
ផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម បានខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ក្នុងការអនុវត្តឱ្យបានសម្រេចនូវផែនការសកម្មភាពឆ្នាំ២០២៥ ក៏ដូចជាសេចក្តីណែនាំ ស្តីពីការងារអាទិភាពចំពោះមុខ សម្រាប់អង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា គ្រប់ថ្នាក់ និងគ្រប់ផ្នែក ដើម្បីអនុវត្តឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ នីតិកាលទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៨ ឆ្នាំ២០២៨ របស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល។
កម្មវិធីបណ្តុះបណ្តាល ស្តីពី ”បច្ចេកទេសក្នុងការប្រើប្រាស់បណ្ដាញសង្គម” ត្រូវបានរៀបចំឡើង ក្នុងគោលបំណងបង្កើនការយល់ដឹងរបស់សិក្ខាកាមទៅលើព្រឹត្តិការណ៍ ការវាយតម្លៃព្រឹត្តិការណ៍ ការយល់ដឹងអំពីប្រភពព័ត៌មាននានា ជាពិសេសរបៀបរបបនៃការប្រើប្រាស់បណ្ដាញសង្គមឱ្យមានប្រសិទ្ធភាព ដើម្បីបម្រើប្រយោជន៍រួមជូនដល់គណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្ស។ ពង្រឹងសមត្ថភាពរបស់សិក្ខាកាមក្នុងការប្រមូល តាមដាន ឆ្លើយតប និងក្ដាប់ស្ថានការណ៍ព័ត៌មាន ដែលមានចរិតវាយប្រហារមកលើគណបក្ស ក៏ដូចជាថ្នាក់ដឹកនាំគណបក្ស ប្រកបដោយវិជ្ជាជីវៈ។ បំពេញនូវតម្រូវការ និងលើកកម្ពស់ប្រសិទ្ធភាពការងារ របស់ផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម។
ឯកឧត្តម ប៉េង ពោធិ៍នា ប្រធានផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម ជំរុញឱ្យសិក្ខាកាមទាំងអស់ត្រងត្រាប់ស្តាបការពន្យល់របស់លោកគ្រូឧទ្ទេស ដើម្បីបំពេញចំណេះដឹងបន្ថែមអំពីព្រឹត្តិការណ៍ ប្រភពព័ត៌មាន អាចវិភាគ បែងចែក និងវាយតម្លៃប្រភពព័ត៌មាន ជាពិសេសអាចប្រមូលផ្ដុំកម្លាំង វាយបក ឆ្លើយតប ទប់ស្កាត់ ព័ត៌មានក្លែងក្លាយ ។ យល់ដឹងអំពីការប្រើប្រាស់កម្មវិធី Facebook និងកម្មវិធីទំនាក់ទំនងសង្គមផ្សេងៗ ប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធភាព។យល់ដឹងអំពីហានិភ័យលើបណ្តាញអ៊ីនធឺណែត និងកម្មវិធីទំនាក់ទំនងសង្គម (Social Media)។យល់ដឹងអំពីសុវត្ថិភាពក្នុងអំឡុងពេលបង្កើតគណនី និងពេលប្រើប្រាស់កម្មវិធី Facebook។ យល់ដឹងអំពីមុខងារ(Tools)នីមួយៗ នៃកម្មវិធី Facebook បានច្បាស់លាស់ជាងមុន៕










-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ