ព័ត៌មាន
អភិបាលខេត្តកំពង់ចាម នាំអំណោយជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅស្រុកស្ទឹងត្រង់
អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយខេត្ត នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានដឹកនាំក្រុមការងារ នាំអំណោយរបស់រាជរដ្ឋាភិបាល ចែកជូនប្រជាពលរដ្ឋ ចំនួន ១៥៤គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ មកពី ៤ឃុំ នៅក្នុងស្រុកស្ទឹងត្រង់។
លោក បាន ស្រេង អភិបាលស្រុកស្ទឹងត្រង់ បានឲ្យដឹងថា ក្នុងអំឡុងពេលទឹកជំនន់ ទន្លេមេគង្គ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ រហូតដល់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ស្រុកស្ទឹងត្រង់ មានប្រជាជនចំនួន១៥៤គ្រួសារ មកពីភូមិចំនួន១៤ភូមិ នៃឃុំចំនួន៤ ដែលទទួលរងការខូចខាតស្រូវ ដោយសារគ្រោះទឹកជំនន់ទន្លេមេគង្គ ដោយក្នុងនោះ ឃុំពាមកោះស្នា១៤ហិកតា ស្មើនឹង២៥គ្រួសារ. ឃុំព្រែកបាក់ ២៤ហិកតា ស្មើនឹង៥៣គ្រួសារ. ឃុំព្រែកកក់ ៥០ហិកតាស្មើនឹង៤៩គ្រួសារ និងឃុំទួលព្រះឃ្លាំង ៣៣ហិកតាស្មើនឹង២៧គ្រួសារ។
នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ សម្ដែងនូវការសោកស្ដាយចំពោះបងប្អូនប្រជាកសិករ ដែលរងគ្រោះដោយសារគ្រោះ ធម្មជាតិទឹកជំនន់ ទន្លេមេគង្គនេះ។ ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ចាម ដែលលោកទាំងទ្វេរ តែងតែគិតគូរអំពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋយើង។
ឯកឧត្តមអភិបាលខេត្ត ក៏បានមានប្រសាសន៍ក្រើនរំលឹកដល់ប្រជាកសិករបន្ទាប់ពីទទួលបាន អំណោយ ដើម្បីដោះស្រាយជីវភាពក្នុងរយៈពេលខ្លីនេះ សូមឱ្យបងប្អូនគិតគូរអំពីការបន្តបង្កបង្កើនផល ដោយស្ថានភាពទឹកទន្លេមេគង្គបានស្រកជាបន្តបន្ទាប់ហើយ ដោយត្រូវមើលអំពីដំណាំដែលត្រូវដាំដុះ ឲ្យទាន់ ស្ថានភាពទឹកកំពង់ស្រក និងត្រូវពិភាក្សាជាមួយមន្ត្រីជំនាញកសិកម្មនៅមូលដ្ឋាន ដើម្បីជួយប្រឹក្សាយោបល់ផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានផ្ដាំផ្ញើ ចំពោះប្រជាកសិករទាំងអស់ សូមឱ្យថែទាំសុខភាព ហើយប្រសិនបើមានជំងឺ សូមប្រញាប់ទៅរកសេវាព្យាបាល នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីប្រឹក្សាជាមួយគ្រូពេទ្យ និងទទួលការព្យាបាលឲ្យបានទាន់ពេលវេលា៕










-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ