ព័ត៌មាន
សម្តេចតេជោ ប្រកាសថា នឹងផលិតអាវការពារគ្រាប់បំពាក់ ជូនដល់កងទ័ព និងថែមទាំងនាំចេញទៅក្រៅប្រទេស
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងក្នុងនាមជាអគ្គភស្តុភាជាន់ខ្ពស់សម្រាប់កងកម្លាំងប្រដាប់អាវុធ បានប្រកាសថា សម្តេចនឹងផលិតនូវប្រព័ន្ធ ឬអាវការពារគ្រាប់ បំពាក់ជូនដល់កងទ័ពទាំងអស់ ហើយថែមទាំងនាំចេញទៅក្រៅប្រទេសផងដែរ។

ក្នុងឱកាសអញ្ជើញជាអធិបតីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី៣៣ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យើងមានការភ្លាត់ភ្លាំង ដោយមិនបានបំពាក់អាវក្រោះ ឬអាវសុវត្ថិភាពឲ្យបងប្អូនកងទ័ព។ ប៉ុន្តែពេលនេះ សម្តេច បានប្រកាសថា អាវក្រោះនេះ វាបានលើសពីការគ្រប់គ្រាន់រួចទៅហើយ ដោយសម្តេច បានអះអាងថា សម្តេចផលិតម៉ាកអាវ ការពារសុវត្ថិភាពមួយដែលមានឈ្មោះថា DSS ហើយមិនត្រឹមតែបំពាក់សម្រាប់កងទ័ពកម្ពុជាយើងប៉ុណ្ណោះទេ វាថែមទាំងអាចនាំចេញទៅក្រៅប្រទេសផងដែរ។
សម្តេច បានបញ្ជាក់បន្ថែមទៀតថា ការផលិតអាវក្រោះការពារ ដល់កងទ័ពកម្ពុជានេះ សម្តេចនឹងធ្វើថៅកែដោយខ្លួនឯង ខណៈសម្តេចជាអគ្គភស្តុភាជាន់ខ្ពស់កងកម្លាំងប្រដាប់អាវុធកម្ពុជា។ សម្តេចតេជោ បានបញ្ជាក់ទៀតថា កម្ពុជាត្រូវតែពង្រឹង និងរកវិធីយ៉ាងម៉េចដើម្បីការពារសុវត្ថិភាពដល់កងទ័ព ដោយ សម្តេចថ្លែងថា«យើងមិនយកអាវហ្នឹងទៅជល់ ឬឲ្យគេបាញ់ទេ…ប៉ុន្តែជាសុវត្ថិភាពរបស់កងទ័ពរកពិធីផ្គត់ ផ្គង់កងទ័ពឲ្យខាងតែបាន។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសម្តែងការហួសចិត្តចំពោះការប្រមាថរបស់ប្រទេសថៃដែលចង់វាយចូលទឹកដីខ្មែរយកខេត្តមួយចំនួន ដើម្បីដោះដូរប្រាសាទនេះប្រាសាទនោះផងដែរ ដោយសម្តេចចោទសួរថា អ្នកដែលប្រមាថបែបនេះពួកគេពាក់ក្បាលដែកមែនទេ?។ យ៉ាងណាក៏ដោយសម្តេចតេជោ បានលើកឡើងថា អ្នកឯងប្រមាថអីប្រមាថចុះ កម្ពុជាមិនតបមិនអ្វីទាំងអស់តែកម្ពុជាមានសិទ្ធiការពារខ្លួនគ្រប់ពេលវេលាទំាងអស់៕ អត្ថបទបាន ចក់
-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ